no-alternative title

នៅទីបំផុត Samsung ប្រកាសបិទរោងចក្រផលិតស្មាតហ្វូន Tianjin នៅក្នុងប្រទេសចិនជាផ្លូវការហើយ

រហូតមកដល់ពេលនេះ អាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung គឺប្រឈមមុខទៅនឹងវិបត្តិធ្ងន់ធ្ងរនៅក្នុងប្រទេសចិន ដោយសារតែចំណែកទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ គឺធ្លាក់ចុះខ្លាំងទាបជាង 1% នៅក្នុងប៉ុន្មានត្រីមាសចុងក្រោយនេះ។ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យានេះ បានខិតខំប្រឹងប្រែងនៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងទីផ្សារនេះឡើងវិញក៏ដោយជាច្រើនលើកច្រើនសារ ក៏ក្រុមហ៊ុននេះ នៅតែទទួលបរាជ័យដោយសារតែលទ្ធផលនៃការលក់របស់ខ្លួន គឺមិនល្អនោះទេនៅក្នុងទីផ្សារស្មាតហ្វូនធំបំផុតរបស់ពិភពលោកមួយនេះនោះ។

សម្រាប់ការធ្លាក់ចុះខ្លាំងនៅក្នុងប្រទេសនេះ ក៏បណ្តាលអោយមានការប៉ះពាល់ទៅដល់ប្រតិបត្តិការជាច្រើននៃការផលិតស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសនេះផងដែរ។ ក្នុងនោះក៏មានរបាយការណ៍ជាច្រើនកាលពីប៉ុន្មានខែមុននេះដែលបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ កំពុងតែពិចារណានៅក្នុងការបិទរោងចក្រផលិតស្មាតហ្វូន Tianjin របស់ខ្លួននៅក្នុងប្រទេសចិនដោយសារតែវាមានការកើនឡើងនៃតម្លៃពលកម្ម ហើយការលក់របស់ក្រុមហ៊ុនមិនសូវល្អថែមទៀត។ ឆ្លើយតបទៅនឹងរបាយការណ៍ជាច្រើននេះ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Samsung ប្រកាសថា ខ្លួននឹងធ្វើការបិទចោលរោងចក្រផលិតស្មាតហ្វូន Tianjin របស់ខ្លួននៅចុងឆ្នាំនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា “ជាផ្នែកមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការបង្កើនទៅលើប្រសិទ្ធិភាពនៃការផលិតនៅក្នុងរោងចក្ររបស់យើងនោះ ក្រុមហ៊ុន Samsung Electronics ឈានមកដល់ការសម្រេចចិត្ត ដ៏ពិបាកមួយក្នុងការបិទចោលនូវប្រតិបត្តិការជាច្រើននៅក្នុងរោងចក្រ Tianjin Samsung Electronics Telecommunication ជាផ្លូវការ។” Samsung បាននិយាយទៀតថា ខ្លួននឹងធ្វើការផ្តល់នូវកញ្ចប់ទឹកប្រាក់សំណង និងការផ្តល់ឱកាសសម្រាប់បុគ្គលិកប្រហែលជា 2600 នាក់របស់ខ្លួននៅក្នុងរោងចក្រនេះ។ ក្នុងនោះក៏មានការបញ្ជាក់ផងដែរថា រោងចក្រមួយផ្សេងទៀតរបស់ក្រុមហ៊ុន Samsung គឺ Huizhou នៅក្នុងខេត្ត Guangdong នៅតែរក្សានូវប្រតិបត្តិការរបស់ខ្លួនដដែល។

បើទោះបីជាក្រុមហ៊ុន Samsung មិនធ្វើការបង្ហាញនូវចំនួននៃការផលិតនៅក្នុងរោងចក្រនេះ ក៏ដោយ សារព័ត៌មានរបស់ប្រទេសកូរ៉េ បានរាយការណ៍ថា រោងចក្រ Tianjin អាចធ្វើការផលិតស្មាតហ្វូនបានចំនួន 36 លានគ្រឿងក្នុងមួយឆ្នាំ ស្របពេលដែលរោងចក្រ Huizhou ផលិតបានស្មាតហ្វូន 72 លានគ្រឿង។ Samsung ក៏បានធ្វើការបង្កើនទៅលើរោងចក្រផលិតស្មាតហ្វូនរបស់ខ្លួនទៅកាន់ប្រទេសជាច្រើនដូចជារៀតណាម និងប្រទេសឥណ្ឌា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។ ដើម្បីជៀសវាងពីការកើនឡើងទៅលើតម្លៃនៃការនាំចូល និងការរក្សានូវតម្លៃសម្រាប់ប្រកួតប្រជែងនៅក្នុងទីផ្សារនៃប្រទេសឥណ្ឌានោះ ក្រុមហ៊ុន Samsung ក៏បើកសម្ពោធនូវរោងចក្រផលិតស្មាតហ្វូនធំបំផុតនៅលើពិភពលោកនៅក្នុងខែកក្កដា ឆ្នាំនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន