no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ប្រាក់​ចំណេញ​​ក្រុមហ៊ុន​ Apple​ និង​ក្រុមហ៊ុន​ Samsung​ មានការប្រដេញ​កៀក​គ្នា​ហើយ​នៅ​ត្រីមាស​ទី​ 4​ ឆ្នាំ​ 2016

​នា​ពេល​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ Samsung​ Electronics​ បាន​រាយការណ៍​អំពី​ប្រាក់​ចំណេញ​ដែល​មាន​អត្រា​ 17%​ នៅ​ក្នុង​ត្រីមាស​ទី​ 4​ ឆ្នាំ​ 2016​ ដែល​មាន​ន័យ​ថា​ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​មួយ​នេះ​ មាន​គម្លាត​ប្រាក់​ចំណេញ​កើនឡើង​វិញ​ បើ​ប្រៀបធៀប​ជាមួយនឹង​ដៃគូ​ប្រកួតប្រជែង​ក្រុមហ៊ុន​ Apple​ ។​ បើ​យោង​តាម​ប្រភព​ពី​ BuninessKorea​ ដែល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​ 8​ ខែមករា​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ​ បាន​រាយការណ៍​ថា​ប្រាក់​ចំណេញ​នៃ​ការ​លក់​ និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ Samsung​ Electronics​ មាន​ចំនួន​សរុប​ 44.3​ ពាន់​លាន​ដុល្លារ​អា​មេ​រិច​ ហើយ​នៅ​ត្រីមាស​ចុង​ក្រោយ​នេះ​មាន​ចំនួន​ 9.2​ ពាន់​លាន​ដុល្លារ​អា​មេ​រិច​ក្នុង​ឆ្នាំ​ 2016​ ដែល​មាន​ចំនួន​ស្មើនឹង​ 17.36%​ ។​ 

​តួរ​លេខ​នេះ​ គឺ​ខ្ពស់​បំផុត​បើ​ធៀប​ទៅ​នឹង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ​ ហើយ​អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​ គឺថា​វត្តមាន​របស់​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ បាន​បណ្តាល​ឱ្យ​ក្រុមហ៊ុន​ Samsung​ ខាតបង់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ត្រីមាស​ទី​ 3​ ឆ្នាំ​ 2016​ នេះ​។​ តួរ​លេខ​ទាំងនេះ​ បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ទូរស័ព្ទ​ Galaxy​ S7​ ដែល​បង្កើន​ការ​លក់​នៅ​ក្នុង​ចំនួន​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​។​ ក្រុមហ៊ុន​ Apple​ និង​ក្រុមហ៊ុន​ Samsung​ ពេល​នេះ​ បាន​ក្លាយជា​មេដឹកនាំ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ទូ​ទាំង​ពិភពលោក​ ប៉ុន្តែ​ក្រុមហ៊ុន​ Apple​ តែងតែមាន​ប្រាក់​ចំណេញ​លើស​ក្រុមហ៊ុន​ Samsung​ ក្នុង​លក្ខខណ្ឌ​នៃ​ការ​លក់​ទូរស័ព្ទ​របស់​ខ្លួន​។​ គម្លាត​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ នៅ​តែ​ខ្ពស់​ក្នុង​រយៈពេល​ 2​ ឆ្នាំ​កន្លង​ទៅ​នេះ​ ដោយ​ក្រុមហ៊ុន​ Apple​ មាន​អត្រា​ដល់​ទៅ​ 31.86%​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ Samsung​ មាន​អត្រា​ 11.52%​ នៅ​ក្នុង​ត្រីមាស​ទី​ 4​ ឆ្នាំ​ 2015​ ។​

​នៅ​ក្នុង​ឆ្នាំ​ 2015​ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ Apple​ មានការ​កើនឡើង​ខ្លាំង​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​។​ យ៉ាងណាមិញ​ អ្វី​គ្រប់យ៉ាង​បាន​ប្រែប្រួល​សម្រាប់​ក្រុមហ៊ុន​ Apple​ ដែល​មិន​ធ្លាប់​មាន​ហើយ​វា​ជា​លើក​ដំបូង​បំផុត​សម្រាប់​ក្រុមហ៊ុន​ Apple​ នៅ​ក្នុង​រយៈពេល​ 15​ ឆ្នាំ​កន្លង​មកនេះ​។​ ការ​លក់​របស់​ទូរស័ព្ទ​ iPhone​ 7​ បាន​ធ្លាក់​ចុះ​ 10%​ ដែល​ផ្ទុយ​ពី​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​ Apple​ ។​ ក្រុម​អ្នកជំនាញ​បាន​ទស្សន៍​ទាយ​ថា​ អត្រា​ប្រតិបត្តិការ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ Apple​ មាន​ត្រឹមតែ​ 20%​ ប៉ុណ្ណោះ​ នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​ 2016​ នេះ​ ដែល​មាន​ន័យ​ថា​ គម្លាត​របស់​ក្រុមហ៊ុន​ Apple​ និង​ក្រុមហ៊ុន​ Samsung​ គឺ​វា​ខុស​គ្នា​តិច​ត្រឹមតែ​ 3%​ តែ​ប៉ុណ្ណោះ​៕

 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Huawei អាចនិងវ៉ាដាច់ Apple ក្លាយជាទៅក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនជាងចំណាត់ថ្នាក់លេខ 2 នៅក្នុងពិភពលោកនៅត្រីមាសទី 3 ឆ្នាំ 2017

Huawei អាចនិងវ៉ាដាច់ Apple ក្លាយជាទៅក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនជាងចំណាត់ថ្នាក់លេខ 2 នៅក្នុងពិភពលោកនៅត្រីមាសទី 3 ឆ្នាំ 2017

ដោយ ប៉េងលីន
នាឡិកាម៉ាក G-SHOCK BMX GA-710 នឹងមានលក់នៅកម្ពុជាឆាប់ៗនេះហើយ

នាឡិកាម៉ាក G-SHOCK BMX GA-710 នឹងមានលក់នៅកម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន Falcon Tech ប្រកាសនាំមកនូវទូរស័ព្ទ iPhone 6 សារជាថ្មី ជាមួយនិងរចនាបថថ្មី ពណ៌ថ្មី ទំហំថ្មី និងតម្លៃថ្មី 398 ដុល្លារ

ក្រុមហ៊ុន Falcon Tech ប្រកាសនាំមកនូវទូរស័ព្ទ iPhone 6 សារជាថ្មី ជាមួយនិងរចនាបថថ្មី ពណ៌ថ្មី ទំហំថ្មី និងតម្លៃថ្មី 398 ដុល្លារ

ដោយ ប៉េងលីន
All NEW DISCOVERY 2017 ដែលជាប្រភេទរថយន្តទំនើបរបស់ Land Rover បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

All NEW DISCOVERY 2017 ដែលជាប្រភេទរថយន្តទំនើបរបស់ Land Rover បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី 4 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់និស្សិតជំនាញបច្ចេកទេស

វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី 4 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់និស្សិតជំនាញបច្ចេកទេស

ដោយ ប៉េងលីន
Ford Ranger បានក្លាយជារថយន្ត Pickup ដែលលក់ដាច់បំផុត ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងឆ្នាំ 2017

Ford Ranger បានក្លាយជារថយន្ត Pickup ដែលលក់ដាច់បំផុត ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ក្នុងឆ្នាំ 2017

ដោយ Mr.Will