no-alternative title

ស្មាតហ្វូន Samsung Galaxy Note 9 ពណ៌ស (Pure White) ដ៏ស្រស់ស្អាត អាចនឹងដាក់លក់ឆាប់ៗនេះ

បន្ទាប់ពីការបញ្ចេញនូវពណ៌ Cloud Silver សម្រាប់ស្មាតហ្វូនGalaxy Note 9 រួចមក ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ត្រៀមខ្លួនរួចរាល់ហើយនៅក្នុងបញ្ចេញនូវពណ៌ថ្មីមួយទៀតសម្រាប់ស្មាតហ្វូននេះគឺពណ៌ស (Pure White) ។ Evan Blass ដែលជាអ្នកទម្លាយព័ត៌មានដែលអាចទុកចិត្តបានក៏ធ្វើការចែករំលែកនូវរូបភាព Render របស់ស្មាតហ្វូនពណ៌ស (Pure White) Galaxy Note 9 នេះផងដែរ។ ខណៈពេលដែលគាត់ច្រើនតែទម្លាយនូវព័ត៌មានត្រឹមត្រូវនោះ នោពេលនេះគាត់ក៏បញ្ជាក់ថាគាត់គឺមិនច្បាស់ថារូបភាព Renders នេះក្លាយជាការពិត 100% នោះ។

ប្រសិនបើពណ៌ស Pure White Galaxy Note 9 នេះ ក្លាយជាការពិតមែននោះ នេះគឺជាស្មាតហ្វូនដំបូងបំផុតនៃត្រកូល Galaxy Note Series ដែលមានពណ៌សបន្ទាប់ពីស្មាតហ្វូន Galaxy Note 5 ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2015 នោះ។ ក្រោយមកគឺស្មាតហ្វូន Galaxy S7 និងS7 Edge ដែលមានពណ៌សផងដែរ។ ថ្មីៗនេះ មានព័ត៌មានមិនច្រើននោះទេ អំពីស្មាតហ្វូនពណ៌ស Pure White សម្រាប់ Galaxy Note 9 ។ ដូចនេះ យើងនៅមិនទាន់ច្បាស់ថាពណ៌នេះនឹងដាក់លក់សម្រាប់ទីផ្សារពិភពលោក ឬក៏គ្រាន់តែដាក់លក់នៅក្នុងទីផ្សារដែលបានជ្រើសរើស ស្របពេលនេះ ពណ៌ Cloud Silver គឺដាក់លក់តែនៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Samsung Galaxy Note 9 មាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Metallic Copper, Lavender Purple, Ocean Blue និង Midnight Black ខណៈពេលដែល Cloud Silver គឺដាក់លក់នៅក្នុងទីផ្សារដែលបានកំណត់ប៉ុណ្ណោះ។  ស្មាតហ្វូន Samsung Galaxy Note 9 នេះមានអេក្រង់ទំហំ 6.4-inch S-AMOLED screen ជាមួយនឹង Infinity Display ដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ដល់ទៅ Quad HD+ ហើយវាការពារដោយកញ្ចក់ប្រភេទ Gorilla Glass 5 ។ ស្មាតហ្វូននេះប្រើប្រាសនូវបន្ទះឈីប Qualcomm’s Snapdragon 845 octa-core processor សម្រាប់ទីផ្សារមួយចំនួន ស្របពេលដែលទីផ្សារផ្សេងទៀតគឺប្រើប្រាស់នូវបន្ទះឈីប Exynos 9810។  ស្មាតហ្វូននេះ មានពីរជម្រើសគឺទំហំ 6GB RAM/128GB និង 8GB RAM/512GB ។ 

បើនិយាយអំពីប្រព័ន្ធកាមេរ៉ាវិញនោះ វាមានប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP ។ សម្រាប់កាមេរ៉ាខាងមុខមានទំហំ 8MP សម្រាប់ថតរូប Selfie និងវីដេអូខលផងដែរ។ ស្មាតហ្វូននេះដំនើរការនូវ Android Oreo operating system ជាមួយនឹង Samsung UX នៅខាងលើ។ វាប្រើប្រាស់ផងដែរជាមួយនឹង IP68 ថាមពលថ្ម 4000mAh និងបច្ចេកវិទ្យា fast charging technology ថែមទៀតផង៕

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន