no-alternative title

ប្រព័ន្ធស្កេនក្រយ៉ៅដៃលើអេក្រង់របស់ Galaxy S10 ដែលផ្គត់ផ្គង់ដោយ Qualcomm ត្រូវបានគេនិយាយថា មានសុវត្ថិភាពជាងដៃគូ

នៅក្នុងព្រឹត្តិការណ៍ប្រជុំប្រចាំឆ្នាំរបស់ខ្លួន Snapdragon Technology Summit កាលពីម្សិលមិញនេះ ក្រុមហ៊ុន Qualcomm បានចេញនូវសេចក្តីថ្លែងការណ៍ជាច្រើន ក្នុងនោះរួមានទាំងការនិយាយអំពីបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់របស់ស្មាតហ្វូន Galaxy S10 ផងដែរ។ កាលពីពេលមុននេះ មានការរាយការណ៍ថា ស្មាតហ្វូន Galaxy S10 នឹងបង្ហាញខ្លួនជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដ៏ល្អបំផុតដែលក្រុមហ៊ុន Qualcomm គឺជាអ្នកផ្គត់ផ្គង់។ ក្រុមហ៊ុននេះ ក៏ផ្តល់នូវព័ត៌មានលម្អិតអំពីសមាសភាគមួយនេះផងដែរ។

ក្រុមហ៊ុន Qualcomm ហៅវាថា 3D Sonic Sensor។ មានពាក្យចចាមអារ៉ាមជាច្រើនដែលនិយាយថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវ ultrasonic ជាជាងការប្រើប្រាស់នូវសេនស័រ optical in-display sensor។ ក្រុមហ៊ុន Qualcomm និយាយថា សេនស័រនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើន ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2019 ខាងមុខនេះ។ កាលពីពេលមុននេះ មានការបញ្ជាក់ថា Samsung នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់សម្រាប់ស្មាតហ្វូន Galaxy S10 របស់ខ្លួន ក្រោយមក ក្រុមហ៊ុនប្រកួតប្រជែងជាច្រើននៅចិន ក៏បានបង្កើតនូវបច្ចេកវិទ្យានេះ បានជោគជ័យ ប៉ុន្តែក្រុមហ៊ុន Samsung នៅរង់ចាំរហូតដល់មានការបញ្ចេញនូវសេនស័រ ultrasonic នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សេនស័រអុបទិកនេះ ដំណើរការបានតាមពន្លឺចេញពីម្រាមដៃនៅពេលដែលប៉ះនៅលើអេក្រង់នេះ។ នេះគឺសម្រេចបានតមារយៈការឆែកទៅលើស្នាមក្រយ៉ៅដៃជាមួយនឹង Pattern ដែលវាបានរក្សាទុក។ បច្ចេកវិទ្យានេះ គឺមានតម្លៃថោកជាងការប្រើប្រាស់នូវសេនស័រ ultrasonic ដោយសារតែវានៅមិនទាន់អាចទុកចិត្តបាន និងសុវត្ថិភាព។ សេនស័រ 3D Sonic Sensor របស់ក្រុមហ៊ុន Qualcomm គឺមិនមែនអ្វីដែលប្លែកច្រើននោះទេ ហើយក៏មិនធ្វើការរក្សាទុកនូវរូបភាពនៃស្នាមម្រាមដៃផងដែរនៅពេលដែលចុចនៅលើអេក្រង់ស្មាតហ្វូននោះ។

“ultrasonic” អាចដំណើរការបានតាមរយៈការបើកនូវសេនស័រសម្រាប់ 3D នៃស្នាមក្រយ៉ៅដៃនេះ ដោយផ្តល់នូវសុវត្ថិភាពក្នុងការប្រើប្រាស់។ ប្រសិនបើក្រុមហ៊ុន Samsung ពិតជាប្រើប្រាស់នូវសេនស័រ “ultrasonic” នេះមែននោះប្រព័ន្ធស្កេនក្រយ៉ៅដៃលើអេក្រង់របស់ស្មាតហ្វូន Galaxy S10 នេះ នឹងមានលក្ខណៈល្អប្រសើរជាងប្រព័ន្ធស្កេនក្រយ៉ៅដៃលើអេក្រង់របស់ស្មាតហ្វូនជាច្រើនរបស់ចិននោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធស្កេនក្រយ៉ៅដៃលើអេក្រង់នេះ ក៏ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅលើស្មាតហ្វូនដែលមានតម្លៃធូរថ្លៃផងដែររបស់ Samsung ប៉ុន្តែក្រុមហ៊ុន Samsung ប្រហែលជាប្រើប្រាស់នូវសេនស័រអុបទិកសម្រាប់ស្មាតហ្វូនទាំងនោះប៉ុណ្ណោះ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន