no-alternative title

OPPO ប្រកាសថា នឹងផលិតទ្រង់ទ្រាយធំនូវកាមេរ៉ា 10X Optical Lossless Zoom នៅក្នុងឆមាសទី 1 ឆ្នាំ 2019 នេះហើយ

នៅសប្តាហ៍ក្រោយនេះ នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC 2019 នៅក្នុងទីក្រុងបាសេឡូណា ក្រុមហ៊ុន Oppo នឹងប្រកាសចេញនូវផលិតផលថ្មីៗជាច្រើន។ សម្រាប់អ្នកដែលចូលចិត្តបច្ចេកវិទ្យា នឹងមិនខកបំណងទេ បើសិនជាតាមដានការចេញផ្សាយរបស់នេះ។ តាមការបញ្ជាក់នៅលើបណ្តាញសង្គម Weibo ផ្លូវការរបស់ពួកគេថា បានអោយដឹងថា Oppo គ្រោងនឹងបង្ហាញពីការច្នៃប្រឌិតថ្មីជាច្រើនផងដែរ។ កន្លងទៅថ្មីៗនេះ Oppo ក៏ធ្លាប់បានប្រកាសថា ខ្លួននឹងបង្ហាញបច្ចេកវិទ្យាពង្រីកអុបទិក 10x optical zoom ថែមទៀយផង។

លោក Shen Yiren អនុប្រធានរបស់ក្រុមហ៊ុន Oppo បានសសេរនៅលើបណ្តាញសង្គម Weibo ខ្លួនថា បច្ចេកវិទ្យាកាមេរ៉ា 10X Lossless Zoom នឹងត្រូវចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៅក្នុងឆមាសទី 1 ឆ្នាំ 2019 នេះហើយ។ នៅក្នុងពត៌មានលំអិតបន្ថែមទៀតតាមរយៈការឆ្លើយតបនេះ ត្រូវបានគេបង្ហាញថា Oppo នឹងបន្តច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ ដើម្បីនាំយកតម្លៃពិតប្រាកដដល់អ្នកប្រើប្រាស់។ បច្ចេកវិទ្យាម៉ាស៊ីនថតពង្រីកអុបទិកថ្មី 10X optical zoom នឹងត្រូវផលិតទ្រង់ទ្រាយធំបន្តរហូតដល់ចុងឆ្នាំនេះ ដែលវានឹងជួយដល់ Oppo មានការប្រកួតប្រជែងកាន់តែខ្លាំង។

រូបភាពពាណិជ្ជកម្ម
no-alternative title

កន្លងមក Oppo បានធ្វើការយ៉ាងលំបាក ដើម្បីនាំយកបច្ចេកវិទ្យាពង្រីកអុបទិក 10X optical lossless zoom ជាលើកដំបូងសម្រាប់ប្រព័ន្ធកាមេរ៉ា ហើយបច្ចេកវិទ្យាថ្មីនេះ នឹងប្រើប្រាស់តាមរយៈកាមេរ៉ា telephoto, super-wide-angle និង ultra-clear camera ជាមួយនឹងប្រវែង 15,9mm-159mm។ នេះគឺជារបកគំហើញដ៏សំខាន់មួយនៅក្នុងបច្ចេកវិទ្យាកាមេរ៉ាស្មាតហ្វូន ដែលទទួលបានពីបច្ចេកវិទ្យាពង្រីកអុបទិក 5X lossless zoom រួចហើយផងដែរ។

កាលពីពេលមុននេះ លោក Shen បង្ហាញថា Oppo នឹងមិនទាន់បង្ហាញស្មាតហ្វូន R19 នៅក្នុងឆ្នាំនេះនោះទេ។ គាត់បាននិយាយថា Oppo មានឧបសគ្គជាច្រើនទាក់ទងជាមួយស្មាតហ្វូន ដែលមានអេក្រង់អាចបត់បាន។ ជាការពិតណាស់ ពួកគេកំពុងធ្វើការលើបច្ចេកវិទ្យាថ្មីៗ ជាច្រើន ដើម្បីកែលម្អគុណភាពនៃស្មាតហ្វូនរបស់ពួកគេ។ ពួកគេ នឹងបញ្ចេញនូវស្មាតហ្វូន F11 Pro ដែលនឹងមានកាមេរ៉ាថតរូបផុសលេចឡើងផងដែរ។ លើសពីនេះទៅទៀត ស្មាតហ្វូន Oppo ថ្មីមួយទៀតកំពុងតែមានការបែកលេចធ្លាយជាហូហែរផងដែរ។ 

យោងតាមការលេចធ្លាយនោះ បង្ហាញថា សមាជិកថ្មីនេះ គឺមានឈ្មោះថា "Poseidon" ដែលត្រូវបានលេចធ្លាយកាលពីខែមុននេះ។ យោងតាមការបញ្ជាក់របស់ Geekbench អោយដឹងថា វានឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 រួមជាមួយបច្ចេកវិទ្យាពង្រីកអុបទិក 10x hybrid optical zoom ។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះនៅព្រឹត្តិការណ៍ពិពរណ៍ MWC 2019 ផងដែរ។ យើងរំពឹងថា ស្មាតហ្វួននេះ នឹងបង្ហាញខ្លួននៅលើទីផ្សារនៅចុងខែនេះផងដែរ។ បន្ថែមពីនេះទៀត ក្រុមហ៊ុន Oppo ត្រូវបានគេរំពឹងថា នឹងបញ្ចេញស្មាតហ្វូន Oppo F11, F11 Pro និង Oppo R17 Neo នៅក្នុងប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះផងដែរ។ សូមរង់ចាំសម្រាប់ការបង្ហាញខ្លួនជាផ្លូវការរបស់ស្មាតហ្វូនទាំងនេះ ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2019 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន