no-alternative title

ស្មាតហ្វូន OPPO Find X2 ត្រូវបានគេទម្លាយព័ត៌មានថ្មីថា នឹងបំពាក់នូវអេក្រង់ QHD+ និងមានកម្រិត 120Hz

OPPO Find X2 គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនដែលមានការទន្ទឹងរង់ចាំជាច្រើន នៅក្នុងប្រទេសចិន នៅក្នុងឆ្នាំនេះ។ ស្មាតហ្វូននេះ នឹងក្លាយជាស្មាតហ្វូនជំនាន់បន្ទាប់របស់ស្មាតហ្វូន Find X 2018 ដែលធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើលនោះ។ មុនពេលដែលស្មាតហ្វូននេះ ប្រកាសបង្ហាញខ្លួននោះ លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ ក៏មានការបែកធ្លាយផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ អ្នកទម្លាយនៅក្នុងប្រទេសចិន ក៏មានការទម្លាយបង្ហាញអំពីអេក្រង់របស់ស្មាតហ្វូននេះផងដែរ។ កាលពីខែមុននេះ មានការបញ្ជាក់ថា ស្មាតហ្វូន Find X2 នេះ នឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ លោក  Brian Shen អនុប្រធានរបស់ក្រុមហ៊ុន OPPO បានទម្លាយថា ស្មាតហ្វូននេះ នឹងមានអេក្រង់ដែលមានលក្ខណៈប្រសើរជាងស្មាតហ្វូនជំនាន់មុននេះ។ 

តាមការបញ្ជាក់របស់ Digital Chat Station បានអោយដឹងថា អេក្រង់របស់ស្មាតហ្វូន Find X2 នឹងមានកម្រិតភាពច្បាស់  QHD+ និងកម្រិតអេក្រង់  120Hz refresh rate។ កម្រិតភាពច្បាស់របស់ស្មាតហ្វូននេះគឺ 3168x1440 ហើយអេក្រង់របស់វាគឺជាអេក្រង់គែមកោង OLED ដែលធ្វើការផលិតដោយក្រុមហ៊ុន Samsung។ គាត់បន្ថែមថា អេក្រង់របស់ស្មាតហ្វូននេះ គឺមានអេក្រង់ទំហំ 6.5 អ៊ីង ហើយវាមានរន្ធប្រហោងមួយនៅផ្នែកខាងលើខាងឆ្វេងសម្រាប់កាមេរ៉ា Selfie ថែមទៀតផង។OPPO នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការផ្លាស់ប្តូរពីកម្រិតភាពច្បាស់ FHD+ និង QHD+ ហើយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការផ្លាស់ប្តូរនៅចន្លោះអេក្រង់ 60Hz refresh rate ឬ 120Hz refresh rate បានថែមទៀតផង។ 

ប្រភពខាងលើបញ្ជាក់ថា អ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន Samsung ពិតជាមិនសប្បាយចិត្តនោះទេ ចាប់តាំងពីស្មាតហ្វូន Galaxy S20 series នឹងអាចធ្វើការផ្លាស់ប្តូរទៅកាន់ 120Hz នៅពេលដែលកម្រិតអេក្រង់របស់វាគឺ FHD+។ ខណៈពេលដែលការរួមបញ្ជូលគ្នានៃកម្រិតភាពច្បាស់ QHD+ និងកម្រិតអេក្រង់  120Hz refresh rate នេះ នឹងធ្វើអោយអស់ថាមពលថ្មច្រើន។ ស្មាតហ្វូន OPPO Find X2 នឹងមានបន្ទះឈីប Snapdragon 865 និងម៉ូដឹម Snapdragon X55 modem សម្រាប់ការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G network ថែមទៀតផង។ មានការរំពឹងថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងត្រីមាសនេះ ដូចនេះ យើងរំពឹងថា នឹងមានការបែកធ្លាយកាន់តែច្រើនបន្ថែមទៀតនាពេលឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន