no-alternative title

ត្រឹមតែរយះពេល 55 វិនាទីប៉ុណ្ណោះ កំពូលស្មាតហ្វូន Xiaomi Mi 10 Pro លក់អស់រលីង លឿនជាង Mi 10 ទៅទៀត

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនម៉ាក Xiaomi បានធ្វើការប្រកាសសម្ភោធចេញផ្លូវការណ៍នូវកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួនពីរស៊េរីគឺ Xiaomi Mi 10 និង Mi 10 Pro។ កំពូលស្មាតហ្វូនជំនាន់ថ្មីទាំងពីរស៊េរីនេះទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនសម្រាប់អ្នកប្រើប្រាស់ពិសេសប្រជាជនក្នុងប្រទេសចិនផ្ទាល់តែម្តង។ ហើយក្រោយថ្ងៃប្រកាសចេញ បានមួយថ្ងៃពោល គឺនៅថ្ងៃទី 14 ក្នុងខែកុម្ភះ ចំថ្ងៃបុណ្យទិវារនៃក្តីស្រឡាញ់ Xiaomi បានប្រកាសចេញលក់ស៊េរី Mi 10 មុនដែលជាការលក់បែប Flash Sale គឺត្រឹមតែរយះពេលប្រមាណជា 60 វិនាទីប៉ុណ្ណោះ ធ្វើអោយការបញ្ជាទិញនៃកំពូលស្មាតហ្វូនមួយនេះ ដាច់អស់ពីស្តុកតែម្តង ហើយវាបានទាញប្រាក់ចំណូលមកអោយក្រុមហ៊ុនបានប្រមាណជា 200 លានយ័ន ឬប្រហែល 28.5 លានដុល្លារអាមេរិក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកកាលពីថ្ងៃទី 18 ក្នុងខែកុម្ភះនេះ ដដែលក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញលក់ស៊េរីបងគឺ Mi 10 Pro ដែលជាការលក់បែប Flash Sale ដូចគ្នា ហើយជាលទ្ធផលត្រឹមតែរយះពេល 55 វិនាទីប៉ុណ្ណោះ កំពូលស្មាតហ្វូននេះលក់ដាច់អស់ពីស្តុកដូចគ្នា ដូចនេះ វាក៏ទាញបានប្រាក់ចំណូលដល់ក្រុមហ៊ុនបានប្រមាណ 200 លានយ័ន ឬប្រហែល 28.5 លានដុល្លារអាមេរិកផងដែរ ហើយសន្ទុះនៃការលក់គឺមានល្បឿនលឿនជាងស៊េរី Mi 10 ប្រមាណជា 5 វិនាទី។ លោក Lei Jun នាយកប្រតិបត្តិការជាន់ខ្ពស់របស់ Xiaomi បានមានប្រសាសន៍លើកឡើងថា “ការចេញលក់កំពូលស្មាតហ្វូនជំនាន់ថ្មី Mi 10 Series គឺក្រុមហ៊ុន លោកមានការរៀបចំគម្រោងការយ៉ាងម៉ត់ចត់បំផុត គឺតាំងពីមួយខែមុនថ្ងៃប្រកាសចេញមកម៉្លេះ។ 

លើសពីនេះ លោកបានសង្កត់ធ្ងន់ថាការផលិត និងការផ្គត់ផ្គង់សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះទៅដល់អតិថិជនគឺមានចំនួនគ្រប់គ្រាន់។ ប៉ុន្តែទោះជាយ៉ាងណាលោកបានបង្ហាញថាប្រតិបត្តិការនៅក្នុងរោចក្រក្នុងខែកុម្ភះនេះជាក់ស្តែងគឺមានការថយចុះហើយការផ្គត់ផ្គង់អាចនឹងត្រូវបន្តនៅសប្តាហ៍ក្រោយ ឬក៏ពីរសប្តាហ៍ទៀត”។ Xiaomi Mi 10 Pro មានចេញលក់ជាមួយជម្រើសពណ៌ Titanium silver black, Peach gold, និង Ice blue ជាមួយតម្លៃទៅតាមទំហំផ្ទុកចំនួន 3 ជម្រើស គឺជម្រើសមានរ៉េមទំហំ 8GB + អង្គផ្ទុកទំហំ 256GB មានតម្លៃខ្ទង់ 4,999 យ័ន ($716)/ ជម្រើសមានរ៉េមទំហំ12GB + អង្គផ្ទុកទំហំ 256GB មានតម្លៃខ្ទង់ 5,499 យ័ន ($788 )និងជម្រើសមានរ៉េមទំហំ 12GB + អង្គផ្ទុកទំហំ 512GB មានតម្លៃខ្ទង់ 5,999 យ័ន ($859)។ 

កំពូលស្មាតហ្វូន Mi 10 Series គឺជាស្មាតហ្វូនដំបូងបំផុតរបស់ Xiaomi ដែលប្រើប្រាស់បន្ទះឈីបកំពូលជំនាន់ចុងក្រោយរបស់ Qualcomm គឺ Snapdragon 865 និងប្រើប្រាស់សែនស័រកាមេរ៉ាគោលដែលផ្គត់ផ្គង់ដោយ Samsung ដែលមានទំហំធំដល់ទៅ 108MP ឯណោះ។ កំពូលស្មាតហ្វូនរួមជំនាន់ទាំងពីរនាក់បងប្អូននេះប្រើប្រាស់បន្ទះអេក្រង់គែមកោង (Curved Display) ប្រភេទបន្ទះបង្ហាញ Super AMOLED Infinity-O ទំហំ 6.67” មានល្បឿន refresh rate 90Hz ទ្រទ្រង់បច្ចេកវិទ្យាបង្ហាញ HDR10+ ជាមួយមុខងារបាញ់ពណ៌កម្រិត DCI-P3 100% Wide Color Gamut និងស្រោបការពារផ្ទៃអេក្រង់ដោយកញ្ចក់ Corning Gorilla Glass 5។ សម្រាប់ថ្មវិញ Mi 10 មានផ្ទុកដោយថ្មកំលាំង 4,780mAh ជាមួយបច្ចេកវិទ្យាសាកភ្លើងចូលល្បឿនកំលាំង 30W ខណៈដែល Mi 10 Pro មានផ្ទុកដោយថ្មកំលាំង 4,500mAh ជាមួយបច្ចេកវិទ្យាសាកភ្លើងចូលល្បឿនកំលាំងឡើងដល់ 50W។ 

ពួកវាក៏អាចសាកថ្មចូលតាមរយះ Wireless Charging កំលាំង 30W និងមានមុខងារ Reverse wireless charging 10W សម្រាប់ផ្ទេរថាមពលថ្មទៅកាន់ស្មាតហ្វូនដទៃបានថែមទៀតផង។ កំពូលស្មាតហ្វូនទាំងពីរនេះប្រើប្រាស់បច្ចេកវិទ្យាដោះសោរសុវត្ថិភាពដោយការស្កែនក្រយ៉ៅម្រាមដៃដោយផ្ទាល់លើផ្ទៃអេក្រង់ហៅថា “Under Display Optical Scanner” និងទ្រទ្រង់ជាមួយប្រព័ន្ធបណ្តាញបច្ចេកវិទ្យាសេវា 5G ស្រាប់ផងដែរ។ យ៉ាងណាមិញនៅខណៈពេលនេះការចេញដាក់លក់ម៉ូដែល Mi 10 Pro ជាលើកទីពីរក្រុមហ៊ុនមិនទាន់កំនត់កាលបរិច្ឆេទនៅឡើងទេ ប៉ុន្តែសម្រាប់ការចេញលក់ម៉ូដែល Mi 10 នឹងត្រូវធ្វើឡើងជាលើកទីពីរនាថ្ងៃទី 21 ខែកុម្ភះ ខាងមុខនេះ វេលាម៉ោង 10:00 (ម៉ោងក្នុងប្រទេសចិន)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន