no-alternative title

FORD F-150 2018 គឺជារថយន្តស៊េរីថ្មី ប្រើប្រាស់ប្រេងម៉ាស៊ូត ស៊ីប្រេងតិចបំផុត ជាមួយនឹងការប្រើប្រាស់ EPA គុណភាពស្តង់ដារខ្ពស់

 

Ford F-150 2018 គឺជារថយន្តស៊េរីថ្មីដំបូងបំផុតដែលប្រើប្រាស់នូវម៉ាស៊ីនម៉ាស៊ូត ដែលមានកម្លាំង 3.0-liter Power Stroke® ប្រើប្រាស់នូវប្រព័ន្ធ EPA ជាមួយនឹងការប្រើប្រាស់ប្រេងកម្រិត 30mpg សម្រាប់ការបើកបរនៅផ្លូវប្រភេទ Highway និងកម្រិតប្រង 22 mpg សម្រាប់ការបើកបរនៅលើផ្លូវនៅទីក្រុង។ ហើយសំរាប់កម្រិតស៊ីងប្រេង 25 mpg គឺប្រើប្រាស់នៅលើផ្លូវគ្រប់ស្ថានការណ៍សម្រាប់ការរួមបញ្ចូលគ្នា។ ក្រុមហ៊ុន Ford បានប្រើប្រាស់ EPA កម្រិតខ្ពស់បំផុតនៅក្នុងរថយន្តប្រភេទ Pickup នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការប្រើប្រាស់នូវស្តង់ដារនេះ គឺជាលទ្ធផលនៃការធ្វើការអភិវឌ្ឍន៍អស់រយៈពេលច្រើនជាង 10 ឆ្នាំទៅ លើការប្រើប្រាស់ម៉ាស៊ីនខ្លាំងក្លានេះ ជាមួយនឹងការរចនាតួខ្លួនពីលោហធាតុអាលុយមីញ៉ូម ការប្រើប្រាស់នូវ 10-speed SelectShift® Transmission រួមនិងការបង្កើនទៅលើកម្លាំងម៉ាស៊ីនដែលផ្តល់នូវភាពខ្លាំង រឹងមាំ និងកម្លាំងរមួលគ្មានគូប្រៀបនោះ។

លោក Hau Thai-Tang អនុប្រធានរបស់ក្រុមហ៊ុន Ford ផ្នែកការអភិវឌ្ឍផលិតផល និងការកម្មង់ទិញ បានបញ្ជាក់អោយដឹងថា “នៅក្នុងប៉ុន្មានឆ្នាំនេះ អតិថិជនជាច្រើន មិនដែលស្រម៉ៃគិតអំពីការប្រើប្រាស់ប្រេងនៅក្នុងកម្រិត 30mpg នៅលើផ្លូវ Highway នោះទេ សម្រាប់រថយន្ត Pickup នោះ ប៉ុន្តែក្រុមការងាររបស់យើង បានគិតអំពីរឿងនេះ នៅក្នុងការផលិតនូវម៉ាស៊ីន ដែលអាចសម្រេចនូវអ្វីដែលអតិថិជនចង់បាន។”

នៅក្នុងការស៊ីប្រេងរបស់រថយន្តស៊េរីថ្មី F-150 Power Stroke ស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អបំផុតនៅក្នុងការប្រើប្រាស់ប្រេងម៉ាស៊ូតជាមួយនឹងកម្លាំងម៉ាស៊ីន  250 horsepower និងកម្លាំងរមួល 440 lb.-ft. of torque ដែលខ្លាំងខ្លាជាងម៉ាស៊ីន 2019 Ram 1500 Hemi V8។ សម្រាប់ម៉ាស៊ីនថ្មីនេះ មានការស៊ីប្រេងម៉ាស៊ូតនៅក្នុងកម្រិតមួយល្អបំផុត។

F-150 Power Stroke diesel ប្រើប្រាស់នូវបច្ចេកវិទ្យាស្តង់ដារជាមួយនឹង  F-Series Super Duty’s 6.7-liter Power Stroke – ដែលជារថយន្ត Pickup ដ៏ខ្លាំងក្លាបំផុតរបស់អាមេរិកនោះ។ រថយន្ត Ford F-150 2018 ជំនាន់ថ្មី ដែលប្រើប្រាស់នូវកំលាំងម៉ាស៊ីនទំហំ 3.0-liter Power Stroke diesel engine នេះ នឹងចាប់ផ្តើមដឹកជញ្ជូនទៅដល់ហាងចែកចាយនៅក្នុងខែឧសភាខាងមុខនេះហើយ៕

សូមចូលមកកាន់មកទីនេះ ដើម្បីទទួលបានព័ត៌មានរថយន្តថ្មីៗ https://www.eworldmagz.com/lifestyle.html

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន