no-alternative title

Samsung Galaxy A8s ស្មាតហ្វូនដែនមានអេក្រង់ Infinity O នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី 10 ខែធ្នូនេះ

ថ្មីៗនេះ Samsung ទើបតែបញ្ចេញនូវកាលបរិច្ឆេទសម្រាប់ការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy A8s ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 10 ខែធ្នូនេះ ហើយនៅពេលនេះស្មាតហ្វូននេះ ក៏ទទួលបាននូវវិញ្ញាបនប័ត្រ Bluetooth SIG ផងដែរ ដែលបានបង្ហាញខ្លួននៅក្នុងរយៈពេល 2 ថ្ងៃមុនពេលដែលស្មាតហ្វូន Galaxy A8s ទទួលបាននូវប្រព័ន្ធ Wi-Fi របស់ខ្លួន។ ដូចអ្វីដែលបានរំពឹងទុកអញ្ចឹងគឺមិនមានការទម្លាយអ្វីថ្មីនោះទេ គ្រាន់តែស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធ Bluetooth 5.0 ប៉ុណ្ណោះ។

ស្មាតហ្វូនស៊េរីថ្មី Galaxy A8s គឺជា Version Upgrade របស់ស្មាតហ្វូន Galaxy A7 (2018) ដែលប្រើប្រាស់នូវអេក្រង់ថ្មី Infinity-O display របស់ក្រុមហ៊ុន Samsung។ នេះគឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 710។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាដល់ទៅ 3 គ្រាប់ដូចគ្នាទៅនឹងស្មាតហ្វូន A7 (2018) ហើយនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Oreo។ ស្មាតហ្វូននេះ មានរ៉េមទំហំ 6GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB និងថាមពលថ្ម 3,400 mAh។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះប្រើប្រាស់អេក្រង់ប្រភេទ Infinity-O displayជាមួយនឹងកាមេរ៉ាខាងមុខទំហំ Infinity-O display និងកាមេរ៉ាខាងក្រោយទំហំ 8-megapixel ultra-wide lens ជាមួយនឹង F2.4 aperture, 24-megapixel F1.7 lens សម្រាប់ថតរូបភាពធម្មតា និង 5-megapixel depth sensor សម្រាប់មុខងារ bokeh។ សូមជំរាបថា រហូតមកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេ ដែលស្មាតហ្វូនស៊េរីថ្មី Galaxy A8s នេះដាក់លក់រាយនៅពេលណា ប៉ុន្តែមានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងខែមករា ឆ្នាំ 2019 នេះ ប៉ុន្តែស្មាតហ្វូននេះ អាចរកទិញបាននៅក្នុងទីផ្សារនៃប្រទេសចិននៅក្នុងពេលណាមួយនៅខែធ្នូនេះ។ យើងដឹងច្បាស់ថា នៅថ្ងៃទី 10 ខែធ្នូនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន