no-alternative title

Samsung Electronics បាននឹងកំពុងតែនាំមុខទីផ្សារទូរទស្សន៍ថ្នាក់ប្រណិតនៅក្នុងសហរដ្ឋអាមេរិក

ក្រុមហ៊ុន Samsung Electronics បាននឹងកំពុងតែធ្វើការពង្រីកនូវភាពនាំមុខគេរបស់ខ្លួនជាមួយនឹងគូប្រកួតប្រជែងជាច្រើននៅក្នុងទីផ្សារទូរទស្សន៍ថ្នាក់ប្រណិតនៅក្នុងសហរដ្ឋអាមេរិក នេះបើតាមរបាយការណ៍ស្រាវជ្រាវទីផ្សារ បានបញ្ជាក់នៅថ្ងៃទី 4 ខែតុលានេះ។ របាយការណ៍ចេញពីក្រុមហ៊ុនស្រាវជ្រាវ NPD របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ក្រុមហ៊ុន Samsung មាន 34% នៃចំណែកទីផ្សារទូរទស្សន៍នៅចុងខែសីហានេះ ស្របពេលដែលក្រុមហ៊ុន LG Electronics (15%) ហើយក្រុមហ៊ុន Vizio និង Sony មាន 11% ដូចគ្នា។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ កំពុងតែមានដំណើរការបានយ៉ាងល្អសម្រាប់ផ្នែកទូរទស្សន៍ប្រណិតនេះជាមួយនឹងតម្លៃថ្លៃជាង US$2,500 ដែលស្មើទៅនឹង 44% នៃចំណែកទីផ្សាររបស់សហរដ្ឋអាមេរិកនោះ។ តួលេខនេះអាចធ្វើការប្រៀបធៀបជាមួយនឹង 33% របស់ក្រុមហ៊ុន Sony និង23% របស់ក្រុមហ៊ុន LG ។

មានការប៉ាន់ប្រមាណថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងបង្កើននូវចំនួនរបស់ខ្លួនដល់ទៅ 50% នៅក្នុងខែកញ្ញានេះ។ តួលេខដែលត្រូវគ្នាសម្រាប់ក្រុមហ៊ុន Samsung នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះគឹមានចំនួន 27% ។ សម្រាប់ទូរទស្សន៍ 75-inch ឬទូរទស្សន៍អេក្រង់ធំជាងនេះ ក្រុមហ៊ុន Samsung បានយកឈ្នះជាមួយនឹងចំណែកទីផ្សារច្រើនជាង 57% ច្រើនជាងក្រុមហ៊ុន Sony ដែលមានត្រឹមតែ 25% នៅចុងខែសីហានេះ នេះបើតាមការរាយការណ៍របស់ NPD។ ក្រុមហ៊ុន Samsung មានចំណែកទីផ្សារ 43% នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។

ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួនគ្រោងនឹងបង្ហាញនូវទូរទស្សន៍ប្រណិតរបស់ខ្លួន ultra-premium QLED 8K TV នៅក្នុងសហរដ្ឋអាមេរិក និងអ៊ឺរ៉ុបនៅក្នុងខែនេះ ដែលក្រុមហ៊ុននេះ រំពឹងថា នឹងធ្វើការបង្កើននូវចំណែកទីផ្សាររបស់ក្រុមហ៊ុនផងដែរ។ ក្រុមហ៊ុននិយាយទៀតថា “យើងរំពឹងថា ទូរទស្សន៍កម្រិតភាពច្បាស់ 8K នេះ នឹងបង្កើនទីផ្សារកាន់តែលឿនដោយសារបច្ចេកវិទ្យា AI ក្នុងការផ្លាស់ប្តូរពីកម្រិតភាពច្បាស់ទាបទៅកាន់កម្រិតអេក្រង់ 8K។ ប្រសិនបើនេះគឺជារឿងពិតនោះ យើងនឹងទទួលបាននូវផលវិជ្ជមានជាច្រើនពីតម្រូវការនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ទូរទស្សន៍ QLED 8K TVs ស៊េរីថ្មីនេះជាក់ជាមិនខាន៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន