no-alternative title

នៅថ្ងៃទី 23 សីហា 2017 ខានស្អែកនេះ ក្រុមហ៊ុនសាមសុងនឹងបង្ហាញ GALAXY NOTE 8

រហូតមកដល់ម៉ោងនេះ គឺនៅមិនដល់បីថ្ងៃទៀតទេ ការដាក់បង្ហាញជាផ្លូវការនូវទូរស័ព្ទ SAMSUNG GALAXY NOTE 8 នឹងធ្វើឡើងហើយមនុស្សជាច្រើននៅក្នុងពិភពលោក នឹងត្រូវធ្វើការតម្រង់ជួរនៅហាងនៅថ្ងៃទី 23 ខែសីហាឆ្នាំ 2017 ដើម្បីរង់ចាំមើលបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់របស់ ក្រុមហ៊ុន SAMSUNG ដោយផ្ទាល់ភ្នែក នោះគឺ Galaxy Note 8 ដ៏អស្ចារ្យ។ ទើបតែរយះពេលបីខែកន្លះកន្លងផុតទៅ ក្រុមហ៊ុន SAMSUNG បានដាក់បង្ហាញនូវ The Galaxy S8 របស់ខ្លួន។ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ Samsung ដូច្នេះហើយក្រុមហ៊ុនខិតខំស្រាវជ្រាវដោយសម្រេចបានបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់ដែលនឹងគ្រោងដាក់បង្ហាញម៉ូដែលដ៏ថ្មីស្រឡាងនេះ ជាសាធារណៈនៅថ្ងៃទី 23 ខែសីហា ឆ្នាំ 2017 ខាងមុខនេះ គឺ ចំពោះមុខពិភពលោកទាំងមូលនៅវេលាម៉ោង 11 ព្រឹក (យប់នៅភ្នំពេញ ត្រូវជាម៉ោង 10 យប់) ដែលព្រឹត្តិការណ៏នេះធ្វើឡើងនៅ New York’s Park Avenue Armory។

ពត៌មានអំពី GALAXY NOTE 8 កំពុងតែត្រូវបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក ខណៈពេលដែលអ្នកប្រើប្រាស់កំពុងរង់ចាំមើលស្មាតហ្វូនស៊េរីថ្មីនេះ ។ ពត៌មានជាផ្លូវការបានបង្ហាញពីរូបរាងនៃទូរស័ព្ទដែលមានរូបរាងស្រដៀងទៅនឹង Galaxy S8 ដែលជ្រុងវែងទាំងសងខាងនៃ អេក្រង់របស់វាមានរាងកោង និងនៅផ្នែកខាងលើនិងខាងក្រោមនៃជ្រុងទូរស័ព្ទ នៅសល់អេក្រង់ តិចតួចបំផុត ហើយវាធ្វើឲ្យអេក្រង់ អាចបញ្ចេញសម្ថភាពដ៏អស្ចារ្យបំផុត។ ជាលក្ខណៈពិសេសមួយទៀតរបស់ប៊ិចពណ៌ខៀវនៃទូរស័ព្ទស៊េរី Galaxy Note ដែលវានឹងបង្ហាញខ្លួនជាមួយគ្នានៅថ្ងៃបើកសម្ពាធន៍ផងដែរនោះ វាត្រូវបានយកមកប្រើប្រាស់សម្រាប់យុទ្ធនាការ Galaxy Note 8 ដើម្បីផ្សព្វផ្សាយផងដែរ។  វីដេអូរនេះបង្ហាញអំពី “Do Bigger Things” ដែលធ្វើឱ្យអ្នកទស្សនារំពឹងថានឹងមានអ្វីអស្ចារ្យនឹងមកដល់ទីផ្សារកម្ពុជាឆាប់ៗនេះ។ សូមបញ្ជាក់ព្រឹត្តិការណ៌ នេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង 11 ព្រឹកនៅទីក្រុងញូយ៉ក (ដែលត្រូវនឹងម៉ោង 10 យប់នៅប្រទេសកម្ពុជា)  ហើយការផ្សាយបន្តផ្ទាល់នេះ លោកអ្នកអាចរកបានតាមគេហទំព័រផ្លូវការរបស់ Samsung ។  http://www.samsung.com/global/galaxy/events/unpacked/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន