no-alternative title

កាន់តែឡូយ Galaxy S9 នឹងអាចជូនដំណឹងស្តីពី បរិកាសខាងបាន ព្រោះថា ក្រុមហ៊ុន Samsung ទទួលបានប៉ាតង់ថ្មី សេនស័រស្តីពីកំរិតបរិស្ថាន

បន្ទាប់ពីទទួលបានប៉ាតង់មួយឈ្មោះថា "environmental sensor" ក្រុមហ៊ុន Samsung គ្រោងនឹងបង្កើតនូវបន្ទះឈីបថ្មីមានទំហំតូចសម្រាប់បំពាក់ចូលទៅក្នុងស្មាតហ្វូន Galaxy ជំនាន់បន្ទាប់របស់ខ្លួន ដែលនឹងមានសមត្ថភាពអាចវាស់ទៅលើគុណភាពខ្យល់បាន។ សេនស័រ (Sensors) ថ្មីនេះ គឺវាស់ទៅលើគុណភាពបរិកាសខ្យល់ខាងក្រៅតាមរយៈការចាប់យកភាគល្អិតតូចបំផុត អាចវាស់បានត្រឹមត្រូវបំផុត។ កាលពីមុន ក្រុមហ៊ុន Samsung បានសាកល្បងរួចមកហើយ តែដូចជាធំពេកក្នុងការបំពាក់ចូលទៅក្នុងស្មាតហ្វូននោះ។ 

មានសំណួរសួរថា តើក្រុមហ៊ុន Samsung អាចសម្រេចរឿងនេះ បានដោយរបៀបណា? ក្រុមហ៊ុន Samsung បានធ្វើសេនស័រនេះ បានយ៉ាល្អ និងមានសភាពយរាបស្មើ និងដាក់ចូលទៅក្នុងស្រទាប់ក្រោមអេក្រង់បាន ស្របពេលដែលស្មាតហ្វូនថ្មីនេះ មានអេក្រង់ធំល្មមគ្រប់គ្រាន់ផងនោះ។ ក្រុមហ៊ុន Samsung បានសម្រេចដាក់វានៅក្រោមអេក្រង់នេះ ប៉ុន្តែស្ថិតនៅក្នុងទំហំតូចមួយ ដើម្បីឱ្យខ្យល់អាចចេញចូលបាន ងាយស្រួលនិងអាចវាស់ទៅលើកម្រិតគ្រោះថ្នាក់នៃគុណភាពខ្យល់នៅជុំវិញខ្លួនបាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័តមានខាងលើបានបញ្ជាក់ថា គេនៅមិនទាន់មានការធានាថា យើងនឹងបានឃើញនូវប្រព័ន្ធជូនដំណឹងគុណភាពខ្យល់ឆាប់ៗនេះ នៅលើស្មាតហ្វូន Galaxy S9 នោះទេ ប៉ុន្តែជាធម្មតាប្រសិនបើក្រុមហ៊ុន Samsung កាន់កាប់ប៉ាតង់អ្វីនោះ ហើយបានបង្ហោះវាជាសាធារណៈថែមទៀត មិនយូរមិនឆាប់ទេ ក្រុមហ៊ុន Samsung នឹងបង្ហាញផលិតផលថ្មីនោះហើយ។ គួរបញ្ជាក់ថា កម្មវិធីសម្រាប់ប្រើប្រាស់នៅលើប៉ាតង់នេះ គឺសម្រេចរួចរាល់ជាងមួយឆ្នាំកន្លះ មកហើយ ពិសេសក្រុមហ៊ុន Samsung នឹងប្រើប្រាស់សេនស័រ Barometer ផ្សេងរួមជាមួយនឹងសេន ស័រចាប់សញ្ញាកាំរស្មី UV នៅក្នុងស្មាតហ្វូនរបស់ខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន