no-alternative title

iPhone 11 ត្រូវបានគេទម្លាយចេញនូវលក្ខណៈសម្បត្តិ កាមេរ៉ា និងតម្លៃ ហើយនិងកាលបរិច្ឆេទនៃការដាក់លក់ទៀតផង

មនុស្សគ្រប់រូបកំពុងតែរង់ចាំវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី iPhone ជំនាន់ក្រោយហើយ យើងបានឮការលេចធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើនរួចមកហើយអំពីស្មាតហ្វូន iPhone 2019 ស៊េរីថ្មីនេះ។ Apple កំពុងធ្វើការលើស្មាតហ្វូន iPhone ថ្មីជាច្រើនម៉ូដែល ខណៈដែលយើងពិតជាមិនដឹងថាតើ iPhone ប៉ុន្មានគ្រឿង នឹងចេញលក់នៅឆ្នាំនេះទេ។ កាលពីពេលមុននេះ Apple បានចេញលក់ស្មាតហ្វូន iPhone ចំនួន 3 ម៉ូដែល (iPhone XS, iPhone XS Max និង iPhone XR) ប៉ុន្តែតើឆ្នាំនេះតើមានម៉ូដែលអ្វីខ្លះដែល Apple ត្រៀមនឹងបញ្ចេញសម្រាប់អ្នកគាំទ្ររបស់ខ្លួននោះ? ការលេចធ្លាយមុនៗជាច្រើនលើកឡើងថា iPhone 11 នឹងត្រូវបង្ហាញខ្លួនជាទូរស័ព្ទ iPhone 2019 ។ ហើយអត្ថបទនេះគឺនិយាយអំពីលក្ខណៈពិសេសនៃទូរស័ព្ទ iPhone XI នាពេលខាងមុខ រួមជាមួយនឹងកាលបរិច្ឆេទនៃការដាក់លក់ តម្លៃ និងការលេចធ្លាយជាច្រើនទៀត។

កាលពីពេលមុននេះ ស្មាតហ្វូន iPhone XS និង iPhone XS MAX ក្លាយជាផលិតផលមួយ ដែលធ្វើអោយមានការរង្គោះរង្គើរយ៉ាងខ្លាំងនៅលើបណ្តាញអ៊ីនធឺណិត (មិនដូចការរំពឹងទុកទេ ប៉ុន្តែវានៅតែល្បីល្បាញ) ដោយសារតែបន្ទះឈីប A12 របស់ក្រុមហ៊ុន Apple និងកាមេរ៉ាស្មាតហ្វូនដ៏អស្ចារ្យនោះ។ ដូច្នេះ ក្រុមហ៊ុន Apple ត្រូវតែសម្លឹងមើលការបញ្ចេញនូវស្មាតហ្វូនដ៏មានឥទ្ធិពលយ៉ាងខ្លាំងដើម្បីបន្តកេរ្តិ៍ដំណែលរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូននេះ។ ស្មាតហ្វូន iPhone ពិតជាផលិតផលដ៏សំខាន់នៅទូទាំងពិភពលោក ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះ ពិតជាផ្តល់នូវផលិតផលដ៏មានតម្លៃ និងល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

iPhone 11 ត្រូវគេសន្មត់ថាជាឈ្មោះនៃស្មាតហ្វូននាពេលខាងមុខនេះនៅក្នុងស៊េរីស្មាតហ្វូន iPhone ហើយស្មាតហ្វូននេះ ត្រូវភ្ជាប់មកជាមួយបន្ទះឈីប Apple A13 ថ្មីទាំងអស់ ដែលមានឥទ្ធិពលខ្លាំងជាងមុនបើធៀបជាមួយនឹងបន្ទះឈីប Apple A12 Bionic។ បច្ចុប្បន្ន ស្មាតហ្វូន iPhone XS Max បំពាក់ដោយបន្ទះឈីប A12 ដែលជាបន្ទះឈីបដ៏មានឥទ្ធិពលបំផុតនៃឆ្នាំ 2018 ។ Apple តែងតែផ្តល់នូវបច្ចេកវិទ្យាឈានមុខគេនៅក្នុងបន្ទះឈីប និងប្រព័ន្ធកាមេរ៉ារបស់វា។ ស្មាតហ្វូន iPhone 11 នឹងធ្វើការ Upgrade សមត្ថភាពរបស់វាកាន់តែប្រសើរឡើងពេញលេញជាងជំនាន់មុន ហើយវាជាឧបករណ៍ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាដ៏ខ្លាំងក្លាផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ យើងនឹងមិនទាន់ឃើញមានវត្តមានរបស់ស្មាតហ្វូន iPhone 5G នៅឆ្នាំនេះទេ។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg បញ្ជាក់ថា វានឹងមិនមាន iPhone 5G នៅឆ្នាំ 2019 ទេ ប៉ុន្តែក្រុមហ៊ុន Apple នឹងចាប់ផ្តើមបញ្ចេញនូវ iPhone 5G ក្នុងឆ្នាំ 2020 ខាងមុខនេះ។

កាមេរ៉ា

ការលេចធ្លាយព័ត៌មានជាច្រើនរបស់ស្មាតហ្វូន iPhone 11 លើកឡើងថា ស្មាតហ្វូន iPhone 11 នឹងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ាចំនួន 3 គ្រាប់ ហើយកាមេរ៉ានេះ នៅមិនទាន់បង្ហាញខ្លួននៅលើស្មាតហ្វូនណាមួយរបស់ Apple នោះទេ។ តាមរយៈរូបភាពលេចធ្លាយជាច្រើននោះ អ្នកអាចមើលឃើញថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 3 គ្រាប់ជាមួយនឹងភ្លើង LED Flash ពីរគ្រាប់ និងកាមេរ៉ា 3D ផងដែរ។ កាមេរ៉ាខាងក្រោយ 3 គ្រាប់នេះភ្ជាប់ជាមួយនឹងសេនស័រទំហំ 12MP+12MP+14MP ជាមួយកាមេរ៉ា 3D Model ។ ស្របដែលយើងឃើញធ្លាប់ឃើញកាមេរ៉ា 3D រួចហើយនៅក្នុងស្មាតហ្វូន Honor View 20 ដែលបង្ហាញខ្លួនជាផ្លូវការកាលពីខែមុន។ កាមេរ៉ានេះ មានរួមបញ្ចូលនូវ Regular RGB monochrome sensor ដែលជា primary camera sensor សេនស័រ Telephoto sensor សម្រាប់ធ្វើការថតចាប់យករូបភាពកាន់តែលំអិត និងកាមេរ៉ាទីបីគឺជាកាមេរ៉ាធំទូលាយ wide-angle camera ដើម្បីចាប់យករូបភាពធំមុំធំទូលាយតាមចិត្តរបស់អ្នកប្រើប្រាស់។ ទាក់ទងនឹងកាមេរ៉ា 3D ថ្មីនេះ វានឹងជួយអ្នកប្រើប្រាស់ចាប់យករូបភាព 3D នៃវត្ថុ និងមនុស្ស។ កាមេរ៉ានេះក៏អាចជួយលេងហ្គេម 3D ដូចជាយើងប្រើប្រាស់ដើម្បីលេងជាមួយឧបករណ៍ PlayStation 4 console ផងដែរ។

ការរចនារូបរាង

iPhone គឺជាស្មាតហ្វូនដែលធ្វើបដិវត្តន៍មុនគេទៅលើ Notch Style Display ហើយវាក៏ធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យាម៉ាកទូរស័ព្ទចល័តជាច្រើនធ្វើការផ្លាស់ប្តូរទៅលើការរចនាផងដែរ។ ដូចគ្នានេះ ផងដែរ ពីរជំនាន់ចុងក្រោយនៃស្មាតហ្វូន iPhone គឺប្រើប្រាស់នូវ Notch Style Display ដូចគ្នានៅលើស្មាតហ្វូន iPhone X និង iPhone XS។ ប៉ុន្តែយោងតាមរបាយការណ៍ឆ្នាំ 2019 នេះ បង្ហាញថា ស្មាតហ្វូន iPhone ស៊េរីថ្មីនេះ នឹងមិនមានភ្ជាប់ជាមួយនឹង Notch Style Displayទៀតនោះទេ ប៉ុន្តែស្មាតហ្វូននេះនឹងមានអេក្រង់ពេញលេញតែម្តង។ ថ្មីៗនេះ ប៉ាតង់របស់ក្រុមហ៊ុន Apple បានបង្ហាញថា ក្រុមហ៊ុននេះ កំពុងធ្វើការលើកាមេរ៉ាមុខដែលអាចបង្ហាញរូបភាពយ៉ាងច្បាស់ ដើម្បីឱ្យបង្ហាញនៅក្នុងកម្រិត Full-View ជាមួយនឹងគែមព័ទ្ធអេក្រង់ស្តើងបំផុង។ បើនិយាយអំពីការរចនារូបរាងខាងក្រោយរបស់ស្មាតហ្វូន iPhone 11 នេះវិញ វាមានកាមេរ៉ាខាងក្រោយចំនួន ៣ គ្រាប់ហើយនេះគឺជាការរចនារូបរាងថ្មីទាំងស្រុងរួមជាមួយនឹងតួខ្លួនដែលធ្វើពីកញ្ចក់ផងដែរ។

កម្លាំងម៉ាស៊ីន

ស្មាតហ្វូន iPhone 2019 នឹងបំពាក់មកជាមួយបន្ទះឈីប Apple A13 ថ្មី។ បច្ចុប្បន្ននេះ ស្មាតហ្វូន iPhone XS កំពុងដំណើរការលើបន្ទះឈីប Apple A12 Bionic ដែលត្រូវផលិតឡើងពីបច្ចេកវិទ្យា 7 nm ហើយវា គឺជាផ្នែកមួយនៃប្រព័ន្ធដំណើរការចល័តដ៏មានឥទ្ធិពលបំផុត។ ពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថាបន្ទះឈីប A13 នឹងមានភាពខ្លាំងក្លា និងលឿនខ្លាំងមែនទែន។ វាត្រូវពឹងផ្អែកលើ 8-Cores CPU ជាមួយ 64 ប៊ីតដែលមានល្បឿន 35% លឿនជាងបន្ទះឈីប Apple A12 ។ ទាក់ទងនឹងដំណើរការក្រាហ្វិច Graphics វិញនោះ បន្ទះឈីប A13 ខាងមុខនេះភ្ជាប់ជាមួយនឹង 6-cores GPU ដែលផ្តល់ល្បឿនលឿនជាងមុន 40% លឿនជាងបន្ទះឈីប A12 របស់ក្រុមហ៊ុន Apple ថែមទៀត។

កាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 11

ក្រុមហ៊ុន Apple តែងតែបញ្ចេញស្មាតហ្វូន iPhone របស់ខ្លួននៅក្នុងខែកញ្ញា ដែលភាគច្រើនក្រុមហ៊ុន Apple ប្រកាសជាផ្លូវការនូវស្មាតហ្វូននេះ នៅក្នុងសប្ដាហ៍ដំបូងនៃខែកញ្ញា ហើយនឹងដាក់លក់ស្មាតហ្វូណនេះ ជាផ្លូវការនៅពាក់កណ្តាលខែកញ្ញា។ ដូច្នេះ ជាលក្ខណៈប្រវត្តិសាស្រ្តទៅហើយ យើងអាចនិយាយយ៉ាងច្បាស់ថា ស្មាតហ្វូន iPhone 11 នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា ឆ្នាំ 2019 ហើយកាលបរិច្ឆេទនៃការដាក់លក់របស់វាត្រូវរំពឹងថាគឺនៅថ្ងៃទី 11 ខែកញ្ញាខាងមុខនេះ។

តម្លៃរបស់ស្មាតហ្វូន iPhone 11 

តម្លៃរបស់ស្មាតហ្វូន iPhone 2019 អាចនៅដដែលដូច iPhone XS ជំនាន់មុនដែរ។ ដូច្នេះ កុំសង្ឃឹមថាតម្លៃរប់សវា នឹងផ្លាស់ប្តូរនោះ។ បច្ចុប្បន្នតម្លៃនៃស្មាតហ្វូន iPhone XS គឺ 999 ដុល្លារអាមេរិក។ ខណៈដែលយើងកំពុងរង់ចាំនូវតម្លៃផ្លូវការនោះ សូមបន្តតាមដានទំព័រនេះ ហើយយើងនឹងបន្តបញ្ចេញនូវព័ត៌មានថ្មីៗ និងពាក្យចចាមអារ៉ាមអំពីស្មាតហ្វូន iPhone 11 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន