no-alternative title

Samsung បានបញ្ចេញនូវគំនិតថ្មីបំផុតនៅក្នុងការអភិវឌ្ឍទៅលើមនុស្សយន្ត Robot ដែលបំពាក់នូវបច្ចេកវិទ្យា AI

តាមការបញ្ជាក់របស់ក្រុមហ៊ុននៅថ្ងៃទី 7 ខែមករានេះ ក្រុមហ៊ុន Samsung Electronics កំពុងតែពន្លឿនទៅលើការអភិវឌ្ឍន៌មនុស្សយន្ត Robots ជាច្រើនប្រភេទ ដែលសម្រាប់ប្រើប្រាស់ទៅលើការងារផ្សេងៗគ្នា ហើយវាថែមទាំងបំពាក់នូវបច្ចេកវិទ្យា AI របស់ក្រុមហ៊ុននេះថែមទៀតផង។ នៅក្នុងអំឡុងពេលនៃសន្និសីទសាកលមួយដែលធ្វើឡើងនៅក្នុងសណ្ឋាគារ Mandalay Bay Hotel នៅក្នុងទីក្រុង Las Vegas មួយថ្ងៃ មុនការបើកព្រឹត្តិការណ៍ Consumer Electronics Show 2019 នោះ ក្រុមហ៊ុន Samsung ក៏បានប្រកាសជាលើកដំបូងបំផុតនៃបច្ចេកវិទ្យាឆ្លាតវៃ AI ចំនួន 3 ផ្សេងគ្នាសម្រាប់ប្រើប្រាស់នៅលើមនុស្សយន្ត Robots ជាច្រើនដែលក្រុមហ៊ុនSamsung ដាក់ឈ្មោះហៅថា Samsung Bot ហើយសម្រាប់មនុស្សយន្តដែលអាចពាក់បានចំនួន 3ផ្សេងទៀតដែលមានការពង្រឹងជាមួយនឹងប្រព័ន្ធលើកទឹកចិត្ត គឺមានការប្រើប្រាស់សម្រាប់ទ្រទ្រង់ទៅលើការស្តារនីតិសម្បទា។

ក្រុមហ៊ុន Samsung ក៏ធ្វើការផ្តល់នូវ “អនាគតនៃការរស់នៅតភ្ជាប់គ្នា” តាមរយៈការបង្ហាញនូវការអភិវឌ្ឍចុងក្រោយជាច្រើននៅលើ Platforms នៃមនុស្សយន្ត Robots ។ វាមាន versions ចំនួន 3 នៃ Samsung Bot ដែលប្រើប្រាស់នូវ AI ដែលផ្តល់នូវសេវាកម្មជាច្រើនសម្រាប់មនុស្ស សេវាកម្មសម្រាប់គុណភាពខ្យល់នៅក្នុងផ្ទះ និងសេវាកម្មអតិថិជននៅហាងលក់រាយផងដែរ។ Samsung Bot Care យកចិត្តទុកដាក់ទៅលើព័ត៌មានសុខភាពរបស់អ្នកប្រើប្រាស់ ឬការថែទាំដូចជាសម្ពាធឈាម ចង្វាក់បេះដូង ការដកដង្ហើម និងគុណភាពនៃការគេង និងការតាមដានទៅលើកាលវិភាគនៃការទទួលទានថ្នាំរបស់អ្នកប្រើប្រាស់ថែមទៀត។ ប្រសិនបើអ្នកប្រើប្រាស់ដួល ឬប្រឈមមុខទៅនឹងស្ថានភាពគ្រោះថ្នាក់បន្ទាន់នោះដូចជាការគាំងបេះដូង មនុស្សយន្ត Robot នេះអាចធ្វើការខលទៅកាន់រថយន្តសង្គ្រោះបន្ទាន់ និងជូនដំណឹងទៅកាន់ក្រុមគ្រួសារបានថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung Bot Air បំពាក់ជាមួយនឹងបច្ចេកវិទ្យាមូលដ្ឋានីយកម្ម និងផែនទីក្នុងពេលដំណាលគ្នាដែលអាចរកឃើញនូវតំបន់កខ្វក់ជាច្រើននៅក្នុងផ្ទះ និងការរក្សានូវគុណភាពខ្យល់បានស្អាតជានិច្ច។ Samsung Bot Retail ទ្រទ្រង់ទៅលើការកម្មង់ទិញ ការបំរើអតិថិជនជាច្រើន និងការទូទាត់ប្រាក់នៅហាងទំនិញជាច្រើនទៀត។ ផលិតផលនេះ ក៏មានផ្តល់នូវផលិតផល និងព័ត៌មាននៃការទិញទំនិញនៅលើអេក្រង់ផងដែរ។

ការអភិវឌ្ឍទៅលើមនុស្សយន្តដែ លបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ AI នេះត្រូវដឹកនាំដោយក្រុមហ៊ុន Samsung Research ដែលគ្រប់គ្រងទៅលើផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា AI របស់ក្រុមហ៊ុនយក្ស Samsung។ នៅក្នុងការតាំងពិពរណ៍របស់ក្រុមហ៊ុននៅក្នុងព្រឹត្តិការណ៍ CES 2019 ក្រុមហ៊ុន Samsung ក៏ដាក់បង្ហាញនូវ GEMS ដែលជា Robot ពាក់បានសម្រាប់ការស្តារនីតិសម្បទារដែលត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថានស្រាវជ្រាវកម្រិតខ្ពស់ Samsung Advanced Research Institute។

Samsung GEMS ជួយអ្នកប្រើប្រាស់ជាច្រើនដែលមានបញ្ហាពិបាកដើរដោយសារតែខ្សោយសាច់ដុំ ជម្ងឺ ឬការរងរបួសនោះ។ វានឹងជួយអោយពួកគេអាចដើរបានយ៉ាងស្រួលជាមួយនឹងការដំណើរការឡើងវិញនៃសាច់ដុំបាន។ វិទ្យាស្ថាននេះពេលនេះកំពុងតែអភិវឌ្ឍទៅលើ GEMS ចំនួន ៣ ប្រភេទផ្សេងគ្នាសម្រាប់ត្រគាក ជង្គង់ និងកជើង។ វិទ្យាស្ថាននេះនិយាយថា “ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងបន្តក្នុងការប្រកាសបង្ហាញនូវប្រភេទក្រុមថ្មីជាច្រើននៃមនុស្សយន្ត Robots ដែលនឹងផ្តល់នូវជីវិតរស់នៅថ្មីសម្រាប់អ្នកប្រើប្រាស់ ការបំពេញនូវតម្រូវការរបស់សង្គមជាមួយនឹងគុណភាពនៃការរស់នៅកាន់តែប្រសើរនោះ។”

លោក Kim Hyun-suk អគ្គនាយក និង CEO នៃអង្គភាពគ្រឿងអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់នៅក្រុមហ៊ុន Samsung បាននិយាយថា “ឆ្នាំ 2019 នេះគឺជាខួបលើកទី 50 របស់ក្រុមហ៊ុន Samsung Electronics ហើយសម្រាប់ 5 ទសវត្សន៍មុននេះ យើងប្តេជ្ញាក្នុងការនាំយកនូវរបកគំហើញនៃបច្ចេកវិទ្យាថ្មីៗដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ជាច្រើនគ្រប់ទីកន្លែងនៅលើពិភពលោក។” រហូតមកទល់ពេលនេះ ក្រុមហ៊ុន Samsung នៅតែបដិសេធថាខ្លួនកំពុងតែអភិវឌ្ឍទៅលើមនុស្សយន្ត Robots ជាច្រើន។ យ៉ាងណាមិញ ក្រុមហ៊ុន LG កាលពីឆ្នាំមុននេះ ក៏បានបញ្ជាក់ថា ខ្លួននឹងផ្តោតទៅលើការអភិវឌ្ឍមនុស្សយន្ត Robot ដែលជាអាជីវកម្មថ្មីមួយ ដែលមានសន្ទុះកើនឡើងខ្លាំងជាមួយនឹងក្តីសង្ឃឹមក្នុងការស្វែងរកនូវប្រាក់ចំណេញយ៉ាងច្រើនពីមនុស្សយន្ត Robots នេះនៅក្នុងរយៈពេល 3 ឆ្នាំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន