no-alternative title

Samsung អាចនឹងមិនសម្រេចគោលដៅក្នុងការនាំចេញស្មាតហ្វូនចំនួន 350 លានគ្រឿង បន្ទាប់ពីត្រីមាសទី 1 នេះ លក់បានត្រឹមតែចំនួន 78 លានគ្រឿង

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics ទំនងជាខកខានក្នុងការសម្រេចនូវគោលដៅក្នុងការនាំចេញស្មាតហ្វូនរបស់ខ្លួនដល់ទៅចំនួន 350 លានគ្រឿងសម្រាប់ប្រចាំឆ្នាំ នេះបើតាមការបញ្ជាក់អំពីប្រភពដែលដឹងរឿងនេះ ដែលបានផ្សាយនៅក្នុងអាទិត្យនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងក្នុងបញ្ជាក់ប្រាប់សារព័ត៌មាន  The Investor ថា “គោលដៅរបស់ក្រុមហ៊ុន Samsung ក្នុងការនាំចេញស្មាតហ្វូនចំនួន 350 លានគ្រឿងនោះ គឺមានចំនួនខ្ពស់ជាងការរាយការណ៍តាំងពីដំបូងទៀត ហើយក៏មានការទាបជាងការរំពឹងទុកអំពីការលក់ទៅលើស្មាតហ្វូន Galaxy S9 ជាពិសេសក្រុមហ៊ុន ក៏ខិតខំក្នុងការតស៊ូទៅលើអាជីវកម្មស្មាតហ្វូននៅក្នុងប្រទេសចិន ហើយវាក៏មានការឆ្ងាយពីគោលដៅកាន់តែខ្លាំងផងដែរ។”

 

គោលដៅដំបូងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung គឺការនាំចេញស្មាតហ្វូនចំនួន 320 លានគ្រឿង ប៉ុន្តែជាមួយនឹងការកម្មង់ទិញមុនដ៏ខ្លាំងក្លាទៅលើស្មាតហ្វូន Galaxy S9 នៅក្នុងត្រីមាសទី 1 នៅក្នុងឆ្នាំនេះ ធ្វើអោយក្រុមហ៊ុនមានគោលដៅកាន់តែខ្ពស់ជាងមុនថែមទៀត។ ក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលៗ ជាច្រើនដែលមានដូចជា Apple និង Samsung ក៏មានការធ្លាក់ចុះទៅលើតម្រូវការទីផ្សារស្មាតហ្វូនរបស់ខ្លួននៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែវាមានការប្រកួតប្រជែងទីផ្សារកាន់តែច្រើន ហើយវាក៏មានកំណើននៃស្មាតហ្វូនដែលមានតម្លៃថោកជាច្រើនចេញពីប្រទេសចិនផងដែរ។

 

គោលដៅនៃការលក់ស្មាតហ្វូនចំនួន 350 លានគ្រឿង របស់ក្រុមហ៊ុន Samsung គឺខ្ពស់ជាងចំនួននៃការនាំចេញរបស់ក្រុមហ៊ុននៅក្នុងប៉ុន្មានឆ្នាំនេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េនេះ មានការនាំចេញស្មាតហ្វូនបានចំនួន 319.7 លានគ្រឿងនៅក្នុងឆ្នាំ 2015 ការនាំចេញស្មាតហ្វូនបានចំនួន 309.4 លានគ្រឿងនៅក្នុងឆ្នាំ 2016 និងចំនួន  319.8 លានគ្រឿងនៅក្នុងឆ្នាំ 2017 នេះបើតាមរបាយការណ៍ចេញពីក្រុមហ៊ុន Strategy Analytics ។ នៅក្នុងត្រីមាសទី 1 នៅឆ្នាំនេះ ក្រុមហ៊ុននាំចេញស្មាតហ្វូនបានចំនួន 78 លានគ្រឿងប៉ុណ្ណោះ។

 

លោក  Noh Geun-chang អ្នកវិភាគរបស់ក្រុមហ៊ុន  HMC Investment & Securities បញ្ជាក់ថា “ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នៅក្នុងត្រីមាសទី 2 ប្រហែលជាមានចំនួន 73 លានគ្រឿងសម្រាប់រយៈពេលពីខែមេសាដល់ខែមិថុនាខណៈពេលដែលស្មាតហ្វូន Galaxy S9 និង Galaxy S9 Plus គឺមានចំនួននៃការនាំចេញទាប។”

 

ក្រុមហ៊ុន Shinhan Investment និង Korea Investment & Securities ទស្សន៍ទាយថា ស្មាតហ្វូននេះនឹងមានប្រាក់ចំណេញដល់ទៅ 2.3 trillion won ដែលមានការទាបជាងពីឆ្នាំមុនដល់ទៅ 43.3% ខណៈពេលដែលក្រុមហ៊ុន EBEST Investment & Securities រំពឹងថា ប្រាក់ចំណេញនៃការលក់គឺមានត្រឹមតែ 2.25 trillion won ប៉ុណ្ណោះ។ គួបញ្ជាក់ផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសចិនមានការធ្លាក់ចុះជិត 20% នៅក្នុងឆ្នាំ 2013 និងតិចជាង 1% កាលពីឆ្នាំមុននេះ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន