no-alternative title

ដើម្បីទ្រទ្រង់អេក្រង់ទាំងពីររបស់ស្មាតហ្វូនដែលអាចបត់បាននោះ ក្រុមហ៊ុន Samsung ត្រូវបំពាក់នូវថាមពលថ្ម 2 គ្រាប់សម្រាប់ស្មាតហ្វូននេះ

ស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់បត់បាន Samsung Galaxy នឹងបង្ហាញខ្លួនភ្ជាប់ជាមួយនឹងថាមពលថ្មចំនួនពីរគ្រាប់ទំហំ 3100mAh នេះបើតាមការទស្សន៍ទាយចេញពី GalaxyClub (តាមរយៈ GSMArena)។ បើទោះបីជាស្មាតហ្វូនជាច្រើននៅក្នុងពេលបច្ចុប្បន្ននេះ ប្រើប្រាស់នូវថាមពលថ្មមួយគ្រាប់ក្តី សម្រាប់ការបន្ថែមថាមពលថ្មមួយទៀតទៅលើស្មាតហ្វូនដែលមានអេក្រង់បត់បាននេះគឺដើម្បីជួយក្នុងការផ្គត់ផ្គង់ទៅលើថាមពលនៃអេក្រង់ពីរ។ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់អាចបត់បានដែលមានឈ្មោះហៅថា Galaxy F នៅខែក្រោយនេះ។ ក្រុមហ៊ុននេះ ក៏ប្រកាសចេញនូវគំរូ និងគំនិតរបស់ស្មាតហ្វូននេះតាំងពីចុងឆ្នាំមុននេះផងដែរ។ 

ស្មាតហ្វូននេះ នឹងមានអេក្រង់ដែលអាចបត់បាន ហើយនៅពេលដែលវាលារនោះ គឺទំហំធំសម្រាប់ប្រើប្រាស់។ យើងនៅមិនទាន់មើលឃើញច្បាស់អំពីសម្បកកាពារស្មាតហ្វូននេះថារឹងមាំកម្រិតណានោះទេ។ អេក្រង់របស់ស្មាតហ្វូនគឺកាន់តែមានទំហំកាន់តែធំនេះ ពិតជាធ្វើឱ្យថាមពលថ្មឆាប់អស់មែនទែន វាក៏មានសំណួរសួរថាតើក្រុមហ៊ុន Samsung នឹងបញ្ចេញនូវស្មាតហ្វូនហ្វូនដែលមានអេក្រង់បត់បានរបស់ខ្លួនកាន់ថាមពលថ្មបានប៉ុន្មានថ្ងៃទៅ? ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជាប្រើប្រាស់នូវថាមពលថ្មដែលអាចបត់បានជាជាងការប្រើប្រាស់នូវថាមពលថ្មភ្លោះទំហំ 3100mAh ចំនួន 2 គ្រាប់នោះ។ គំនិតនេះ អាចឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ក្រុមហ៊ុន Samsung បានសម្រាប់អ្នកដែលខ្លាចថាអេក្រង់កាន់តែធំគឺកាន់តែស៊ីថាមពលថ្មនោះ ប៉ុន្តែវានៅមិនទាន់មានការបញ្ជាក់អំពីរយៈពេលនៃការទុកចោល Standby Times នោះទេ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

ការច្របាច់បញ្ចូលគ្នាដើម្បីបានថាមពលទំហំ 6,200mAh នេះស្តាប់មើលទៅនៅមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់ការប្រើប្រាស់ជាមួយនឹងស្មាតហ្វូនដែលមានអេក្រង់ពីរនោះ ហើយវាក៏មានទំហំប៉ុនជាមួយនឹងថេប្លេតផងដែរ (គំរូនៃអេក្រង់នេះមានទំហំដល់ទៅ 7.3 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 1536x2152)។ ថាមពលថ្មរបស់ស្មាតហ្វូនអេក្រង់ពីរ ZTE Axon M គឺចែកជាពីរស្មើគ្នានៅមិនបញ្ចូលគ្នាតែមួយនោះទេ ចំនែកស្មាតហ្វូនដែលមានអេក្រង់អាចបត់បានរបស់ក្រុមហ៊ុន Samsung វិញនោះគឺអាចប្រើប្រាស់កម្មវិធីបានដល់ទៅ 3 នៅក្នុងពេលតែមួយហើយវាក៏អាចចំណាយថាមពលថ្មច្រើនផងដែរ។ សម្រាប់ស្មាតហ្វូននៅក្នុងឆ្នាំ 2018 នេះ មានទំហំថាមពលថ្មជាមធ្យមគឺ 3500mAh។

អ្វីដែលកាន់តែច្រើនជាងនេះទៀតនោះ ការប្រើប្រាស់នូវថាមពលថ្មពីរមិនអាចប្រើប្រាស់ពេញលេញទៅលើអានុភាពដូចការប្រើប្រាស់ថាមពលថ្មតែមួយនោះទេ។ សម្រាប់ថាមពលថ្មទំហំដល់ទៅ 6,200mAh នេះនឹងមានលក្ខណៈល្អប្រសើរជាងមុន ហើយតាមមើលទៅថាមពលថ្មនេះប្រហែលជាពីរផ្សេងគ្នាសម្រាប់បំពាក់នៅលើស្មាតហ្វូនដែលមានអេក្រង់អាចបត់បាននេះ។សម្រាប់អេក្រង់ទំហំ 4.5 អ៊ីង 840x1960 ទៅដល់ទំហំ 7.3 អ៊ីង ហើយអ្នកបញ្ចូលគ្នាទៅគឺមានទំហំដល់ទៅ 11.8 អ៊ីង ដែលមានទំហំប៉ុនអេក្រង់របស់ Galaxy S9 ចំនួន 2 ដង ភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 3000mAh និងកម្រិតភាពច្បាស់នៃអេក្រង់ QHD+(1440x2960) ថែមទៀតផង។

ក្រៅពីអេក្រង់នេះ ស្មាតហ្វូនដែលអាចបត់បាន Galaxy នេះក៏នឹងប្រើប្រាស់នូវបន្ទះសៀគ្វី (ដូចជាបន្ទះឈីប) ដូចនេះ ការប្រើប្រាស់នូវថាមពលក៏មានការសន្សំសំចៃជាងមុនផងដែរ។ ស្មាតហ្វូនដែលមានអេក្រង់អាចបត់បានរបស់ក្រុមហ៊ុន Samsung នេះ អាចនឹងបង្ហាញខ្លួននៅក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមផងដែរថា ស្មាតហ្វូនស៊េរីថ្មី Galaxy S10 5G នឹងបំពាក់នូវថាមពលថ្មទំហំដល់ទៅ 5000mAh ដែលពិតជាអស្ចារ្យមែនទែនសម្រាប់អ្នកប្រើប្រាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន