no-alternative title

ក្រុមហ៊ុន Strategy Analytics: ស្មាតហ្វូន 5G នឹងលក់បានច្រើនជាង 1 ពាន់លានគ្រឿងនៅត្រឹមឆ្នាំ 2025

របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយក្រុមហ៊ុន Strategy Analyticsធ្វើការព្យាករណ៍ថា ចំនួនស្មាតហ្វូន 5G នឹងមានការកើនឡើងនៅក្នុងឆ្នាំ 2020 ខាងមុខនេះ។ របាយការណ៍នេះក៏បង្ហាញផងដែរថា ការលក់ស្មាតហ្វូន 5G នៅត្រឹមឆ្នាំ 2025 នេះគឺមានចំនួនច្រើនជាង 1  ពាន់លានគ្រឿងនៅទូទាំងពិភពលោកខណៈពេលដែលស្មាតហ្វូន 5G នឹងកើនឡើងកាន់តែច្រើនឡើងៗនោះ។ មិនមានការបដិសេធនោះទេដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងតែវិវត្តន៍ខ្លួនទៅកាន់សករាជនៃបច្ចេកវិទ្យា 5G ឆាប់ៗនេះ ហើយយើងនឹងឃើញវត្តមានរបស់ស្មាតហ្វូន 5G ជាច្រើនដែលមានតម្លៃសមរម្យក្នុងការប្រើប្រាស់។ បច្ចុប្បន្ននេះទីផ្សាររបស់ស្មាតហ្វូន 5G គឺមានប្រហែលជា ១% ប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនស្រាវជ្រាវនេះបញ្ជាក់ថា វានឹងមានការកើនឡើងដល់ 10% នៅត្រឹមឆ្នាំ 2020 នេះខណៈពេលដែលអ្នកប្រើប្រាស់ជាច្រើនផ្លាស់ប្តូរទៅកាន់ស្មាតហ្វូន 5G នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមសេចក្តីថ្លែងការណ៍ចេញពី Ville-Petteri Ukonaho ដែលជាអ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន Strategy Analytics និយាយថា “សម្រាប់ក្រុមហ៊ុនចែកចាយស្មាតហ្វូនធំៗទាំងអស់រួមមានក្រុមហ៊ុន Apple គឺកំពុងតែធ្វើការអភិវឌ្ឍទៅលើស្មាតហ្វូន 5G ហើយវានឹងមានស្មាតហ្វូនជាច្រើនទៀតដែលនឹងបង្ហាញខ្លួននៅឆ្នាំ 2020 ខាងមុខនេះ។” ក្រុមហ៊ុន Samsung គឺនាំមុខគេនៅលើទីផ្សារនៅក្នុងស្មាតហ្វូន 5G នេះជាមួយនឹងការលក់ដ៏ខ្លាំងក្លានៅក្នុងអ៊ឺរ៉ុប និងប្រទេសកូរ៉េខាងត្បូងដែលមានមនុស្ស 1 លានគ្រឿងប្រើប្រាស់នូវសេវាកម្មថ្មីនេះនៅក្នុងការបង្ហាញវត្តមានទើបតែបាន 70 ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ SA គិតថា ប្រទេសចិននឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ការលក់ស្មាតហ្វូន 5G ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យានេះមានការអភិវឌ្ឍខ្លាំងលឿនបំផុតទៅលើ 5G Networks នោះ។ 

លោក Ken Hyers ដែលជាប្រធានផ្នែកវិភាគទៅលើឧបករណ៍ផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Strategy Analytics និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមត្ថភាពនៃឧស្សាហកម្មនេះនៅក្នុងការផ្តល់នូវស្មាតហ្វូន 5G ដែលមានតម្លៃធូរថ្លៃនោះនឹងមានសារៈសំខាន់ក្នុងការអនុញ្ញាតអោយចិនសម្រេចនូវគោលដៅនេះបាននៅឆ្នាំក្រោយ។” បច្ចេកវិទ្យា 5G ជំនាន់ចុងក្រោយនេះត្រូវគេរំពឹងថានឹងមានការបដិវត្តន៍នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យានេះ ការជួយសម្រួលទៅលើការអភិវឌ្ឍនិងការដាក់ពង្រាយទៅលើបច្ចេកវិទ្យា AR និង VR សម្រាប់ផ្នែក e-commerce, Internet of Things (IoT) ដើម្បីធ្វើការបញ្ចាទិញផលិតផលជាមួយនឹងការចែកចាយរហ័ស និងការដោនឡូតបានលឿនបំផុតថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន