no-alternative title

ក្រុមហ៊ុន BMW បញ្ចេញគំរូរថយន្តស៊េរីថ្មីម៉ូដែល M8 Grand Coupe ជាប្រភេទរថយន្តស័្ពររបស់ខ្លួន ដែលមានការរចនារូបរាងថ្មីដ៏ប្រណិត

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីបំផុត BMW របស់ប្រទេសអាល្លឺម៉ង់ បានបង្ហាញចេញគំរូរថយន្តបែបស្ព័រស៊េរីថ្មីចុងក្រោយបំផុតរបស់ខ្លួនម៉ូដែល BMW M8 Grand Coupe។ ក្រុមហ៊ុន BMW បានបញ្ជាក់អោយដឹងថា គំរូរថយន្តស៊េរីថ្មីនេះ បានបង្ហាញពីអ្វីដែលនឹងត្រូវភ្ជាប់មកជាមួយរថយន្ត BMW 8 Series ដែលជាស្រឡាយកំពូលរថយន្តស័្ពររបស់ក្រុមហ៊ុន ដែលនឹងមានការចនារូបរាងកាន់តែប្រណិតឆើតឆាយទាក់ទាញបំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គំរូរថយន្តស៊េរីថ្មីនេះ បានបានបង្ហាញចេញនូវភាពកាន់តែប្រណិតអស្ចារ្យជាងបណ្តាស៊េរីរថយន្តស័្ពរទ្វារបួនទាំងឡាយ។ ផ្នែកខាងមុខរថយន្តត្រូវបានរចនាឡើងជាមួយរចនាបថថ្មីដែលពាសដោយសំណាញ់សម្រាប់ជួយសម្រួលដល់ការបំភាយកំដៅរបស់ម៉ាស៊ីន អមមកជាមួយចង្គៀងភ្លើងហ្វា ដែលមានការរចនាឡើងដ៏ស្រស់ស្អាតបំផុត។ BMW បានរចនាគំរូរថយន្តនេះ អោយមានភាពជារថយន្តស័្ពរពេញលក្ខណៈជាមួយកង់រថយន្តបែបស្ព័រ ដំបូលរថយន្តវែង និងកន្ទុយរថយន្តខ្លីមើលទៅពិតជាសមជារថយន្តស័្ពរដ៏អស្ចារ្យបំផុត។ 

ផ្នែកដំបូលរថយន្តត្រូវនឹងត្រូវបានផលិតឡើងពីសារធាតុសរសៃកាបូនរួមផ្សំជាមួយសារធាតុផ្លាស្ទីក (ផ្នែកខាងក្រោម កណ្តាល ផ្ទៃខាងក្នុង) ដើម្បីជួយកាត់បន្ថយការស្រូបកំដៅ។ ក្រុមហ៊ុន BMW បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ពណ៌គំរូរបស់រថយន្តស៊េរីថ្មីនេះ គឺប្រើប្រាស់ពណ៌ប្រភេទ Saleve Vert ដែលនឹងអាចធ្វើការផ្លាស់ប្តូរពណ៌ពីពណ៌បៃតង់ ទៅពណ៌បៃតងចាស់ទៅតាមមជ្ឈដ្ឋានពន្លឺដែលជះមកលើរថយន្ត។ 

ស៊ុមកញ្ចក់ទ្វារ ថាសហ្រ្វាំង កំរបសឺមុ័ង ត្រូវបាន ក្រុមហ៊ុន BMW ច្នៃប្រឌិត និងរំលេចដោយពណ៌ទឹកមាស និងបណ្តុំចង្គៀងស៊ីញ៉ូ-កូដខាងក្រោយមានពណ៌ខ្មៅស្រិលដូចនឹលមើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។ ក្រុមហ៊ុន BMW នៅមិនទាន់បានបង្ហើបពីកំលាំងម៉ាស៊ីន និងបច្ចេកវិទ្យាដែលក្រុមហ៊ុន នឹងបំពាក់នៅលើរថយន្តស៊េរីថ្មី BMW M8 Series Coupe របស់ខ្លួននៅឡើយទេ។ ប៉ុន្តែអ្វីៗ នឹង បនជ្រាបច្បាស់នៅពេលដែលរថយន្តស្ព័រ BMW ស៊េរីថ្មីនេះ បង្ហាញវត្តមានលើទីផ្សារនាឆ្នាំ 2019៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន