no-alternative title

ស្ងាត់ៗ Samsung Electronics បានបង្ហាញចេញនូវទូរទស្សន៍ QLED TV ស៊េរីថ្មីរបស់ខ្លួននៅ CES 2018

យោងតាមរបាយការណ៍ថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics បានប្រារព្ធព្រឹត្តិការណ៍លក្ខណៈឯកជនភាព ដើម្បីធ្វើការប្រកាសបង្ហាញនូវទូរទស្សន៍ស្មាតធីវីស៊េរីថ្មីប្រភេទ QLED TV ដែលជាទូរទស្សន៍ស៊េរីចុងក្រោយបំផុតបំពាក់បច្ចេកវិទ្យាអេក្រង់បង្ហាញពណ៌ភាពខ្មៅបានដិតខ្លាំងបំផុតក្នុងថ្ងៃព្រឹត្តិការណ៍ CES2018 ឆ្នាំនេះ។ ក្នុងរបាយការណ៍ បានអះអាងថា បច្ចេកវិទ្យាអេក្រង់ទូរទស្សន៍ស្មាតធីវីរបស់ Samsung អាចបង្ហាញចេញផ្ទៃពណ៌ខ្មៅបានដិតខ្លាំងបំផុតបើធៀបនឹងជំនាន់មុនដោយក្រុមហ៊ុនបានធ្វើការបង្កើននូវបច្ចេកវិទ្យាកញ្ចក់អេក្រង់ QLED ដើម្បីធ្វើការអភិវឌ្ឍន៍ទូរទស្សន៍ជំនាន់ក្រោយរបស់ខ្លួនអោយកាន់តែមានភាពអស្ចារ្យបំផុត។ 

Samsung Electronics បានបង្ហាញទូរទស្សន៍ស្មាតធីវីដ៏អាថកំបាំង “Mystery QLED TV” នេះនៅក្នុងបន្ទប់ផ្ទាល់ខ្លួនហៅថា “Qlounge” នៅជាប់ស្តង់តាំងបង្ហាញ CES2018 ហើយមានតែអតិថិជនរបស់ខ្លួន និងសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត្តិអោយចូលក្នុងបន្ទប់នោះ។ ដោយឡែកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមិនត្រូវបានអនុញ្ញត្តិអោយចូលនោះទេ ហើយ Samsung ក៏មិនបានបញ្ជាក់ហេតុផលជុំវិញការហាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរបស់ខ្លួននោះដែរ។ អ្នកទស្សនាមួយរូបបាននិយាយថា បច្ចេកវិទ្យាបង្ហាញពណ៌ខ្មៅនៃទូរទស្សន៍ QLED TV របស់ Samsung ពិតជាបង្ហាញចេញមកប្រហែលគ្នាទៅនឹងអេក្រង់ OLED TV ដែរ ហើយកម្រិតមុំបង្ហាញរបស់វាក៏ត្រូវបានកែប្រែថ្មីបើធៀបនឹងទូរទស្សន៍ស៊េរីមុនៗ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យាអេក្រង់ OLED និង QLED មានមូលដ្ឋានបង្ហាញខុសពីគ្នា។ គ្រាប់ភិចសែលនៅក្នុងកញ្ចក់អេក្រង់ OLED panel វាប្រើប្រាស់ពន្លឺចេញពីផ្ទៃរបស់វាផ្ទាល់តែម្តង ខណៈដែរគ្រាប់ភិចសែលនៅក្នុងកញ្ចក់អេក្រង់ QLED វាត្រូវការពន្លឺ LED backlight ក្នុងការបញ្ចេញកម្រិតភាពច្បាស់របស់វា។ ម៉្លោះហើយទើបធ្វើអោយកញ្ចក់អេក្រង់ OLED panel មានសមត្ថភាពបង្ហាញចេញពណ៌ខ្មៅបានដិតខ្លាំង និងពន្លឺភ្លឺច្បាស់ខ្លាំងជាមួយកម្រិត Contrast ratio ខ្ពស់បំផុត។ 

ទោះបីជាបែបនេះក្តីក្រុមហ៊ុន Samsung Electronics បាននឹងកំពុងធ្វើការអភិវិឌ្ឍន៍បន្ថែមទៀតនៅលើបច្ចេកវិទ្យាអេក្រង់ QLED របស់ខ្លួនអោយកាន់តែមានភាពអាចប្រគូតប្រជែងជាមួយ OLED របស់ LG។ ទូរទស្សន៍ស្មាតធីវី QLED TV ដែល Samsung បានបង្ហាញស្ងាត់ៗបែបលាក់លៀមមួយនេះគឺបង្ហាញពីការផ្តោតសំខាន់ទៅលើការបង្កើននៃបច្ចេកវិទ្យាអេក្រង់ QLED ហើយប្រហែលជានៅជិតដំណាច់ឆ្នាំ 2018 នេះស្មាតធីវី QLED TV ស៊េរីថ្មីនឹងបង្ហាញវត្តមានផ្លូវការណ៍ជាក់ជាមិនខាន៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន