no-alternative title

HP X2 Chromebook 2-in-1 ស៊េរីថ្មី បានបង្ហាញខ្លួនជាផ្លូវការណ៍ ភ្ជាប់មកជាមួយនូវលក្ខណៈសម្បត្តិខ្លាំងៗមិនចាញ់ពពួក Microsoft Surface ឡើយ

ម៉ាស៊ីនកុំព្យូទ័រប្រភេទ Detachable Laptop កំពុងមានសន្ទុះនៃការផលិតកាន់តែខ្លាំងឡើងគួរអោយកត់សំគាល់នារយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ម៉ាស៊ីនកុំព្យូទ័រប្រភេទនេះត្រូវបានរចនាផលិតឡើងដោយរួមបញ្ចូលនូវបច្ចេកវិទ្យា និងមុខងារឧបករណ៍ Tablet ទៅក្នុងម៉ាស៊ីនកុំព្យូទ័រ។ Microsoft Surface គឺជាម៉ាស៊ីនកុំព្យូទ័រកូនកាត់ឧបករណ៍ថែបប្លែតដែលមានឥទ្ធិពលខ្លាំងនៅលើទីផ្សារ ប៉ុន្តែវាមានតម្លៃថ្លៃខ្ពស់។ 

ប្រសិនបើលោកអ្នកកំពុងត្រូវការម៉ាស៊ីនដែលមានគុណសម្បត្តិ និងលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នានឹង Microsoft Surface តែមានតម្លៃធូរថ្លែជាងនោះម៉ាស៊ីន HP Chromebook X2 ស៊េរីថ្មីដែលក្រុមហ៊ុន HP ទើបតែបានប្រកាសចេញមកថ្មីៗនេះអាចអោយលោកអ្នកធ្វើការពិចារណាទៅលើវាបាន។ វាមិនមានជាម៉ាស៊ីនកុំព្យូទ័រ Detachable Laptop ដែលដំណើរការដោយ Windows 10 នោះទេ ប៉ុន្តែវាជាម៉ាស៊ីនកុំព្យូទ័រប្រភេទ 2-in-1 Coverable Laptop  ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Chrome OS ដែលជាប្រព័ន្ទប្រតិបត្តិការមានល្បឿនលឿន និងមានមុខងារប្រើប្រាស់ច្រើនសម្បូរបែបហើយវាមានជំនួយការពីប្រតិបត្តិការ Google Chrome ដែលបានភ្ជាប់បន្ថែមជាមួយកម្មវិធី Play Store ដែលអាចដំឡើងប្រើបាននូវកម្មវិធីរបស់ប្រតិបត្តិការទូរស័ព្ទ Android ថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើទោះបីជា Chomebook X2 ជាម៉ាស៊ីនកុំព្យូទ័រដែលមានតម្លៃធូរថ្លៃក៏ពិតមែនប៉ុន្តែការរចនារបស់វាមិនអន់ឡើយបើធៀបនឹងម៉ាស៊ីនកុំព្យូទ័រដទៃ និងម៉ាស៊ីន Microsoft Surface។ ផ្នែកខាងក្រៅរបស់វាមានលក្ខណៈ Premium ដោយត្រូវបានផលិតឡើងពីលោហះធាតុគុណភាពខ្ពស់ប្រភេទ Scratch resident និងស្រោបដោយសារធាតុ AED treatment ដែលផ្តល់នូវលក្ខណៈភ្លឺរលោងដូចសារធាតុសេរ៉ាម៉ិច។ វាមានទំងន់សរុបរួមទាំងក្តារចុចត្រឹមតែ 1440 ក្រាម និងកម្រាស់ស្តើងត្រឹមតែ 8.2mm។ Chomebook X2 ភ្ជាប់មកជាមួយថ្មកំលាំង 48Wh ដែលទ្រទ្រង់ថាមពលប្រើប្រាស់បាន 10.5 ម៉ោងនេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់។ 

HP Chromebook X2 ភ្ជាប់ជាមូយក្តារចុចប្រភេទ Detachable Keyboard ដែលអាចធ្វើការភ្ជាប់ទៅកាន់ម៉ាស៊ីនកុំព្យូទ័រតាមរយះរន្ធភ្ជាប់ប្រភេទ High-Quality Magnetic Dock។ ការប្រើប្រាស់កាន់តែមានភាពងាយស្រួលទាំងការចុចនៅលើក្តារចុច ចុចថាច់ប៉ះលើកញ្ចក់អេក្រង់ និងប្រើប៊ិចសម្រាប់ការគូសវាសតាមតម្រូវការនៅលើកញ្ចក់អេក្រង់ថាច់ស្រ្គីនទំហំ 12.3 អ៊ីងប្រភេទ IPS LCD ដែលទ្រទ្រង់ការបង្ហាញផ្ទៃរូបភាព-វីដេអូបានក្នុងកម្រិត 2K ទំហំ 2400x1600px ជាមួយកម្រិតដង់ស៊ីតេភាពច្បាស់លើផ្ទៃកញ្ចក់ 235ppi។ កញ្ចក់អេក្រង់របស់វាក៏មានស្រោបការពារដោយកញ្ចក់ប្រភេទ Corning Gorilla Class ផងដែរ។ 

ចំពោះកំលាំងម៉ាស៊ីនរបស់វាវិញគឺរត់នៅលើ  Intel Core M3-7Y30 CPU ជាមួយម៉េមូរីបណ្តោះអាសន្នទំហំ 4GB RAM និងមានអង្គផ្ទុកទិន្នន័យទំហំ 32GB។ ជាងនេះទៅទៀតក្រុមហ៊ុន HP ក៏មានការបន្ថែមជូនការប្រើប្រាស់ផ្ទុកទិន្នន័យនៅលើ Google Drive ដែលមានទំហំ 100GB រយះពេល 2 ឆ្នាំផងដែរ។ ម៉ាស៊ីនកុំព្យូទ័រ Detachable Laptop ស៊េរីថ្មី HP Chromebook X2 នេះនឹងប្រកាសចេញលក់ជាផ្លូវការណ៍នៅទីផ្សារអាមេរិកនៅខែមិថុនាខាងមុខនេះជាមួយតម្លែប្រហែល $599៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន