no-alternative title

LG នឹងនាំស្មាតហ្វូនអេក្រង់ភ្លោះ V60 THINQ របស់ខ្លួនទៅបង្ហាញខ្លួននៅ MWC 2020 ដោយមានភ្ជាប់នូវជាមួយនឹងបច្ចេកវិទ្យា 5G ថែមទៀតផង

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន LG ប្រកាសចេញនូវស្មាតហ្វូន flagship V50 ThinQ 5G នៅក្នុងព្រឹត្តិការណ៍ MWC 2019 នៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុនផលិតស្មាតហ្វូននេះ បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់បន្ទាប់របស់ស្មាតហ្វូននេះ ដែលមានឈ្មោះថា LG V60 ThinQ ។ស្មាតហ្វូន Flagship ជំនាន់ថ្មីនេះប្រហែលជានឹងប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2020 ខាងមុខនេះ ប្រសិនបើរបាយការណ៍នេះជាការពិតនោះ។ សម្រាប់អ្នកដែលមិនដឹងនោះ ព្រឹត្តិការណ៍ Mobile World Congress នេះ នឹងរៀបចំធ្វើឡើងនៅក្នុងខែកុម្ភៈឆ្នាំ 2020 ខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន V60 ThinQ នេះ នឹងបង្ហាញខ្លួនជាមួយនឹងការឌីស្សាញដែលមានអេក្រង់ភ្លោះជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 5G connectivity ថែមទៀតផង។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះត្រូវគេរំពឹងថានឹងប្រកាសចេញនូវ DualScreen accessory ដែលធ្វើការពង្រឹងទៅលើការឌីស្សាញទាំងស្រុងរបស់ស្មាតហ្វូននេះ។ ក្រុមហ៊ុន LG នឹងធ្វើការបង្កើនទៅលើចំនួននៃការនាំចេញស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។ គិតមកដល់ពេលនេះ យើងនៅមិនទាន់មានព័ត៌មានច្រើននោះទេ អំពីស្មាតហ្វូននេះ ប៉ុន្តែយើងសង្ឃឹមថាវានឹងមានព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះនឹងបែកធ្លាយអនឡាញនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ 

យើងប្រហែលជាឃើញស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប Snapdragon 865 flagship chipset ចុងក្រោយបំផុត។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យានេះ នៅមិនទាន់ប្រកាសបង្ហាញជាផ្លូវការអំពីរឿងនេះនៅឡើយទេ។ ថ្មីៗនេះ ក្រុមហ៊ុន LG ក៏នឹងបង្ហាញស្មាតហ្វូន ThinQ របស់ខ្លួនដែលមានឈ្មោះថា LG G8X ThinQ នៅក្នុងប្រទេសឥណ្ឌាផងដែរ ដែលស្មាតហ្វូននេះ គឺមានការឌីស្សាញជាមួយនឹងអេក្រង់ភ្លោះដូចគ្នា។ ស្មាតហ្វូននេះ មានអេក្រង់ទី 2 ដែលអាចដកចេញបាន។ 

ស្មាតហ្វូននេះ ត្រុវបានគេដឹងថា ដំណើរការនូវបន្ទះឈីប Snapdragon 855+ ជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីន 128GB ។ ស្មាតហ្វូននេះមានទំហំ 6.4-inch OLED display ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ និង dewdrop notch នៅផ្នែកខាងលើរបស់អេក្រង់ស្មាតហ្វូននេះ សម្រាប់បំពាក់នូវកាមេរ៉ា Selfie ។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាគោលទំហំ 12MP និង 13MP។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4000mAh ជាមួយនឹងបច្ចេកវិទ្យា Quick Charge 3.0 technology ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន