no-alternative title

Casio បង្ហាញចេញនូវស្មាតវ៉ចស៊េរីថ្មីម៉ូដែល WSD-F20SC Limited-Edition ដំណើរការប្រព័ន្ធប្រតិបត្តិការ Wear OS

ក្រុមហ៊ុននាឡិកា Casio បានបង្ហាញនូវនាឡិកាស្មាតវ៉ចស៊េរីថ្មីរបស់ខ្លួនសម្រាប់ អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងប្រភេទ limited-edition WSD-F20SC។ នាឡិកាស្មាតវ៉ច Casio WSD-F20SC នេះ គឺជាប្រភេទដែលមានតម្លៃថ្លៃជាងម៉ូដែល WSD-F20 ដែលបង្ហាញខ្លួនកាលពីមួយឆ្នាំមុននេះ។ ខុសប្លែកពីម៉ូដែលស្តង់ដារមុនៗនេះ នាឡិកាម៉ូដែលពិសេស  limited-edition edition WSD-F20SC នឹងមិនដាក់លក់នៅក្នុងចំនួនច្រើននោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន Casio នាឡិកាស៊េរីថ្មីនេះ គឺមានត្រឹមតែ 700 គ្រឿងប៉ុណ្ណោះ ដែលអាចរកទិញ បាននៅចុងខែមិថុនាខាងមុខនេះ នៅពេលដែលស្មាតវ៉ចស៊េរីថ្មីនេះ អាចរកទិញបាននោះ។ សម្រាប់នាឡិកាស្មាតវ៉ចនេះ នៅមិនទាន់ដឹងអំពីតម្លៃនៅឡើយទេ ប៉ុន្តែនាឡិកានេះ នឹងមានតម្លៃខ្ពស់ជាងម៉ូដែលធម្មតា គឺប្រហែលជាខ្ទង់ $500។

នាឡិកាស្មាតវ៉ចនេះ មានអេក្រង់ទំហំ 1.32 អ៊ីញ ភ្ជាប់ជាមួយនឹងអេក្រង់ Dual Layer Touchscreen ប្រភេទកញ្ចក់ Sapphire Crystal នោះ។ នាឡិកានេះ មានប៊ូតុងចុចនៅខាងសម្រាប់ការពារការជ្រាបទឹក និងខ្សែនាឡិកាប្រភេទ urethane H-links ដ៏ស្រស់ស្អាតបំផុតនោះ។ ផ្នែកខាងក្រោយរបស់នាឡិកានេះជាប្រភេទដែកអ៊ីណុកមិនច្រេះថែមទៀតផង។ 

នាឡិកា Casio WSD-F20SC ទទួលនូវវិញ្ញាបនប័ត្រ MIL-STD-810G certification ដែលមានន័យថា ស្មាតវ៉ចនេះ អាចការពារការជ្រាបទឹកដល់ទៅ 50 ម៉ែត្រថែមទៀត។ នាឡិកានេះ ប្រើប្រាស់នូវប្រព័ន្ធ GPS, Bluetooth និង Wi-Fi ហើយថែមទាំងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Wear 2.0 (ឬ Wear OS របស់ក្រុមហ៊ុន Google)។ នាឡិកាស្មាតវ៉ច limited-edition smartwatch នេះ អាចប្រើប្រាស់ជាមួយនឹង Android និង iOS ដែលចាប់ពីជំនាន់ Android 4.3 ឡើងទៅ និង iOS 9.0 ឡើងទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន