no-alternative title

របាយការណ៍បញ្ជាក់ថា រថយន្តស៊េរីថ្មី Hyundai SanteFe XL 2019 នឹងមិនថ្លៃខ្លាំងនោះទេ បើធៀបជាមួយនឹងម៉ូដែលជំនាន់មុន

ក្រុមហ៊ុនផលិតរថយន្ត Hyundai កំពុងតែរៀបចំនូវការផ្លាស់ប្តូរដ៏ធំជាច្រើន សម្រាប់រថយន្តស៊េរីថ្មី Hyundai SanteFe 2019 របស់ខ្លួន។ ដូចគ្នាទៅនឹងរថយន្តមុនដែរ សម្រាប់រថយន្តស៊េរីថ្មីនេះ នឹងមានពីរទំហំសម្រាប់ធ្វើការជ្រើសរើស។ សម្រាប់ម៉ូដែលទំហំតូច នឹងមានឈ្មោះហៅថា SanteFe Sport ខណៈពេលដែលម៉ូដែលធំជាងនឹងមានឈ្មោះហៅថា SanteFe ។ យ៉ាងណាមិញ សម្រាប់រថយន្តស៊េរីឆ្នាំ 2019 ទាំងអស់នេះ គឺបោះបង់ចោលឈ្មោះ Sante Fe Sport។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តដែលមានកៅអី 5 នេះ មានឈ្មោះហៅថា SanteFe ហើយសម្រាប់រថយន្តដែលមានកៅអី 7 នេះ ត្រូវបានផ្លាស់ប្តូរទៅជាឈ្មោះហៅថា SanteFe XL វិញ។ អ្វីដែលល្អនោះ មិនមានការផ្លាស់ប្តូរទៅលើតម្លៃរបស់វានោះទេ។ តាមការបញ្ជាក់របស់ CarsDirect បានអោយដឹងថា រថយន្ត Sante Fe XL នឹងមានតម្លៃដូចគ្នាទៅនឹងរថយន្ត Sante Fe ឆ្នាំមុននេះដែរគ្រាន់តែរថយន្តស៊េរីថ្មីនេះ មានតម្លៃកើនឡើងជាងមុនបន្តិចប៉ុណ្ណោះ។ 

តម្លៃរបស់រថយន្តនេះ ចាប់ផ្តើមពី $31,830 ហើយប្រសិន បើអ្នកចង់បាននូវ SE Trim សម្រាប់កង់រថយន្តនេះ អ្នកត្រូវបន្ថែមទឹកប្រាក់ $1,750 ថែមទៀត។ សម្រាប់រថយន្តប្រភេទ Limited Ultimate trim នេះ មានតម្លៃចាប់ផ្តើមពី $40,530។ រថយន្ត Santa Fe XL 2019 មានតម្លៃថ្លៃជាងរថយន្ត Santa Fe ដល់ទៅ $5,350  ដែលមានតម្លៃ $26,480 សម្រាប់ SE trim និងតម្លៃ $39,780 សម្រាប់ Ultimate trim នោះ។ 

រូបរាងរបស់រថយន្តស៊េរីថ្មី SanteFe XL មើលទៅគឺស្រដៀងគ្នាជាមួយនឹងរថយន្ត SanteFe ស៊េរីចាស់អញ្ចឹងដែរ។ សម្រាប់ម៉ូដែលថ្មីទាំងអស់ គឺមានការបំផុសគំនិតដោយរថយន្ត Kona Crossover។ Hyundai SanteFe 2019 ប្រើប្រាស់នូវកម្លាំងម៉ាស៊ីន 2.4-liter Four-Cylinder Engine ដែលមានកម្លាំងដល់ទៅ 185 សេះ ជាមួយនឹងចង្កឹះលេខ 8 វគ្គអូតូ ខណៈពេលដែលរថយន្ត SanteFe XL ប្រើប្រាស់ម៉ាស៊ីន 3.3-liter V6 និងចង្កឹះលេខ 6 វគ្គអូតូផងដែរ៕

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន