no-alternative title
no-alternative title

MSI ចេញហ្គេមីងម៉ូនីទ័រ 32 អ៊ីង 4K QD-OLED ពីរម៉ូដែល ទ្រទ្រង់ដោយស្រទាប់ 5-Layer Tandem នៅមុនព្រឹត្តិការណ៍ CES 2026

នៅមុនព្រឹត្តិការណ៍ CES 2025 ក្រុមហ៊ុន MSI បានបង្ហាញនូវម៉ូនីទ័រលេងហ្គេម 32-អ៊ីង 4K QD-OLED ចំនួន 2 ម៉ូដែលដោយមានគោលដៅសម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់ផ្សេងៗគ្នា។ ម៉ូនីទ័រ MPG 322UR QD-OLED X24 និង MAG 321UP QD-OLED X24 បំពាក់នូវស្រទាប់អេក្រង់ 5-Layer Tandem OLED Architecture គាំទ្រជាមួយនឹងបច្ចេកវិទ្យា  EL Gen 3 សម្រាប់បង្កើនទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់បានកាន់តែយូរជាងមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះ ម៉ូនីទ័រទាំងពីរនេះ បំពាក់នូវបច្ចេកវិទ្យា DarkArmor Film technology ដែលអាចដោះស្រាយទៅលើបញ្ហានៃ  QD-OLED ដោយលុបបំបាត់នុវពណ៌ស្វាយ និងក្រហមចេញពីស្តង់ដារនៃអេក្រង់ QD-OLED panels បានយ៉ាងល្អទៀតផង។ សម្រាប់ Film ថ្មីនេះ អាចបង្កើនទៅលើពន្លឺពណ៌ខ្មៅបានដល់ទៅ 40% ជាមួយនឹងគុណភាពរូបភាពកាន់តែច្បាស់ជាងមុនថែមទៀត។ បន្ថែមពីនេះ បច្ចេកវិទ្យានេះក៏ធន់ទៅនឹងស្នាមឆ្កូតបានដល់ទៅ 2.5 ដងថែមទៀតសម្រាប់សកម្មភាពប្រើប្រាស់ប្រចាំថ្ងៃ។ ម៉ូនីទ័រ MPG 322UR QD-OLED X24 នេះ ក៏មានការប្រើប្រាស់នូវសេនស័រ  AI Care Sensor ដែលម៉ូឌែលផ្សេងមិនមាននោះទេ។ 

សម្រាប់បន្ទះឈីប NPU នេះ ក៏មានដាក់អោយដំណើរការដោយ human detection algorithms បែបជាលក្ខណៈ real-Time ដើម្បីឆែកមើលថា អ្នកណាម្នាក់ប្រើប្រាស់ម៉ូនីទ័រនេះ ឬអត់ផងដែរ។ នៅពេលដែលរកឃើញថា មិនមានអ្នកណាម្នាក់ប្រើប្រាស់នូវម៉ូនីទ័រនេះទេ នោះម៉ូទ័រនេះ នឹងធ្វើការកែប្រែទៅលើ Power Setting ដោយស្វ័យប្រវត្តិ និងបើកមុខងារការពារអេក្រង់នេះថែមទៀតផង។ មុខងារនេះ នឹងជួយធ្វើអោយអាយុកាលនៃការប្រើប្រាស់អេក្រង់បានកាន់តែយូរ។

សម្រាប់ម៉ូនីទ័រ MAG 321UP QD-OLED X24 គឺជាប្រភេទ Standard version ប្រើប្រាស់នូវស្រទាប់ 5-Layer Tandem OLED display និង DarkArmor Film ប៉ុន្តែមិនមាន AI Care Sensor នោះទេ។ ការប្រើប្រាស់នូវ 5-layer Tandem OLED នេះ គឺមានភាពខុសគនាពីការឌីស្សាញជាមួយនឹង Single-layer OLED panels។ ជាមួយគ្នានេះ អេក្រង់នេះ ក៏មានបំពាក់នូវ light-emitting layers ជាច្រើនទៀត ដើម្បីបង្កើនទៅលើកម្រិត brightness ហើយក៏ធ្វើអោយអេក្រង់អាចប្រើប្រាស់បានយូរផងដែរ។ នៅក្នុងពេលនេះ ក្រុមហ៊ុន MSI មិនទាន់បញ្ជាក់នូវតម្លៃ និងកាលបរិច្ឆេទនៃការលក់ជាផ្លូវការទៅលើម៉ូនីទ័រនេះនៅឡើយទេ។ ប៉ុន្តែម៉ូឌែលទាំងពីរនេះនឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងឆ្នាំ 2026 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន