no-alternative title
no-alternative title

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ភ្នំពេញ, ប្រទេសកម្ពុជា, ថ្ងៃទី 7 ខែមករា ឆ្នាំ 2026 — ថ្ងៃនេះក្រុមហ៊ុន ASUS បានដាក់បង្ហាញនូវនវានុវត្តន៍ AI ជំនាន់ក្រោយនៅក្នុងព្រឹត្តិការណ៍សម្ពោធនិម្មិត Always Incredible  សម្រាប់ CES 2026 ដោយលើកកម្ពស់បច្ចេកវិទ្យាឆ្លាតវៃដែលត្រូវបានរចនាឡើងដើម្បីពង្រឹងផលិតភាព បើកបង្ហាញសក្ដានុពលច្នៃប្រឌិត និងលើកកម្ពស់ការរស់នៅប្រចាំថ្ងៃ។ ក្រោមចក្ខុវិស័យ "Ubiquitous AI. Incredible Possibilities" (AI នៅគ្រប់ទីកន្លែង លទ្ធភាពដ៏អស្ចារ្យ) ASUS បានបង្ហាញពីរបៀបដែលក្រុមហ៊ុនកំពុងអនុវត្ត AI លើខ្សែស្រឡាយផលិតផល Public and Private Cloud, Connected Edge, និង Personal Client ដើម្បីផ្តល់នូវបទពិសោធន៍ដែលកាន់តែឆ្លាតវៃ និងងាយស្រួលប្រើប្រាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យុទ្ធសាស្ត្រ AI របស់ក្រុមហ៊ុនគ្របដណ្តប់លើសេណារីយ៉ូសំខាន់ៗចំនួន ៧ រួមមាន៖ AI Infrastructure, Sustainability AI, Workspace AI, Industrial AI, Everyday AI, Creator AI, និង Healthcare AI។ ដោយផ្តោតលើ Workspace AI, Creator AI និង Everyday AI ក្នុងអំឡុងពេល CES នេះ ASUS កំពុងបង្ហាញពីភាពរីកចម្រើននៃ AI របស់ខ្លួន និងបង្ហាញពីរបៀបដែលអ្នកប្រើប្រាស់គ្រប់រូបអាចទាញយកអត្ថប្រយោជន៍ពី AI ដើម្បីជំរុញផលិតភាព និងការច្នៃប្រឌិត។ 

 

លោក Samson Hu នាយកប្រតិបត្តិរួម (Co-CEO) របស់ ASUS បានមានប្រសាសន៍ថា៖ «តម្លៃពិតប្រាកដនៃ AI គឺស្ថិតនៅលើសមត្ថភាពរបស់វា ក្នុងការសម្រួលការងារ ជំរុញការច្នៃប្រឌិត និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។ នៅ CES 2026 យើងកំពុងបង្ហាញពីរបៀបដែលរចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់យើង កំពុងនាំមុខគេក្នុងបដិវត្តន៍ AI តាមរយៈការបង្កើតបទពិសោធន៍ AI ពេញលេញពីដើមដល់ចប់ ដែលតែងតែអស្ចារ្យបំផុត (Always Incredible)»។ 

 

ក្នុងអំឡុងពេល CES នេះផងដែរ ASUS ក៏បានបង្ហាញនូវប្រព័ន្ធអេកូឡូស៊ីផលិតផល AI ដែលកំពុងពង្រីកខ្លួនរបស់ខ្លួន។ ចាប់ពីកុំព្យូទ័រលើតុដ៏មានថាមពល និងកុំព្យូទ័រយួរដៃដ៏ស្រឡូន រហូតដល់ឧបករណ៍ AI ខ្នាតតូចសម្រាប់យកតាមខ្លួន និងកម្មវិធីដែលបំពាក់ដោយ AI ក្រុមហ៊ុន ASUS កំពុងផ្តល់នូវនវានុវត្តន៍ដោយផ្អែកលើរចនាសម្ព័ន្ធយុទ្ធសាស្ត្រ AI ដ៏ទូលំទូលាយ។ ASUS បន្តពង្រីកឧត្តមភាពប្រកួតប្រជែងរបស់ខ្លួនលើដំណោះស្រាយជាច្រើន ដោយផ្តល់នូវបច្ចេកវិទ្យាឆ្លាតវៃដែលអាចឱ្យមនុស្សគ្រប់គ្នាប្រើប្រាស់បាននៅគ្រប់ទីកន្លែង។ 

 

អ្នកចូលរួមក្នុងព្រឹត្តិការណ៍ CES នៅទីក្រុងឡាសវេហ្គាស នឹងមានឱកាសស្វែងយល់ពីនវានុវត្តន៍ទាំងនេះដោយផ្ទាល់នៅ The Venetian Expo ជាន់ទី ៣ សាល San Polo លេខ ៣៤០៣ ចាប់ពីថ្ងៃទី ៥ ដល់ទី ៨ ខែមករា ឆ្នាំ ២០២៦។ 

 

Workspace AI: ជំរុញផលិតភាពជំនាន់ក្រោយ 

ជាមួយ Workspace AI, ASUS កំពុងជួយអ្នកប្រើប្រាស់ជាមួយនឹងដំណោះស្រាយឆ្លាតវៃដែលបង្កើនផលិតភាព និងសុវត្ថិភាពតាមរយៈការរួមបញ្ចូលគ្នារវាង Cloud AI និង On-Premises AI (AI ក្នុងម៉ាស៊ីន)។ ចំណុចកណ្តាលនៃផលិតផលទាំងនេះគឺ ASUS MyExpert — ដែលជាផ្លែតហ្វម AI ដ៏ទូលំទូលាយសម្រាប់បង្កើនផលិតភាព គុណភាពការងារ និងសម្រួលការងារប្រចាំថ្ងៃសម្រាប់អ្នកជំនាញ។ MyExpert រួមបញ្ចូលមុខងារឆ្លាតវៃចំនួន ៥ ក្នុងចំណុចប្រទាក់តែមួយ រួមមាន៖ AI Chat, Knowledge Hub, Advanced Tools (ជាមួយ AI Writer និង Mail Master), AI ExpertMeet (ជាមួយបញ្ជីតាមដានការងារដោយស្វ័យប្រវត្តិ) និង File Search សម្រាប់ស្វែងរកឯកសារភ្លាមៗ។ រាល់មុខងារទាំងអស់ត្រូវបានគាំទ្រដោយការការពារទិន្នន័យដ៏គួរឱ្យទុកចិត្ត។ 

 

ASUS ExpertBook Ultra រួមបញ្ចូលគ្នានូវការរចនាដ៏ស្រឡូន ដំណើរការដោយ AI និងសុវត្ថិភាពកម្រិតសហគ្រាស ASUS ExpertBook Ultra  (B9406) បង្កើតនូវស្តង់ដារថ្មីសម្រាប់កុំព្យូទ័រយួរដៃ Copilot+ PC កម្រិតអាជីព។ វាមានទម្ងន់ចាប់ពី ០.៩៩ គីឡូក្រាម កម្រាស់ ១០.៩ មីលីម៉ែត្រ និងប្រើប្រាស់បច្ចេកវិទ្យា Nano Ceramic លើតួខ្លួនម៉ាញ៉េស្យូម-អាលុយមីញ៉ូម។ វាបំពាក់បន្ទះឈីប Intel® Core™ Ultra X9 Series 3 ដែលមានកម្លាំង NPU រហូតដល់ 50 TOPS និងគាំទ្រដោយ ASUS MyExpert។ វាមានប្រព័ន្ធត្រជាក់ ExpertCool Pro, អេក្រង់ប៉ះ 3K Tandem OLED, ឧព្វលិក Dolby Atmos ចំនួន ៦ គ្រាប់ និងប្រព័ន្ធសុវត្ថិភាព ASUS ExpertGuardian។ 

 

ASUS UGen300 USB AI Accelerator ឧបករណ៍ជំនួយ AI ប្រភេទ USB នេះជួយបើកដំណើរការ AI នៅផ្នែកខាងចុង (Edge) ដោយបំប្លែងឧបករណ៍ណាមួយឱ្យទៅជាស្ថានីយការងារ AI ភ្លាមៗ។ បំពាក់ដោយបន្ទះឈីប Hailo-10H ដែលមានកម្លាំង 40 TOPS និងអង្គចងចាំ LPDDR4 ទំហំ 8GB វាអាចចាត់ចែងការងារ Generative AI ដ៏ស្មុគស្មាញបានយ៉ាងងាយស្រួល។ វាប្រើប្រាស់រន្ធ USB-C ដែលអាចដោតប្រើបានភ្លាមៗជាមួយ Windows, Linux និង Android។ 

 

ASUS NUC 16 Pro Mini PC ផ្តល់នូវការគណនាដ៏លឿន ឆ្លាតវៃ និងមានសុវត្ថិភាពសម្រាប់សហគ្រាសដែលប្រើប្រាស់ AI។ បំពាក់ដោយបន្ទះឈីប Intel Core Ultra X9 Series 3 វាជួយពន្លឿនការអភិវឌ្ឍ AI និងការវិភាគទិន្នន័យកម្រិតខ្ពស់ រហូតដល់ ១៨០ TOPS។ វាក៏មានមុខងារ ASUS AI SuperBuild ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បណ្តុះបណ្តាល និងកំណត់ Large Language Models (LLMs) ដោយផ្ទាល់ក្នុងម៉ាស៊ីន ដើម្បីរក្សាសុវត្ថិភាពទិន្នន័យ។ 

 

ASUS ExpertCenter PN55. រចនាឡើងសម្រាប់កិច្ចការងារសហគ្រាស និងឧស្សាហកម្ម កុំព្យូទ័រខ្នាតតូចនេះបំពាក់បន្ទះឈីប AMD Ryzen™ AI 400 Series ដែលមានកម្លាំង NPU រហូតដល់ 55 TOPS (ខ្លាំងជាងមុន ១០%)។ វាមានតួខ្លួនតូចចំណុះត្រឹមតែ ០.៦ លីត្រ ប៉ុន្តែមានរន្ធតភ្ជាប់ពេញលេញ និងគាំទ្រអេក្រង់ 4K ចំនួន ៤ ក្នុងពេលតែមួយ។ 

 

Creator AI: កន្លែងដែលការច្នៃប្រឌិតជួបជាមួយថាមពល AI 

ASUS Creator AI ផ្គូរផ្គងផ្នែករឹងដ៏មានថាមពលជាមួយកម្មវិធី AI ផ្តាច់មុខរបស់ ASUS ដូចជា StoryCube, MuseTree, និង Creator Hub ដើម្បីជំរុញសមត្ថភាពច្នៃប្រឌិត។ 

ProArt GoPro Edition រចនាឡើងសម្រាប់អ្នកបង្កើតមាតិកាដែលធ្វើដំណើរច្រើន ProArt GoPro Edition (PX13) គឺជាឧបករណ៍ច្នៃប្រឌិតចល័តដែលរួមបញ្ចូលរចនាប័ទ្ម GoPro ជាមួយដំណើរការខ្លាំង។ បំពាក់ឈីប AMD Ryzen AI Max+ 395 និងអង្គចងចាំរហូតដល់ 128GB។ វាមានប៊ូតុង GoPro Hotkey សម្រាប់ចូលទៅកាន់ GoPro Cloud និង Player ភ្លាមៗ។ អេក្រង់ប៉ះ ១៣ អ៊ីញ ASUS Lumina OLED អាចបត់បាន ៣៦០ ដឺក្រេ និងមានទម្ងន់ត្រឹមតែ ១.៣៩ គីឡូក្រាម។ ផលិតផលនេះទទួលបានពានរង្វាន់ CES 2026 Innovation Award ក្នុងផ្នែក Computer Hardware & Components។ 

 

ASUS ProArt PZ14 គឺជាថេប្លេតសម្រាប់អ្នកច្នៃប្រឌិតដ៏មានថាមពលបំផុតរបស់ ASUS (HT7407) បំពាក់ឈីប Snapdragon® X2 Elite កម្លាំង AI ៨០ TOPS។ វាមានអេក្រង់ ASUS Lumina Pro OLED ដ៏ត្រជាក់ភ្នែក តួខ្លួនអាលុយមីញ៉ូម CNC កម្រាស់ ៩ មីលីម៉ែត្រ និងទម្ងន់ ០.៧៩ គីឡូក្រាម ព្រមទាំងមានស្តង់ដារធន់កម្រិតយោធា MIL-STD-810H និងការពារជម្រាបទឹកកម្រិត IP52។ 

Everyday AI: ការរស់នៅកាន់តែឆ្លាតវៃ និងមានការតភ្ជាប់កាន់តែប្រសើរ 

ASUS នាំយកបញ្ញាសិប្បនិម្មិតមកកាន់ជីវិតប្រចាំថ្ងៃតាមរយៈឧបករណ៍ដែលឆ្លើយតបយ៉ាងរហ័ស និងរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយការងារ និងកិច្ចការទូទៅ។ 

ASUS Zenbook DUO កំណត់និយមន័យថ្មីនៃកិច្ចការងារអេក្រង់ពីរ ដោយមានអេក្រង់ ASUS Lumina Pro OLED ទំហំ ១៤ អ៊ីញចំនួនពីរ។ គន្លឹះបត់ថ្មីជួយកាត់បន្ថយចន្លោះរវាងអេក្រង់ទាំងពីរបាន ៧០%។ វាប្រើឈីប Intel Core Ultra X9 Series 3, ក្រាហ្វិក Intel Arc™ និងថាមពលថ្មទ្វេដង 99Wh។ តួខ្លួនធ្វើពី Ceraluminum™ ធានានូវភាពធន់ និងទទួលបានពានរង្វាន់ CES 2026 Innovation Award ក្នុងផ្នែក AI។

 

ASUS Zenbook A16 រចនាឡើងសម្រាប់អ្នកដែលធ្វើដំណើរញឹកញាប់ វាមានទម្ងន់ ១.២ គីឡូក្រាម អេក្រង់ ១៦ អ៊ីញ 3K OLED និងប្រើឈីប Snapdragon X2 Elite Extreme (80 TOPS NPU) ដែលជាកុំព្យូទ័រយួរដៃ Snapdragon ខ្លាំងបំផុត និងលឿនបំផុត។ វាមានថាមពលថ្មប្រើប្រាស់បានច្រើនថ្ងៃ និងមានបច្ចេកវិទ្យាការពារស្នាមម្រាមដៃ Smudge-Free។ 

 

ASUS Zenbook A14  ទម្ងន់ស្រាលជាង ១ គីឡូក្រាម ផលិតពី Ceraluminum™ ដ៏រឹងមាំ។ វាជាកុំព្យូទ័រ Copilot+ PC ដែលប្រើឈីប Snapdragon X2 Elite ផ្តល់ថាមពលថ្មរហូតដល់ ៣៥ ម៉ោងសម្រាប់ការចាក់វីដេអូ។ 

 

ASUS V400 AiO គឺជាកុំព្យូទ័រ All-in-one Copilot+ PC ដំបូងគេលើពិភពលោកដែលប្រើឈីប Snapdragon ® X។ វាមានអេក្រង់ ២៤ អ៊ីញ Full HD ដ៏ស្រឡូន ផ្តល់នូវដំណើរការស្ងាត់ល្អ និងសមត្ថភាព AI ពេញលេញ។ 

 

ASUS V Series Home Desktop កុំព្យូទ័រលើតុសម្រាប់គេហដ្ឋាន (VM701MG, VM501MH, V501MV, V501SV) ដែលរចនាឡើងតាមបែបសោភ័ណភាពទំនើប មានពន្លឺទន់ភ្លន់ 4000K និងគែមមូល។ វាប្រើឈីប Intel ឬ AMD Ryzen ចុងក្រោយបង្អស់ និងក្រាហ្វិកកាត NVIDIA GeForce RTX 5060 ផ្តល់នូវភាពស្ងប់ស្ងាត់ និងកម្លាំងខ្លាំងសម្រាប់ការកម្សាន្ត និងការងារក្នុងផ្ទះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន