no-alternative title

មិនអោយចាញ់ iPhone នោះទេ ថ្ងៃនេះ ASUS ក៏បញ្ចេញជាផ្លូវការនូវ ASUS ROG Phone ដ៏អស្ចារ្យរបស់ខ្លួនផងដែរ!

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានសន្នីសីទមួយនៅក្នុងទីក្រុងប៉េកាំង ដែលបានបង្ហាញចេញនូវស្មាតហ្វូនលេងហ្គេមស៊េរីថ្មី ROG Gaming Smartphone ដ៏អស្ចារ្យរបស់ខ្លួន ស្របពេលដែលពិភពលោក កំពុងតែចាប់អារម្មណ៍ជាមួយនឹង iPhone ជំនាន់ថ្មី ដែលបានបង្ហាចវត្តមានកាលពីយប់មិញនោះ។ ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានកម្លាំងម៉ាស៊ីនខ្លាំងក្លាបំផុត ដោយសារតែវាបានប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 845 ដែលមានល្បឿន 2.96GHz ហើយនេះ គឺជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មីនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនលេងហ្គេម ASUS ROG នេះ ត្រូវបានក្រុមហ៊ុន ភ្ជាប់ជាមួយនឹងម៉េមូរីទំហំ 8GB LPDDR4X និងអង្គចងចាំទំហំ 512GB UFS 2.1 storage និងថាមពលថ្មទំហំ 4000mAh ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ ស្មាតហ្វូន ROG នេះមានអេក្រង់ទំហំ 6 អ៊ីងកម្រិត 18:9 AMOLED ជាមួយនឹងកម្រិត Refresh Rate 90Hz ដែលមានការទ្រទ្រង់នូវកម្រិតពណ៌ DCI-P3 wide color gamut និង contrast ratio ដល់ទៅ 100,000:1។ 

បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា 3D Vapor Chamber condensing technology ដែលមាននូវបន្ទះកាបូន Carbon Fiber សម្រាប់ទប់ទល់ទៅនឹងកម្តៅ និងប្រព័ន្ធរក្សាភាពត្រជាក់ 3D average temperature plate cooling ផងដែរ។ ការកាត់បន្ថយកម្តៅ គឺមានរហូតដល់ទៅ 60% ឯណោះ។

ស្មាតហ្វូនលេងហ្គេម ASUS ROG gaming phone នេះ គឺរចនាឡើងសម្រាប់អ្នកលេងហ្គេម ដែលមានការបន្ថែមនូវ Side-Custom Interface សម្រាប់ធ្វើការបញ្ចូលថាមពលដោយផ្ទាល់ ឬតាមរយៈ HDMI Output ហើយស្មាតហ្វូននេះ គឺពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់មែនទែន។ ស្មាតហ្វូនលេងហ្គេម ASUS ROG នេះ អាចបង្កើតនូវ virtual hotkeys ចំនួនពីរបន្ថែមទៀតតាមរយៈការប្រើប្រាស់នូវ Ultrasonic Touch Sensor ដែលប្រើប្រាស់សម្រាប់ធ្វើការគ្រប់គ្រងនៅក្នុងការបញ្ជាហ្គេមបានយ៉ាងមានប្រសិទ្ធិភាព។

គួរអោយកត់សម្គាល់ផងដែរថា ស្មាតហ្វូនលេងហ្គេម ASUS ROG នេះ ក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធ Dual Speakers ដែលជំនួយដោយបច្ចេកវិទ្យា Intelligent Power Amplifiers សម្រាប់ការពង្រឹងទៅលើប្រព័ន្ធសំឡេងកាន់តែអស្ចារ្យថែមទៀតផង។ ស្មាតហ្វូន ASUS ROG នេះ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP+8MP Dual Camera ដែលកាមេរ៉ាទំហំ 12MP នេះគឺជា Sony’s flagship sensor IMX363, 1.4μm, ទ្រទ្រង់នូវមុខងារ dual-core focus, AI intelligent scene recognition ស្របពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 8MP តែប៉ុណ្ណោះ។

សម្រាប់តម្លៃរបស់ស្មាតហ្វូនដែលមានទំហំ 8GB+128GB គឺ 5999យន់ ប្រហែលជា 870ដុល្លា ស្របពេលដែល 8GB+512GB ដែលមានតម្លៃ 7999 យន់ ប្រហែល 1165 ដុល្លា និង Limited Edition មានតម្លៃ 12999 យន់ ប្រហែលជា 1900$។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន នៅថ្ងៃទី 26 ខែកញ្ញានេះ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន