no-alternative title

ក្រុមហ៊ុន Samsung ក្លាយជាម៉ាកយីហោដ៏ល្អបំផុត សម្រាប់ម្ចាស់គេហដ្ឋានសម័យថ្មី នៅក្នុងព្រឹត្តិការណ៍ KBIS 2020

ក្រុមហ៊ុន Samsung ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា បានធ្វើការកំណត់ស្តង់ដារជាមួយផលិតផលជាច្រើនអំពីការភ្ជាប់ទំនាក់ទំនង ការឌីស្សាញយ៉ាងស្រស់ស្អាតសម្រាប់ប្រើប្រាស់ដែលបំពេញនូវតម្រូវការជាច្រើនសម្រាប់អ្នកប្រើប្រាស់ក្នុងផ្ទះ អ្នកសាងសង់ និងអ្នករចនានា ពេលសព្វថ្ងៃនេះ។ នាពេលបច្ចុប្បន្ននេះ អតិថិជនជាច្រើន គឺបាននិងកំពុងស្វែងរកគ្រឿងប្រើប្រាស់ក្នុងផ្ទះដែលដំណើរការបានល្អសក្តិសមនឹងរបៀបរស់នៅរបស់ពួកគេ និងត្រូវនឹងលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេថែមទៀតផង។ អ្វីដែលពួកគេ អាចរំពឹងចង់បានពីក្រុមហ៊ុន Samsung នោះ គឺថា ពួកគេចង់បានម៉ាកយីហោផលិតផលលេខមួយ និងជាម៉ាកផលិតផលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន  Samsung នឹងបង្ហាញផលិតផលជាច្រើនរបស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងផ្ទះយ៉ាងទូលំទូលាយថែមទៀតនៅក្នុងព្រឹត្តិការណ៍ Kitchen and Bath Industry Show 2020។ លោក John Herrington ដែលជាអគ្គនាយករងអគ្គនាយកទូទៅនៃក្រុមហ៊ុន Samsung Electronics ប្រចាំនៅសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា“ យើងមានមោទនភាពក្នុងការដឹកនាំឧស្សាហកម្មគ្រឿងប្រើប្រាស់ក្នុងផ្ទះដោយផ្តល់ជូននូវផលិតផលប្រកបដោយភាពច្នៃប្រឌិតសម្រាប់អតិថិជនគ្រប់ប្រភេទ និងសម្រាប់គេហដ្ឋានគ្រប់ប្រភេទមិនថាជាផ្ទះល្វែងដំបូង ឬផ្ទះក្នុងក្តីសុបិនរបស់អ្នកឡើយ” ។ 

"យើងមានសេចក្តីរំភើបណាស់ដែលបានត្រលប់មក KBIS វិញ ដើម្បីបង្ហាញពីរបៀបដែលផលិតផលជាច្រើនដែលមានភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើងគឺកាន់តែមានភាពសាមញ្ញទៅនឹងការងារប្រចាំថ្ងៃ ដូច្នេះអ្នកអាចចំណាយពេលច្រើនជាងមុនក្នុងការធ្វើអ្វីដែលអ្នកចូលចិត្តជាមួយមនុស្សដែលអ្នកស្រឡាញ់ និងនៅក្នុងចន្លោះដែលអ្នកស្រឡាញ់។" កន្លែងរស់នៅរបស់យើងកំពុងតែវិវត្ត។ ផ្ទះលែងត្រូវបានគេមើលឃើញថាគ្រាន់តែជាផ្ទះបាយ បន្ទប់ទទួលភ្ញៀវ និងបន្ទប់គេងទៀតហើយ។ វាជាកន្លែងដែលមិត្តភក្តិ និងសមាជិកគ្រួសាររបស់យើងជួបជុំគ្នាដើម្បីចែករំលែក និងលំហែកាយជាមួយគ្នា។ ទន្ទឹមនឹងនេះ ព្រំដែនរវាងពិភពពិត និងឌីជីថលរបស់យើងកំពុងតែមានការធ្លាក់ចុះនេះ។

ក្រុមហ៊ុន Samsung ផ្តល់ជូននូវឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលលុបបំបាត់ព្រំដែនទាំងនោះដែលអនុញ្ញាតឱ្យអតិថិជនធ្វើកន្លែងរស់នៅរបស់ពួកគេនូវអ្វីដែលពួកគេត្រូវការ និងចង់បាន។ ហើយប្រដាប់ប្រដាទាំងនេះគឺស្រស់ស្អាត មិនថាផលិតផលប្រភេទណាដែលអ្នកកំពុងស្វែងរកនោះទេ អ្នកនឹងរកឃើញជម្រើសនៃការឌីស្សាញ និងពណ៌ដែលបំពេញតាមស្ទីលផ្ទាល់ខ្លួនរបស់អ្នក និងអ្វីដែលត្រូវការតុបតែងផ្ទះរបស់អ្នកថែមទៀតផង។

នៅក្នុងព្រឹត្តិការណ៍ KBIS ឆ្នាំ 2020 នេះ ក្រុមហ៊ុន Samsung នឹងបង្ហាញពីផលិតផលជាច្រើនដែលមានទំនាក់ទំនងគ្នាហើយសំខាន់ជាងនេះទៀត គឺបទពិសោធន៍ចងក្រងជាប្រព័ន្ធអេកូឡូស៊ីនៃផលិតផលវៃឆ្លាតដែលធ្វើឱ្យកិច្ចការគ្រួសារមានភាពងាយស្រួលជាងពេលមុនៗដោយផ្តល់ជូនអ្នកនូវអ្វីដែលអ្នកពេញចិត្តបំផុតថែមទៀត រាល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ក្រុមហ៊ុន Samsung ដែលផ្តល់ជូនអតិថិជននូវការគ្រប់គ្រងលើឧបករណ៍ដែលបានភ្ជាប់របស់ពួកគេរួមទាំងឧបករណ៍វៃឆ្លាតគឺ Family Hub ។ 

Family Hub ជួយឱ្យក្រុមគ្រួសារចែករំលែកពេលវេលាសំខាន់ៗក្នុងជីវិតជាមួយគ្នា និងគ្រប់គ្រងឧបករណ៍ឆ្លាតវៃនៅក្នុងផ្ទះរបស់ពួកគេបានថែមទៀត។ អ្នកអាចបញ្ជាទិញគ្រឿងទេស ការចែករំលែកវីដេអូពីស្មាតហ្វូនរបស់អ្នក មើលកាមេរ៉ា និងក្រឡេកមើលនៅពេលដែលបោកគក់របស់អ្នករួចរាល់ហើយឬនៅ - ទាំងអស់នេះគឺនៅលើកញ្ចក់នៃទូទឹកកករបស់អ្នក។ ការច្នៃប្រឌិតថ្មីៗរបស់ក្រុមហ៊ុន Samsung ត្រូវបានដាក់បង្ហាញនៅស្តង់ Booth C6307 ក្នុងមជ្ឈមណ្ឌលសន្និបាត Las Vegas Convention Center។ សម្រាប់ព័ត៌មានបន្ថែមអំពីគ្រឿងប្រើប្រាស់ក្នុងផ្ទះរបស់ Samsung Home Appliances and Connected Living សូមទស្សនាគេហទំព័រ www.samsungbuilder.com ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន