no-alternative title

Snapdragon 845 នឹងក្លាយជាបន្ទះឈីបដែលពេញនិយមបំផុត ហើយនឹងត្រូវប្រើប្រាស់នៅលើស្មាតហ្វូនច្រើនម៉ូដែលនៅឆ្នាំក្រោយនេះទៀតផង

បន្ទាប់ពីបានបង្ហាញអំពីបន្ទះឈីបស៊េរីថ្មីរបស់ខ្លួន Snapdragon 845 នៅក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យា Tech Summit កាលពីថ្ងៃទី 6 ខែធ្នូកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Qualcomm ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយនេះ បានបញ្ជាក់ថា បន្ទះឈីបថ្មី គឺនឹងមានអានុភាពខ្លាំងជាងមុន ហើយនឹងកាន់តែទំនើបជាងមុនទៀតផង។ ក្រុមហ៊ុន Qualcomm បានបញ្ជាក់យ៉ាងដូច្នេះថា បន្ទះឈីប Snapdragon 845 ថ្មីនេះ គឺជាលទ្ធផលដ៏ធំមួយនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Qualcomm និងក្រុមហ៊ុន Samsung។  

យោងតាមប្រសាសន៍របស់លោក ES Jung ដែលជាអគ្គនាយក និងអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Samsung Electronics បានបញ្ជាក់ថា ក្រុមហ៊ុន របស់លោក ពិតជាបានផលិតបន្ទះឈីប Snapdragon 845 ជាមួយនឹង Qualcomm ពិតមែន ហើយនេះ គឺជាសមិទ្ធផលដ៏ធំមួយរវាងដៃគូយើងទាំងពីរ។ លោក Lei Jun ដែលជាស្ថាបនិកអគ្គនាយក និងអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Xiaomi ដែលបានស្ថិតនៅក្នុងចំណោមភ្ញៀវកិត្តិយសចូលរួមនៅក្នុងព្រឹតិ្តការណ៍នៃកិច្ចប្រជុំកំពូលបច្ចេកវិទ្យា Tech Summit ដែរ ក៏បានចេញមកប្រកាសថា ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Xiaomi គឺនឹងប្រើប្រាស់បន្ទះឈីប Snapdragon 845 នេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ យោងតាមការព្យាករណ៍របស់អ្នកវិភាគជាច្រើន បានបញ្ជាក់ថា បន្ទះឈីប Snapdragon 845 ថ្មីនេះ ក្រៅតែពីប្រើនៅលើស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 7 ហើយវាក៏នឹងបំពាក់នៅលើស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung សម្រាប់ត្រកូល Galaxy S-Series ជំនាន់ថ្មីផងដែរ។ ក្រុមអ្នកវិភាគទាំងនោះ ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន Sony, HTC និង LG ក៏នឹងប្រើប្រាស់នូវបន្ទះឈីបសេរីថ្មីនេះ ដូចគ្នាដែរសំរាប់ស្មាតហ្វូនថ្នាក់ខ្ពស់របស់ពួកគេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន