no-alternative title

Galaxy A91 ត្រូវគេដឹងថា នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្ម 45W

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Galaxy A91។ នៅពេលនេះ យើងមានព័ត៌មាន ដែលនិយាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy A91 នេះ។ ស្មាតហ្វូននេះ នឹងភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 855 នឹងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 45W Super-Fast Charging ដែលយើងមិនឃើញមាននៅលើស្មាតហ្វូន Galaxy A90 5G នោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Galaxy A91 នេះ អាចជាផ្នែកមួយនៃស្មាតហ្វូន 2020 Galaxy A series របស់ក្រុមហ៊ុន Samsung ដូចនេះវាប្រហែលជានឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំនេះ។ តាមព័ត៌មានដែលយើងបានទទួលនោះ ស្មាតហ្វូន Galaxy A91 (SM-A915F) នឹងមានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 855 ជាមួយនឹងរ៉េម 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ វាមានការទ្រទ្រង់ទៅលើ microSD ដែលមានទំហំ 512GB ។ វាគឺដូចគ្នាទៅនឹងស្មាតហ្វូន Galaxy A90 5G ។ ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងអេក្រង់ 6.7-inch Full HD+ Infinity-U display។

ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា 48-megapixel ជាមួយនឹង Optical Image Stabilization រួមជាមួយនឹងកាមេរ៉ា 12-megapixel និង 5-megapixel depth sensor ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានកាមេរ៉ាខាងមុខទំហំ f/2.2 aperture 32-megapixel។ បើនិយាយអំពីការតភ្ជាប់របស់ស្មាតហ្វូននេះគឺមានដូចជា Bluetooth 5.0, USB Type-C និង Wi-Fi a/b/g/n/ac ។ ស្មាតហ្វូននេះមិនទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G នោះទេ។ សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូននេះ គឺ 4,500mAh ហើយទ្រទ្រង់នូវបច្ចេកវិទ្យា 45W fast charging ថែមទៀត។ ស្មាតហ្វូន Galaxy A91 នេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 10 ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន