no-alternative title

ក្រុមហ៊ុន Kia ប្រកាសថា នឹងចំណាយទៅលើការបាញ់ថ្នាំពណ៌ថ្មី Sunset Yellow នៅលើរថយន្ត Stingers ជូនអតិថិជនទាំងអស់

ថ្ងៃនេះ មានការបញ្ជាក់របស់ CarAdvice ថា ក្រុមហ៊ុន Kia ឆាប់ៗនេះ នឹងបាញ់ពណ៌លឿងថ្មី Sunset Yellow សម្រាប់ប្រើប្រាស់នៅលើរថយន្ត Stinger របស់ខ្លួន ទោះជាអតិថិជន កំពុងតែប្រើប្រាស់ក៏ដោយ។ ដូច្នេះនៅពេលខាងមុខនេះ រថយន្តស៊េរីថ្មី Kia Stingers នឹងប្រើប្រាស់នូវពណ៌លឿង ដ៏ស្រស់ស្អាតនេះ។ មានសំនួរសួថា តើនឹងមានអ្វីដែលខុសប្លែកជាមួយនឹងការលាបពណ៌រថយន្តនេះបែបនេះនោះ? 

ក្រុមហ៊ុន KIA បានបញ្ជាក់ថា ខ្លួននឹងធ្វើការប្រកាសប្រមូលរថយន្តម៉ូដែលនេះ ត្រឡប់មកវិញ ហើយក្រុមហ៊ុន Kia នឹងជាអ្នកចំណាយទៅលើតម្លៃនៃការបាញ់ពណ៌ថ្មីនេះ ជាមួយនឹងការធានាមួយជីវិតផងដែរ។  ក្រុមហ៊ុនផលិតរថយន្តនេះ ក៏បានធ្វើការចាប់ផ្តើមទាក់ទងទៅកាន់ម្ចាស់រថយន្តជាច្រើននៅក្នុងប្រទេសមួយចំនួន ហើយយើងជឿជាក់ថា អតិថិជនដែលមិនទាន់ទទួលបានលិខិតចេញពីក្រុមហ៊ុន Kia នោះ នឹងទទួលបានឆាប់ៗនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ព័ត៌មានខាងលើនេះ យើងនៅមិនទាន់ដឹងថាតើ នឹងមានរថយន្ត Stingers ប៉ុន្មានគ្រឿង ដែលក្រុមហ៊ុន KIA ប្រកាសប្រមូលត្រឡប់មកវិញនោះទេ។ នៅក្នុងប្រទេសអូស្រា្តលីទាំងមូល គឺមានត្រឹមតែចំនួន 50 គ្រឿងប៉ុណ្ណោះ។ ចំនួនតិចបែបនេះ គឺដោយសារតែរថយន្តនេះ ទើបតែប្រកាសបង្ហាញនៅឆ្នាំនេះ ដូច្នេះ ចំនួនមិនច្រើននោះទេ។ បើតាមការបញ្ជាក់ពីអ្នកតាមដានឧស្សាហកម្មនេះ បានអោយដឹងថា ការបាញ់ពណ៌ថ្មីនេះ គឺមិនមែនថោកនោះទេ។ 

តាមការបញ្ជាក់របស់ CarAdvice បានបញ្ជាក់ថា ការបាញ់ពណ៌នេះ មានតម្លៃប្រហែលជា $10,000 AUD ដែលស្មើរនឹង $7,400 USD រួមជាមួនឹងការធានាមិនស្លេកព័ណ៍នោះទេ គឺមួយជីវិតតែម្តង។ សូមជំរាបថា រថយន្ត Stinger GT ស៊េរីថ្មីមានតម្លៃចន្លោះពី $40,000 ទៅ $50,000 ហើយសម្រាបម៉ូដែលស្តង់ដារគឺមានតម្លៃ $31,000។ ប៉ុន្តែតម្លៃ អាចនឹងមានការផ្លាស់ប្តូរ។ ទាក់ទងជាមួយនឹងការប្រកាសខាងលើនេះ ក្រុមហ៊ុន Kia បានសន្យា នឹងធ្វើការដោះស្រាយទៅលើបញ្ហានេះទាំងស្រុងសម្រាប់អតិថិជនរបស់ខ្លួន៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន