no-alternative title

OPPO ប្រកាស Pre-order ស្មាតហ្វូនស៊េរីថ្មី Reno3 Pro ហើយ តែមិនមែនជាប្រភេទ 5G version នោះទេ

OPPO ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BBK បានបញ្ជាក់ថា នាពេលឆាប់ៗនេះ ស្មាតហ្វូន Reno3 Pro នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាហើយ តែមិនមែនជាប្រភេទ 5G នោះទេ។ ព្រឹត្តិការណ៍នៃការប្រកាសចេញស្មាតហ្វូននេះគឺនៅថ្ងៃទី 2 ខែមីនាខាងមុខនេះ។ យោងតាមព័ត៌មានដែលចេញផ្សាយនៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូននេះ ត្រូវគេរាយការណ៍អាចធ្វើការ Pre-order បាននៅតាមហាងលក់រាយជាច្រើននៅក្នុងប្រទេសឥណ្ឌារួមមាន e-tailers គឺក្រុមហ៊ុន Amazon និង Flipkart ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការ Pre-Order នៅលើស្មាតហ្វូន Reno3 Pro ដែលមិនមែនជាប្រភេទ 5G នេះ នឹងមានការថែមជូននូវកាដូជាច្រើនដូចជា Oppo wireless speaker សម្រាប់អតិថិជន 1000 នាក់ដំបូង។ សម្រាប់អតិថិជន 1000 នាក់ដំបូងនេះ នឹងមានឱកាសក្នុងការឈ្នះនូវកាសស្តាប់ wireless Oppo Enco earbuds ថែមទៀតផង។

ស្មាតហ្វូន OPPO Reno3 Pro នេះ គឺមិនមានបច្ចេកវិទ្យា 5G នោះទេ។ សម្រាប់ Teaser ផ្លូវការរបស់ស្មាតហ្វូននេះ គឺមានការបង្ហាញថា ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះខាងមុខ 2 គ្រាប់ដែលមួយគ្រាប់គឺមានទំហំ 44MP។ សម្រាប់អេក្រង់របស់វា គឺរាបស្មើ បើធៀបជាមួយនឹងស្មាតហ្វូន 5G គឺមានភ្ជាប់ជាមួយនឹងអេក្រង់កោង 2.5D ។

ស្មាតហ្វូននេះ គឺប្រើប្រាស់នូវបន្ទះឈីប Helio P95, 12GB RAM និងបច្ចេកវិទ្យា 30W fast charging ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន