no-alternative title

អីយ៉ូយ Xiaomi ក៏មានស្មាតហ្វូនអេក្រង់បត់បានដែរ ក្រុមហ៊ុននេះ ទើបទទួលប៉ាតង់ដែលមានការឌីស្សាញស្រដៀងគ្នាទៅនឹង Motorola Razr អញ្ចឹង

ស្មាតហ្វូនដែលអាចបត់បាន Motorola Razr គឺត្រឡប់មកវិញហើយ ដែលមានការបន្ថែមនូវការឌីស្សាញកាន់តែមានភាពស្រស់ស្អាត និងទាន់សម័យខ្លាំងមែនទែន។ ស្មាតហ្វូនជំនានថ្មីនៃត្រកូលនេះ នឹងបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ នៅថ្ងៃនេះ នៅក្នុងទំរង់ជាស្មាតហ្វូនដែលអាចបត់បានប៉ុន្តែការបត់នេះ គឺជាទម្រង់បញ្ឈរ ហើយវានៅតែរក្សានូវការឌីស្សាញដូចទៅនឹងម៉ូឌែលជំនាន់មុនរបស់វាដែរ។ ខណៈពេលដែលស្មាតហ្វូន Razr ស៊េរីថ្មីនេះ គឺជាស្មាតហ្វូនដំបូងបំផុតដែលមានការឌីស្សាញបត់បញ្ឈរនោះ វាប្រហែលជាមិនរក្សានូវតំណែងនេះយូរនោះទេ។

ដូចគ្នានេះដែរក្រុមហ៊ុន Samsung ក៏ទើបតែបង្ហាញនូវស្មាតហ្វូន ដែលមានការឌីស្សាញជាទម្រង់បត់បញ្ឈរកាលពីខែមុននេះ ស្មាតហ្វូននេះអាចជា Samsung W20 5G។ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីឈ្មោះផ្លូវការរបស់ស្មាតហ្វូនដែលអាចបត់បញ្ឈរបាននៅឡើយទេ ប៉ុន្តែយើងដឹងថា ក្រុមហ៊ុន Samsung ក៏កំពុងតែធ្វើការនៅលើស្មាតហ្វូននេះផងដែរ។ ប៉ុន្តែ Samsung មិនមែនជាក្រុមហ៊ុនបន្ទាប់ដែលមានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បញ្ឈរនេះនោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុន Xiaomi ក៏ទទួលបាននូវប៉ាតង់សម្រាប់ស្មាតហ្វូន ដែលអាចបត់បានបញ្ឈរបាននេះផងដែរ។ ប៉ាតង់នេះមានការស្នើនៅក្នុងខែសីហា ឆ្នាំ 2018 នេះ នៅមុនពេលដែលទទួលបាន និងចេញផ្សាយនៅខែមុននេះ។ សម្រាប់គំរូរបស់ស្មាតហ្វូននេះ គឺមានអេក្រង់តូចមួយនៅផ្នែកខាងលើនៅពេលដែលវាបត់នោះ។ អេក្រង់នេះ មានការបង្ហាញនូវព័ត៌មានសំខាន់ៗដូចជាម៉ោង អ្នកខល និងសាររំលឹកថែមទៀត។

សម្រាប់ផ្នែកខាងក្រោមពាក់កណ្តាលរបស់ស្មាតហ្វូននេះវិញ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះដែលមានការឌីស្សាញបញ្ឈរយ៉ាងស្រស់ស្អាត។ វាហាក់ដូចជាដាក់នៅកន្លែងដែលខុសហើយដោយសារតែវាកន្លែងនេះគួរតែជាកន្លែងដែលអ្នកដាក់ម្រាមដៃរបស់អ្នកនោះទេ។ យ៉ាងណាមិញ នៅពេលដែលអ្នកដាក់ស្មាតហ្វូននេះផ្តេកនោះ អ្នកអាចធ្វើការថតរូបភាពនេះបានដោយមិនប៉ះទៅលើ Lens នោះទេ។

នៅពេលដែលបើក អេក្រង់គោល (Main Display) របស់ស្មាតហ្វូននេះមានរូបរាងដូចជាបន្ទះស្កគ្រាប់។ ស្មាតហ្វូននេះ មិនមានគែម Bezels នោះទេនៅគែមសងខាងរបស់វាដោយសារតែវាសន្សំកន្លែងសម្រាប់ដាក់នូវកាមេរ៉ាភ្លោះ រន្ធស្រូបសំឡេង និងសេនស័រមួយទៀតនៅផ្នែកខាងលើនេះ។ នេះគឺគ្រាន់តែជាប៉ាតង់ប៉ុណ្ណោះ ហើយវាមិនទាន់មានការបញ្ជាក់នៅឡើយទេពីក្រុមហ៊ុននេះ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះក៏បង្ហាញថា ខ្លួនកំពុងតែធ្វើការនៅលើគំរូរបស់ស្មាតហ្វូនមួយដែលអាចបត់បានពីរទម្រង់ ប៉ុន្តែស្មាតហ្វូននេះនៅមិនទាន់ប្រកាសបង្ហាញខ្លួននៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន