no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Sony ទំនងជានឹងប្តូរយុទ្ធសាស្រ្ត ដោយបន្ថយការផ្តោតទៅលើអជីវកម្មស្មាតហ្វូន និងឧបករណ៍ប្រើប្រាស់

កាលពីខែមេសាឆ្នាំកន្លងនេះ លោក Kenichiro Yoshida ត្រួវបានគេ Sony ជ្រើសរើសជាប្រធានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ជំនួសកន្លែងរបស់លោក Kaz Hirai។ ថ្មីៗនេះ លោក Kenichiro បានធ្វើការទម្លាយនូវគម្រោងរយៈពេល 3 ឆ្នាំសម្រាប់ក្រុមហ៊ុននេះ ដែលបានបង្ហាញថា ក្រុមហ៊ុននឹងធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តពីការផលិតនូវឧបករណ៍គ្រឿងអេឡិចត្រូនិកនោះ។ ការផ្តោតសំខាន់ទៅលើគម្រោងនេះ គឺទៅលើសេវាកម្ម Services និងផ្នែកស្នូលជាច្រើនទៀតរបស់ក្រុមហ៊ុន Sony ដែលធ្វើការធានាទៅលើប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះវាក៏មិនមានការនិយាយអំពីផលិតផលអេឡិចត្រូនិកតូចៗ Gadgets ឬស្មាតហ្វូននោះទេ។ ក្រុមហ៊ុនធ្វើការសម្រេចចិត្តក្នុងការពង្រឹងទៅលើប្រាក់ចំណូលដែលបានមកពីការ Subscriptions នៅលើហ្គេម និងការកម្សាន្តនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័តមានខាងលើនេះ គឺជាបង្ហាញអំពីការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានេះ នៅក្នុងការកសាងសមត្ថភាពខាងផលិតកម្មវិញ ស្របពេលការកើនឡើងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន អាជីវកម្មទៅលើឧបករណ៍ប្រើប្រាស់ជាច្រើន គឺមានការពិបាកខ្លាំងមែនទែនរហូតធ្វើឱ្យក្រុមហ៊ុននេះមានការធ្លាក់ចុះជាបន្តបន្ទាប់។ អាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Sony គឺមានការប៉ះពាល់ដោយសារតែវាមានការកើនឡើងនៃក្រុហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់ចិន ជាពិសេសនៅក្នុងវិស័យផ្នែកស្មាតហ្វូននេះ។ ចំណែកទីផ្សាររបស់ក្រុមហ៊ុន Sony នៅក្នុងផ្នែកស្មាតហ្វូននេះ គឺមានការធ្លាក់ចុះ និងធ្លាក់ចុះយ៉ាងគំហុកងដែរ។

 

គួរបញ្ជាក់ថាស Sony នៅតែមានការទទួលស្គាល់ថាគឺជាម៉ាកយីហោដ៏ធំនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏អាចធ្វើការលក់ស្មាតហ្វូនរបស់ខ្លួនបានចំនួន 10 លានគ្រឿងនៅក្នុងឆ្នាំ 2018 ដែលមានការធ្លាក់ចុះពី 22.5 លានគ្រឿង កាលពីឆ្នាំមុននេះ។ សម្រាប់ហ្គេម gaming console និង PlayStation 4 (PS4) ដ៏ពេញនិយមរបស់ក្រុមហ៊ុននេះ ក៏មានការធ្លាក់ចុះផងដែរ។ ការធ្លាក់ចុះរបស់ PS4 គឺមានដល់ទៅ 18% នៅក្នុងត្រីមាសថ្មីៗនេះ ហើយនាយកប្រតិបត្តិជាច្រើនរបស់ក្រុមហ៊ុននេះ បានអះអាងថា PS4 គឺជិតដើរដល់ទីអវសាន្តហើយ។

 

សម្រាប់អាជីវកម្ម semiconductor របស់ក្រុមហ៊ុន Sony ដែលធ្វើការផ្គត់ផ្គង់ទៅលើ mobile-camera chips សម្រាប់ iPhones និងស្មាតហ្វូនជាច្រើនទៀតនោះ ក៏មានការប៉ះពាល់គឺធ្លាក់ចុះ 39% នៅក្នុងឆ្នាំនេះ។ យ៉ាងណាមិញ ក្រុមហ៊ុននេះ បានរកប្រាក់រាប់ពាន់លានដុល្លារអាមេរិកពីអាជីវកម្មនោះផងដែរ។ Sony នឹងនោតែធ្វើការផ្តោតសំខាន់កាន់តែខ្លាំងទៅលើអាជីវកម្ម content businesses។ បើទោះបីជាការលក់ PS4 hardware មានការធ្លាក់ចុះក្តី ប៉ុន្តែប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ មានការកើនឡើងនេះ គឺដោយសារតែបណ្តាញអនឡាញរបស់ PlayStation។ សម្រាប់ការបង់ប្រាក់នៅក្នុង Subscriber ក៏មានការកើនឡើង 64% នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

 

គួរបញ្ជាក់ផងដែរថា នៅឆ្នាំនេះ ក្រុមហ៊ុន Sony ដាក់លក់ស្មាតហ្វូនស៊េរីថ្មីជាច្រើនស៊េរី XZ Series ដែលក្នុងនោះរួមមាន Xperia XZ2, Xperia XZ2 Compact និង Xperia XZ2 Premium ។ ស្មាតហ្វូនទាំងនេះដំណើរការនូវបន្ទះឈីប Qualcomm‘s Snapdragon 845 ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន