no-alternative title

ដឹងថា​តម្លៃ​របស់​​ Samsung​ Galaxy​ A3,​ Galaxy​ A5​ និង​ Galaxy​ A7​ ស៊េរី​ឆ្នាំ​ 2017​ ចេញលក់ដំបូងថ្លៃ​ប៉ុន្មាន​អត់​?

​ក្រុមហ៊ុន​ Samsung​ បាន​ចាប់ផ្តើម​ការ​ប្រកាស​បង្ហាញ​នូវ​ផលិតផល​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​ហើយ​សម្រាប់​ឆ្នាំ​ 2017​ នេះនោះ​ គឺ​ត្រកូល​ Galaxy​ A​ (2017)​ ដែល​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​ជាមួយនឹង​ 3​ ស៊េរី​ សម្រាប់​ធ្វើការ​ជ្រើសរើស​គឺ​ Galaxy​ A3,​ Galaxy​ A5​ និង​ Galaxy​ A7​។​ ទូរស័ព្ទ​ Samsung​ Galaxy​ A3​ (2017)​ មាន​អេ​ក្រង់​ទំហំ​ 4.7​ អ៊ី​ង​ ខណៈ​ពេល​ដែល​ទូរស័ព្ទ​ Galaxy​ A5​ (2017)​ មាន​ទំហំ​អេ​ក្រង់​ដល់​ទៅ​ 5.2​ អ៊ី​ង​។​ ទូរស័ព្ទ​ទាំង​ពីរ​ស៊េរី​នេះ​ សុទ្ធតែ​មាន​តម្លៃ​សមរម្យ​សម្រាប់​ប្រើប្រាស់​។​ ចំនែក​ទូរស័ព្ទ​ Galaxy​ A7​ (2017)​ ដែល​មាន​អេ​ក្រង់​ 5.7​ អ៊ី​ង​មាន​តម្លៃ​ថ្លៃ​ជាងគេ​បង្អស់​។​ យើង​ធ្លាប់​បាន​ប្រាប់​លោក​អ្នក​រួច​មក​ហើយ​អំពី​លក្ខណៈសម្បត្តិ​របស់​ទូរស័ព្ទ​ស៊េរី​ថ្មី​ត្រកូល​ Galaxy​ A​ (2017)​ នេះ​:​ ការ​រចនា​រូបរាង​គែម​កោង​ដ៏​ទាក់ទាញ​ដូច​ទៅ​នឹង​ទូរស័ព្ទ​ Galaxy​ S7​ ការ​ប្រើប្រាស់​នូវ​មុខងារ​មិន​ជ្រាប​ទឹក​ និង​ការ​ផ្លាស់​ប្តូរ​នូវ​ទីតាំង​របស់​ប្រព័ន្ធ​សំឡេង​ Speakers​ ផង​ដែរ​។​

​យ៉ាងណាមិញ​ អ្វី​ដែល​យើង​បានដឹង​នៅ​ពេល​នេះ​ គឺ​តម្លៃពិត​ប្រាកដ​របស់​ទូរស័ព្ទ​ស៊េរី​ត្រកូល​ Galaxy​ A​ (2017)​ នេះ​។​ ទូរស័ព្ទ​ទាំងនេះ​ នឹង​ដាក់​លក់​នៅ​ក្នុង​ទ្វីប​អ៊ឺ​រ៉ុ​ប​ មុនគេ​បង្អស់​ ដូចនេះ​ តម្លៃ​របស់​វា​ក៏​ត្រូវ​បាន​គិត​ជា​អ៊ឺ​រ៉ូ​ ប៉ុន្តែ​ឆាប់ៗ​នេះ​ ទូរស័ព្ទ​ទាំង​ 3​ ស៊េរី​នេះ​ នឹង​ដាក់​លក់​នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អា​មេ​រិច​ជាក់​ជា​មិន​ខាន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

តម្លៃ​ផ្លូវការ​របស់​ទូរស័ព្ទ​ Samsung​ Galaxy​ A3​ (2017):​ 330​ អ៊ឺ​រ៉ូ​

​តម្លៃ​ផ្លូវការ​របស់​ទូរស័ព្ទ​ Samsung​ Galaxy​ A5​ (2017):​ 430​ អ៊ឺ​រ៉ូ​

​តម្លៃ​ផ្លូវការ​របស់​ទូរស័ព្ទ​ Samsung​ Galaxy​ A7​ (2017):​ 500​ អ៊ឺ​រ៉ូ​

 

​ទីផ្សារ​មួយ​ដំបូង​បំផុត​ក្នុង​ចំណោម​ទីផ្សារ​ជា​ច្រើន​ដែល​ទូរស័ព្ទ​នេះ​ នឹង​ដាក់​លក់​មុនគេ​ គឺ​នៅ​ក្នុង​ប្រទេស​រុ​ស្សី​ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ​ តម្លៃ​របស់​ទូរស័ព្ទ​នេះ​គឺ​ប្រហែលជា​ខ្ពស់​ជាង​នេះ​ទៀត​ (​ដោយសារ​តែ​តម្លៃ​ពន្ធ​នៃ​ការ​នាំ​ចូល​គឺ​ខុសៗ​គ្នា​នៅ​ក្នុង​សហភាព​អ៊ឺ​រ៉ុ​ប​):​ ទូរស័ព្ទ​ Galaxy​ A3​ (2017)​ ប្រហែលជា​ដាក់​លក់​នៅ​ក្នុង​តម្លៃ​ 400​ អ៊ឺ​រ៉ូ​ (25,000​ Russian​ Roubles)​ ទូរស័ព្ទ​ Galaxy​ A5​ (2017)​ ប្រហែលជា​ដាក់​លក់​នៅ​ក្នុង​តម្លៃ​ 470​ អ៊ឺ​រ៉ូ​ (30,000​ Russian​ Roubles)​ ខណៈ​ពេល​ដែល​ទូរស័ព្ទ​ Galaxy​ A7​ (2017)​ ប្រហែលជា​ដាក់​លក់​នៅ​ក្នុង​តម្លៃ​ 550​ អ៊ឺ​រ៉ូ​ (35,000​ Russian​ Roubles)​។​  នៅ​ពេល​នេះ​ ក្រុមហ៊ុន​ Samsung​ បាន​យកចិត្តទុកដាក់​ក្នុង​ការ​រចនា​រូបរាង​របស់​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល​របស់​ខ្លួន​ជាមួយនឹង​គែម​កោង​យ៉ាង​ស្រស់​ស្អាត​។​ ទូរស័ព្ទ​ត្រកូល​ Galaxy​ A​ (2017)​ ស៊េរី​ថ្មី​នេះ​មាន​រន្ធ​ USB-C​ ទាំងអស់​ដែល​ពិតជា​ងាយស្រួល​មែនទែន​សម្រាប់​ការ​សាក​ថ្ម​៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន