no-alternative title
no-alternative title
no-alternative title
no-alternative title

ពាក្យចរចាមអារ៉ាម៖ ទូរស័ព្ទ Samsung Galaxy S9 អាចនឹងបង្ហាញខ្លួន ដើមឆ្នាំ 2018 ខាងមុខនេះ

ពិតជាអស្ចារ្យប្រសិនបើវាជាការពិតសម្រាប់ក្រុមហ៊ុន Samsung បន្ទាប់ពិលេចចេញនូវពាក្យចរចាមអារ៉ាមថ្មីមួយ ទាក់ទងនឹងការបង្ហាញខ្លួនរបស់កំពូលទូរស័ព្ទស្មាតហ្វូនក្រកូល Galaxy S ជំនាន់ទី 9 របស់ខ្លួន គឺ Samsung Galxy S9 ដែលលេចឮថា អាចនឹងបង្ហាញខ្លួន នៅក្នុងខែមករា ដើមឆ្នាំ 2018 ខាងមុខនេះ ដែលពាក្យចរចាមអារ៉ាមនេះ បានបែកធ្លាយបន្ទាប់ពីក្រុមហ៊ុន Samsung ទើបតែធ្វើការប្រកាសចេញលក់ជាផ្លូវការនូវកំពូលទូរស័ព្ទស្មាតហ្វូន Galaxy Note 8 ថ្មីៗនេះ។ យោងតាមរបាយការណ៍មិនច្បាស់ការមួយ ពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ បង្ហាញពីគម្រោងក្នុងការបង្ហាញចេញនូវទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ឲ្យបានឆាប់រហ័ស ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ ក៏ដោយសារតែក្រុមហ៊ុន Samsung បានមើលឃើញពីការត្រៀមបង្ហាញខ្លួនទូរស័ព្ទជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ផងដែរ។

ពាក្យចរចាមអារ៉ាមបាននិយាយ ដោយលើកសម្អាងថា ដោយសារតែកាលពីការបង្ហាញខ្លួនរបស់ស្មាតហ្វូនម៉ូដែល S8 Duo មានការយឺតយ៉ាវរហូតចូលដល់ខែមីនា រួចរហូតដល់៣សប្តាហ៍ក្រោយ ទើបអាចចេញលក់នៅលើទីផ្សារ ដូច្នេះ ប្រសិនបើយើងគិតថា ពេលវេលានៃការបង្ហាញខ្លួនរបស់ S9 ដូចគ្នាដែរនោះ ប្រហែលជាខុស ។ ផ្ទុយទៅវិញ ក្រុមហ៊ុន Samsung នឹងធ្វើការប្រកាស់ចេញជាផ្លូវការ នូវម៉ូដែល S9 ឲ្យបានឆាប់បំផុត នៅក្នុងខែមករា ដើមឆ្នាំ 2018 នឹងអាចបន្តឲ្យចេញលក់នៅលើទីផ្សារនៅពាក់កណ្តាលខែកុម្ភះផងដែរ។ តែទោះជាយ៉ាងណា Galaxy S9 ត្រូវបានគេរំពឹងទុកថា នឹងមានអេក្រង់វែងធំជាងមុន ជាពិសេស គឺប្រើប្រាស់នូវបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ជំនាន់ចុងក្រោយគេបង្អស់ ដែលផ្តល់ជូននូវការដំណើរការឥតគណនាតែម្តង។ លក្ខណះពិសេសមួយទៀតនោះ Galaxy S9 អាចនឹងបំពាក់នូវកាមេរ៉ាផ្នែកខាងក្រោយពីរ Dual Camera ដូចទៅនឹងម៉ូដែល Galaxy Note 8 នឹង iPhone 8 ដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម