no-alternative title

NOKIA ASHA អាចនឹងត្រឡប់មកទីផ្សារវិញសារជាថ្មី បើយោងតាមរបាយការណ៍របស់ ក្រុមហ៊ុន HMD Global

នៅថ្ងៃនេះ ក្រុមហ៊ុន HMD Global បាននឹបបន្ថែមនូវម៉ាកយីហោពាណិជ្ជកម្ម (Trademark) ថ្មីមួយទៀត ដែលជាកម្មសិទ្ធិបញ្ញារបស់ខ្លួនចុះបញ្ជីទៅក្នុងការិយាល័យ IP Office នៅក្នុងសហភាពអ៊ឺរ៉ុប។ សម្រាប់ម៉ាកយីហោពាណិជ្ជកម្ម (Trademark)ថ្មីនេះ ត្រូវការពារដោយការប្រើប្រាស់ពាក្យថា “HMD Global” និង “TARMO” ហើយក្រុមហ៊ុន HMD ក៏ទទួលនូវការប្រើប្រាស់ម៉ាកយីហោ Asha ផងដែរ។

ម៉ាកយីហោពាណិជ្ជកម្ម (Trademark) ASHA ត្រូវបានបង្កើតឡើងនៅ EUIPO ក្នុងខែវិច្ឆិកាឆ្នាំ 2011 ពីរឆ្នាំមុនពេលដែលក្រុមហ៊ុន Microsoft ទិញយកផ្នែក D&S របស់ក្រុមហ៊ុន Nokia ។ Trademark នេះក៏ត្រូវផ្ទេរទៅកាន់ផ្នែកមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន Microsoft ប៉ុន្តែពេលនេះ ASHA ត្រឡប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ្វាំងឡង់វិញម្តងហើយ គឺក្រោមក្រុមហ៊ុន HMD ។ ទូរស័ព្ទដែលប្រើប្រាស់ឈ្មោះ Asha មានច្រើនស៊េរីដូចជាទូរស័ព្ទតម្លៃថោក និងស្មាតហ្វូន “Asha Touch” ។ ទូរស័ព្ទទាំងនេះ គឺមានការរចនារូបរាងស្រស់ស្អាត ហើយវាមានការពេញនិយមខ្លាំងដែរនៅក្នុងទីផ្សារកំពុងអភិវឌ្ឍ។ ក្រុមហ៊ុន Microsoft បានធ្វើការលុបចោលនូវស៊េរី ASHA ដោយសារតែ ASHA មានការប្រកួតប្រជែងជាមួយនឹងទូរស័ព្ទថ្នាក់ទាប Lumia 435 ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រសិនបើលោកអ្នកនៅចងចាំ កាលពីខែតុលា ឆ្នាំ 2016 នោះ ទូរស័ព្ទតម្លៃធូរថ្លៃ Nokia Asha មានឈ្មោះហៅថា Asha 308A ដំណើរការនូវ Nokia Asha Software Platform ហើយវាប្រើប្រាស់នូវក្តារចុច T9 keyboard ។ សម្រាប់ UI របស់ឧបករណ៍នេះ គឺមានការទាក់ទាញខ្លាំងមែនទែន។ 

សម្រាប់ការផ្ទេរកម្មសិទ្ធិនេះ មិនមែនមានន័យថា ក្រុមហ៊ុន HMD នឹងប្រកាសចេញនូវទូរស័ព្ទស៊េរីថ្មីដែលមានម៉ាកយីហោ ASHA នោះទេ ប៉ុន្តែនេះគ្រាន់តែជាការផ្ទេរម្ចាស់គ្រប់គ្រងប៉ុណ្ណោះ។ មានការព្យាករណ៍ថា ប្រហែលជាទូរស័ព្ទតម្លៃថោក 4G ដែលមានលេខម៉ូដែល TA-1047 នឹងប្រើប្រាស់ក្តារចុច QWERTY keyboard ដែលក្រុមហ៊ុនបានបង្ហាញចេញពីថ្ងៃមុននោះ អាចនឹងប្រើប្រាស់ម៉ាកយីហោ ASHA នេះហើយមើលទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន