no-alternative title
no-alternative title

MSI Prestige 16 និង 16 EVO បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Intel ជំនាន់ទី 12 និងកម្រ៉ាស់ស្តើង ហើយនិងទម្ងន់ស្រាលបំផុត

ថ្មីៗនេះ ក្រុមហ៊ុន MSI ទើបតែប្រកាសចេញនូវកុំព្យូទ័រទំហំ 16-អ៊ីងជំនាន់ថ្មីចំនួន 2 ម៉ូដែលបន្ថែមទៀតហើយ ដែលនេះគឺជាម៉ូដែលថ្មីស្ថិតនៅក្នុងត្រកូល Prestige Seriesរបស់ខ្លួន មានរូបរាងស្តើង និងស្រាលក្នុងការប្រើប្រាស់។ កុំព្យូទ័រ Prestige 16 និង Prestige 16 EVO (Intel EVO standard) នេះប្រើប្រាស់នូវបន្ទះឈីប Alder Lake-P processors របស់ក្រុមហ៊ុន Intel ហើយនិងមានការតម្លើងមកជាមួយនូវប្រព័ន្ធត្រជាក់ Dual-Fan Cooling System ដែលពិតជាស្ងាត់ក្នុងការប្រើប្រាស់បំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រជំនាន់ថ្មីម៉ូដែល Prestige 16 នេះ គឺមានអេក្រង់ទំហំ 16-អ៊ីងបំពាក់នូវអេក្រង់ប្រភេទ Mini-LED មានសមត្ថភាពអាចបង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ 2560x1600px  និងមានល្បឿនរត់ 165Hz refresh rate ហើយនិងនិងមានខ្នាតអេក្រង់កម្រិត 16:10 aspect ratio។ អេក្រង់ថ្មីនេះ គឺទទួលបាននូវវិញ្ញាបនបត្រ DisplayHDR 1000 និង 100% DCI-P3 color gamut ថែមទៀតផង។ សម្រាប់ម៉ូឌែល EVO នេះ មានកម្រិតអេក្រង់បង្ហាញចេញ FHD+ និង 100% sRGB color gamut ផងដែរ។

 

ងាកមកផ្នែកម៉ាស៊ីនវិញ កុំព្យូទ័រទាំង 2 នេះ គឺមានប្រើប្រាស់នូវក្រាហ្វិកកាតខុសៗគ្នាផងដែរ ដោយម៉ូដែល MSI Prestige 16  គឺមានបំពាក់នូវក្រាហ្វិកកាត Nvidia RTX 3050 Ti GPU ជាមួយនឹង 4GB GDDR6 VRAM ខណៈពេលដែលម៉ូដែល EVO មានក្រាហ្វិកកាត Iris Xe GPU។ ក្រៅពីនេះ កុំព្យូទ័រទាំងពីរនេះ មានការបំពាក់នូវបន្ទះឈីប i7-1280P និងមានរ៉េមទំហំ 32GB LPDDR5 RAM ហើយនិងមានម៉េមូរីទំហំ NVMe PCIe 4.0 X4 M.2 SSD ផងដែរ។

កុំព្យូទ័រថ្មីនេះ គឺមានទម្ងន់ត្រឹមតែ 1.9 គីឡូក្រាមប៉ុណ្ណោះ។ នៅលើម៉ាស៊ីននេះ គឺមានតម្លើងមកជាមួយរន្ធ 2x Thunderbolt 4 ជាមួយនឹង DP និង Charging Modes, រន្ធ 2x USB-A 3.2 Gen 2 ports, រន្ធ HDMI video output, រន្ធ audio combo jack និងរន្ធ microSD card reader ផងដែរ។ បន្ថែមពីនេះ នៅលើម៉ាស៊ីននេះ ក៏នូវមានភ្ជាប់ជាមួយនឹង white backlit keyboard, ថាមពលថ្ម 82Wh រួមជាមួយនិងប្រព័ន្ធស្កេនក្រយ៉ៅដៃ, ambient light sensor, FHD webcam ជាមួយនឹង IR sensor និង noise-canceling AI mic array ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
Geely Auto ដាក់គោលដៅលក់ឡានអោយបាន 3.45 លានគ្រឿងនៅឆ្នាំ 2026 បន្ទាប់ពីឆ្នាំ 2025 ការលក់កើនឡើង 39%

Geely Auto ដាក់គោលដៅលក់ឡានអោយបាន 3.45 លានគ្រឿងនៅឆ្នាំ 2026 បន្ទាប់ពីឆ្នាំ 2025 ការលក់កើនឡើង 39%

ដោយ ប៉េងលីន