no-alternative title

Apple ស៊ើបអង្កេតលើបញ្ហាដែលកើតឡើងនៅលើ iPhone XS និង XS Max ក្រោយពេលធ្វើអោយអ្នកប្រើប្រាស់មិនសប្បាយចិត្ត និងធុញទ្រាន់នោះ

ថ្មីៗនេះ មានការបង្ហោះសារជាច្រើន ដែលធ្វើឡើងនៅលើគេហទំព័ររបស់ក្រុមហ៊ុន Apple ទៅលើបញ្ហាមួយ ដែលបានរកឃើញនៅលើ iPhone XS និង XS Max នៅបន្ទាប់ពីទូរស័ព្ទទាំងនេះមិនអាចដំណើរការបាននៅក្នុងរយៈពេល 10 វិនាទី ឬច្រើនជាងនេះ ដែលបានបង្ហាញរូបភាព Animation នៅលើអេក្រង់ជាមួយនឹងភាពរញ៉េរញ៉ៃនៅពេលដែលអ្នកប្រើប្រាស់អូសចុះក្រោមនោះ ឬអូសឡើងឡើងលើអេក្រង់ដើម្បីបិទកម្មវិធី App នេះ។ រឿងនេះ គឺមិនមែនជាបញ្ហាថ្មីនោះទេ គឺបានកើតឡើងចាប់តាំងពីខែតុលាមកម្ល៉េះ។ សម្រាប់គណនី Facebook ក៏និយាយអំពីបញ្ហានេះផងដែរ។

មានការលើកឡើងថា ក្រុមហ៊ុន Apple ពិតជាបានដឹងអំពីបញ្ហានេះ ចាប់តាំងពីអ្នកប្រើប្រាស់ស្មាតហ្វូន iPhone XS និង XS Max ជាច្រើន។ សមាជិកម្នាក់នៅក្នុងសហគមន៍នេះ បានអះអាងថា ខ្លួនបានទទួលនូវការជំនួសផ្លាស់ប្តូរនូវគ្រឿងបន្លាស់ដល់ទៅ 2 គ្រឿង ហើយស្មាតហ្វូនទាំងនេះ នៅតែមានបញ្ហាដូចគ្នាដដែល។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺមិនមានបញ្ហាកើតឡើងនៅលើ iPhone XR ឬនៅលើស្មាតហ្វូន iPhone X ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2017 នោះទេ។ បញ្ហានេះកើតឡើងប្រហែលជាអាចកើតឡើងដោយសារតែបន្ទះឈីប A12 Bionic មានការធ្លាក់ចុះកម្លាំងម៉ាស៊ីននៅពេលដែលស្មាតហ្វូននេះ មិនដំណើរការ ដូចនេះ អ្នកប្រើប្រាស់មិនអាចប៉ះបញ្ជានៅលើអេក្រង់បាននោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បុគ្គលិក Apple Store ប្រាប់ទៅកាន់អ្នកប្រើប្រាស់ iPhone ម្នាក់ថា ស្មាតហ្វូនទាំងនេះ គឺស្ថិតនៅក្នុងស្ថានភាព ដែលមិនត្រឹមត្រូវនោះទេ។ នៅក្នុងវីដេអូមួយដែលថតដោយអ្នកប្រើប្រាស់ស្មាតហ្វូន iPhone XS (តាមរយៈ 9to5Mac) បានបង្ហាញថា សម្រាប់ Animation ដែលមានចលនានោះ មានការធ្លាក់ចុះ 2 Frames នៅពេលដែលកម្មវិធី Calendar App កំពុងតែបិទនោះ។ ស្របពេលដែលនេះ មើលទៅហាក់ដូចជាបញ្ហាតូចមួយប៉ុណ្ណោះនោះ អ្នកប្រហែលជាមិនកត់សម្គាល់នោះទេ។ អ្នកប្រើប្រាស់មួយចំនួនរបស់ iPhone បាននិយាយថា រឿងនេះបានក្លាយជារឿងដ៏រំខានសម្រាប់ពួកគេ។ សម្រាប់ Beta versions នៃ iOS 12.2 គឺនៅមិនទាន់ដោះស្រាយបញ្ហានេះនៅឡើយទេ ហើយក្រុមហ៊ុន Apple បាននិយាយថា ខ្លួនកំពុងតែធ្វើការស៊ើបអង្កេតទៅលើរឿងនេះដែរថាវាមកពីអ្វីអោយប្រាកដនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន