ថ្មីៗនេះ សមាគមផ្នែកហាតវ៊ែរអ៊ឺរ៉ុប (EHA)ប្រារព្ធនូវកម្មវិធីប្រគល់ពានរង្វាន់លើកទី 10 របស់ខ្លួនដល់់ក្រុមហ៊ុន MSI នៅសណ្ឋាគារ Courtyard Marriott នៃតំបន់ Nangang ក្នុងព្រឹត្តិការណ៍ Computex 2024។ នៅក្នុងនាមជាអ្នកនាំមុខគេទៅលើកុំព្យូទ័រ AI PCs កុំព្យូទ័រលេងហ្គេម កុំព្យូទ័រសម្រាប់អ្នកផលិតមាតិកា កុំព្យូទ័រសម្រាប់អ្នកជំនួញ និងផលិតភាពការងារ រួមជាមួយនឹងដំណោះស្រាយ AIoT ជាច្រើនទៀតនោះ ក្រុមហ៊ុន MSI បានក្លាយជាអ្នកឈ្នះដែលទទួលបាននូវពានរង្វាន់ចំនួន 8 នៅក្នុងព្រឹត្តិការណ៍ 2024 EHA Awards នេះ។
ក្រមហ៊ុន MSI បានប្តេជ្ញាក្នុងការបំពេញនូវតម្រូវការសម្រាប់អ្នកលេងហ្គេមទាំងអស់ និងបន្តក្នុងការពង្រឹងទៅលើផលិតផលជាច្រើនរបស់ខ្លួនដើម្បីធានាអោយអ្នកគ្រប់គ្នាអាចសម្រេចបាននូវជោគជ័យជាមួយនឹងសមត្ថផលថ្មីដ៏អស្ចារ្យ។ សម្រាប់ផលិត ផលថ្មីៗដែលទទួលបាននូវពានរង្វាន់នេះ មានដូចជា៖
កុំព្យូទ័រយួរដៃ Titan 18 HX
Titan 18 HX គឺជាឡែបថបជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា MSI មានមោទកភាពក្នុងការទទួលបាននូវពានរង្វាន់ “Best Gaming Notebook” ដែលមានការបោះឆ្នោតចេញពីអ្នកជំនាញជាង 100 នាក់ចេញពីអ្នកជំនាញបោះពុម្ភផ្សាយកំពូលនៅអ៊ឺរ៉ុបដែល រួមមាន Hardware Upgrade, PurePC, io-tech, Geeknetic, HardwareLuxx, Technology Insider, CowCotLand, Lab 501 និង KitGuru ជាដើម។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រយួរដៃ Titan 18 HX ក៏មានបំពាក់នូវបន្ទះឈីប Intel® Core™ i9 14900HX processor និង NVIDIA® GeForce RTX™ 4090 Laptop GPU ដែលធ្វើអោយ Titan 18 HX’s OverBoost Ultra technology អាចបង្កើននូវល្បឿនកម្រិតខ្ពស់បំផុតទៅលើ CPU និង GPU ។ Titan 18 HX នេះ ក៏អាចបង្កើនទៅលើល្បឿនបានរលូនទៅលើការលេងហ្គេម និងការធានាបាននូវបច្ចេកវិទ្យាកម្រិតខ្ពស់ទៅលើ PC ថែមទៀត។
ម៉ូនីទ័រលេងហ្គេម MPG 321URX QD-OLED
MSI MPG 321URX QD-OLED គឺជាម៉ូនីទ័រលេងហ្គេមទំហំ 32-អ៊ីង ដែលមាន 240Hz refresh rate ដែលផ្តល់នូវការទស្សនាយ៉ាងអស្ចារ្យ។ សម្រាប់ម៉ូនីទ័រ QD-OLED នេះក៏មានបំពាក់នូវ MSI OLED Care 2.0 និងការឌីស្សាញ thermal design កាន់តែប្រសើរជាងមុន។ វាក៏មានមុខងារជាច្រើនទៀតដូចជា MSI Gaming Intelligence by AI technology, 90W Type-C PD connectivity និង MSI Console Mode ផងដែរ។
ម៉ូនីទ័រ Optix MPG321UR-QD
MSI Optix MPG321UR-QD នេះ គឺជាម៉ូនីទ័រ 32-inch 4K (3840x2160) ដែលមានបច្ចេកវិទ្យា Quantum Dot technology និង 144Hz refresh rate កម្រិតទស្សនាច្បាស់ជាមួយនឹង wide color gamuts និង color accuracy ច្បាស់។ បន្ថែមពីនេះ វាក៏ទទួលបាននូវវិញ្ញាបនបត្រ VESA DisplayHDR 600 ដែលធានាទៅលើភាពច្បាស់ HDR gaming ហើយវាក៏មានការតភ្ជាប់ HDMI 2.1 connectivity និង MSI Gaming Intelligence ផងដែរ។ បន្ថែមពីនេះ វាក៏មានមុខងារ KVM 3.0 របស់ក្រុមហ៊ុន MSI នេះក៏អនុញ្ញាតអោយអ្នកលេងហ្គេមអាចកែទៅលើ monitor settings ជាមួយនឹង console controller បានថែមទៀតផង។
MPG B650I EDGE WIFI
MPG B650I EDGE WIFI គឺជាប្រភេទ mini-ITX sized motherboard ដែលមានពណ៌ទឹកប្រាក់ សផ្តល់នូវភាពស្រស់ស្អាតក្នុងការដាក់បំពាក់នៅលើ PC។ ដើម្បីអាចប្រើប្រាស់នូវ AMD AM5 Ryzen™ processors’ advanced performance algorithms កម្រិតខ្ពស់ចុងក្រោយបំផុតនោះ នៅលើឧបរកណ៌នេះ គឺមានបំពាក់នូវ Extended Heatsink ដែលអាចបំភាយកំដៅបានល្អ រួមជាមួយនឹង M.2 Shield Frozr ដែលធានានៅក្នុងដំណើរការនូវ M.2 SSDs បានយ៉ាងរលូន និងស្ថេរភាពផងដែរ។ ដើម្បីអាចបំពេញនូវតម្រូវការរបស់អ្នកលេងហ្គេមបាននោះ នៅលើឧបករណ៌នេះ គឺមានការបង្កើនទៅលើល្បឿនលឿន វាក៏មាន 2.5G LAN, Wi-Fi 6E module និង USB 3.2 Gen 2x2 (20Gbps) Type-C connector ។
MAG Z790 TOMAHAWK MAX WIFI
MAG Series គឺជាឧបករណ៌មួយនៅក្នុងចំណោមម៉ូដែលដ៏ពេញនិយមជាច្រើនសម្រាប់ការលេងហ្គេម។ ជាមួយនឹងការប្រើប្រាស់នូវពណ៌ថ្មី និងមុខងារថ្មីនៅលើ MAG Z790 TOMAHAWK MAX WIFI នេះ ផលិតលថ្មីនេះ បានផ្តល់អោយអ្នកប្រើប្រាស់នូវសមត្ថភាពកាន់តែខ្លាំងក្លា និងជម្រើស DIY កាន់តែងាយស្រួល។ MAG Z790 TOMAHAWK MAX WIFI នេះ ក៏មានបំពាក់នូវ 16+1+1 Mirrored Power Arrangement Power Phase Design ជាមួយនឹង 90A SPS និង dual-8 pin CPU power connector ដើម្បីផ្តល់នូវថាមពលដ៏ខ្លាំងក្លាសម្រាប់អ្នកលេងហ្គេមផងដែរ។ MAG Z790 TOMAHAWK MAX WIFI នេះ ក៏មាន Lightning Gen5 ហើយសម្រាប់ M.2 របស់វាក៏មានការ upgrade ទៅលើការដំណើករារនូវល្បឿន PCIe 5.0 ថែមទៀត។ បន្ថែមពីនេះទៀតនោះ វាក៏មាន M.2 Screwless Shield Frozr ងាយស្រួលក្នុងការតម្លើង និងដំណោះស្រាយ Wi-Fi solution ដែលមានការ upgrade ទៅកាន់ជំនាន់ចុងក្រោយបំផុត។
B650M PROJECT ZERO
បើមើលទៅលើ motherboards ជំនាន់មុនៗនេះ គឺមានគ្រប់ connectors នៅផ្នែកខាងមុខរបស់ផលិតផលនេះ គឺមានការឌីស្សាញទៅលើ PROJECT ZERO នេះ គឺមានប្រើប្រាស់នូវ connectors នៅផ្នែកខាងក្រោយរបស់វា ។ វាងាយស្រួលក្នុងការតម្លើងនូវ CPU, DRAM និង SSD ។ B650M PROJECT ZERO នេះ មាន 10+2 direct out power system, Lightning Gen 4 PCIe slot, 2xM.2 slots, 2.5G LAN និង Wi-Fi 6E ដែលអាចបំពេញនូវតម្រូវការរបស់អ្នកលេងហ្គេម។
ក្រាហ្វិកកាត GeForce RTX™ 4090 SUPRIM X 24G
ក្រាហ្វិកកាត MSI GeForce RTX™ 4090 SUPRIM X 24G graphics card នេះ ត្រូវបានឌីស្សាញសម្រាប់ផ្តោតទៅលើសមត្ថភាព ប្រសិទ្ធិភាព និងកិត្យានុភាព។ វាមានបំពាក់នូវប្រព័ន្ធ TRI FROZR 3S air cooling system កម្រិតខ្ពស់របស់ក្រុមហ៊ុន MSI ប្រព័ន្ធបំភាយកំដៅ TORX FAN 5.0, 10 Core Pipes, Vapor Chamber និងបច្ចេកវិទ្យា Airflow Control technology ជាមួយនឹង Wave-curved 3.0 edges និង air antegrade fins ។
កុំព្យូទ័រ MEG Trident X2 14th
MEG Trident X2 14th នេះមានបំពាក់នូវមុខងារ HMI 2.0 ផ្តាច់មុខ។ បន្ថែមពីនេះទៀតនៅះ វាក៏អាចប្រតិបត្តិទៅលើមុខងារ GI នៃម៉ូនីទ័រ MSI gaming monitors បានយ៉ាងល្អផងដែរ។ MEG Trident X2 នេះក៏ប្រើប្រាស់នូវ top-tier Intel Core i9 processor និង RTX 40 Series graphics cards ។ ផ្អែកទៅលើ MSI exclusive Silent Storm Cooling 3 technology ជាមួយនឹងការឌីស្សាញ Air Baffle នេះ កុំព្យូទ័រ MEG Trident X2 អាចដំណើរការបទពិសោធន៍នៃការលេងហ្គេមយ៉ាងរលូនទៅលើហ្គេមប្រភេទ AAA ផងដែរ៕