Huawei P40 Series ចេញផ្លូវការណ៍ហើយជាមួយអេក្រង់ OLED កោងជ្រុងទាំង 4 ជាមួយល្បឿន 90Hz, កាមេរ៉ាក្រោយដល់ 5 គ្រាប់, បន្ទះឈីប Kirin 990 និងកំលាំងសាកថ្ម 40W

ការទន្ទឹងរងចាំពីការមកដល់នៃកំពូលស្មាតហ្វូនជំនាន់ថ្មី Huawei P40 series ពេលនេះបានដល់ទីបញ្ចប់ហើយ ព្រោះក្រុមហ៊ុន Huawei បានសម្ភោធកំពូលស្មាតហ្វូនជំនាន់ថ្មីជាផ្លូវការណ៍ហើយដែលមានរហូតដល់ទៅ 3 ស៊េរីឯណោះគឺ Huawei P40, P40 Pro និង P40 Pro+។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះប្រសូត្ររូបរាងឡើងជាមួយនឹងរចនាបថរូបរាងបែបថ្មី បំពាក់ប្រព័ន្ធកាមេរ៉ាថ្មីកាន់តែទំនើប ជាមួយកំលាំងម៉ាស៊ីនខ្លាំង និងបច្ចេកវិទ្យាប្រើប្រាស់ដ៏ទំនើបៗយ៉ាងសម្បូរបែប ប៉ុន្តែពូកវានៅតែមិនមានវាសនាបើកបេះដូងទូលាយអោយអ្នកប្រើនៅលើពិលោកសម្រាប់ការប្រើប្រាស់ព្រោះតែវាបេះដូងរបស់វាមិនមានជាប់សរសៃរឈាមរបស់ក្រុមហ៊ុន Google គឺ Google Mobile Service នេះឯង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបរាង និងការរចនាជាមួយអេក្រង់កោងទាំងបួន Quad Curved Screen៖ 

ទៅលើការរចនារូបរាងនៃកំពូលស្មាតហ្វូនជំនាន់ថ្មីចុងក្រោយ Huawei P40 Series នេះគឺពិតជាមានភាពលេចធ្លោរបំផុតព្រោះតែវាមានអេក្រង់គែមកោងទាំង 4 ហៅថា “Quad Curved Screen” ដែលវាជារចនាបថអេក្រង់ថ្មីដំបូងគេបំផុតព្រោះថាជាទូទៅអេក្រង់របស់ស្មាតហ្វូនកំពូលភាគច្រើនគឺមានគែមអេក្រង់កោងតែនៅលើផ្នែកឆ្វេងស្តាំប៉ុណ្ណោះ។ ជាមួយការរចនាអេក្រង់កោងផ្នែកជ្រុងទាំង 4 នេះគឺពិតជាធ្វើអោយផ្ទៃអេក្រង់របស់វាមើលទៅមានភាពផុសអណ្តែតខ្លាំងមែនទែនគឺមើលសឹងតែមិនឃើញគែមស៊ុមជុំវិញអេក្រង់របស់វា ប៉ុន្តែទោះបីជាយ៉ាងណាយើងក៏ឃើញមានកែងនៃស៊ុមលោហៈទាំង 4 របស់វាមានសណ្ឋានស្រួចឡើងបន្តិចដើម្បីការពារអេក្រង់ពីការធ្លាក់ផងដែរ។

ចំនែកផ្ទៃខាងក្រោយរបស់វាត្រូវបានស្រោបក្រាលដោយកញ្ចក់ដែលមានផ្ទៃសាច់បែបខាប់គ្រឺមផ្តល់ភាពងាយស្រួលក្នុងការកាន់ និងមិនរអឹលដូចផ្ទៃកញ្ចក់រលោងនោះឡើង ហើយក៏មិនសូវជាប់ស្នាមម្រាមដៃផងដែរ។ នៅលើផ្ទៃខ្នងខាងក្រោយរបស់មានរំលេចដោយប្រព័ន្ធកាមេរ៉ាថ្មីខុសពីជំនាន់ P30 Series ជាមួយកញ្ចប់លែនបញ្ឈររាងចតុកោងកែងមានផ្ទៃរាងធំបន្តិច។ ស្មាតហ្វូនជំនាន់ថ្មីនេះមិនមានរន្ធដោតកាសខ្នាត 3.5mm នោះទេ ដោយនៅខាងក្រោមរបស់វាយើងឃើញមានរន្ធដាក់បញ្ចូលទ្រនាប់ស៊ីមកាត រន្ធដោត ប្រភេព USB-C និងរន្ធបំពងសំឡេង រីនៅខាងស្តាំដៃមានប៊ូតុងបិទបើកឬចាក់សោរទូរស័ព្ទរំលេចដោយឆ្នូតពណ៌ក្រហម និងប៊ូតុងឡើងចុះសំឡេង រីនៅខាងឆ្វេងមិនមានអ្វីនោះទេគឺរលោងស្អាតតែម្តង។ ចំពោះប្រព័ន្ធការពារទឹកវិញបងធំទាំងពីរគឺ Huawei P40 Pro និង P40 Pro+ បំពាក់នូវប្រព័ន្ធការពារទឹកពេញលិញកម្រិតស្តង់ដារ IP68 ខណៈម៉ូដែលប្អូនពៅ Huawei P40 បំពាក់ត្រឹមកម្រិត IP53 ប៉ុណ្ណោះ។

ជម្រើសពណ៌៖ 

សម្រាប់ពណ៌របស់ពួកវាវិញគឺប្អូនពៅ Huawei P40 និង P40 Pro មានជម្រើសពណ៌ដូចជាពណ៌ទឹកប្រាក់ (Silver Frost), ពណ៌ទឹកមាស (Blush Gold), ពណ៌ខៀវទឹកសមុទ្រ (Deep Sea Blue), ពណ៌ស (Ice White), និងពណ៌ខ្មៅ (Black) ខណៈដែលបងធំ  P40 Pro+ មានជម្រើសតែពីរពណ៌ប៉ុណ្ណោះគឺពណ៌សហៅថា “White Ceramic” និងពណ៌ខ្មៅហៅថា “Black Ceramic”។

រចនាបថអេក្រង់ថ្មីដ៏ទំនើបមានគែមកោងទាំង 4 ជ្រុង៖

យើងដឹងហើយថា Huawei គឺជាក្រុមហ៊ុនកំពូលមួយក្នុងចំនោមក្រុមហ៊ុនកំពូលៗនៅលើពិភពលោកដែលតែងតែនាំយកនូវផលិតផលបច្ចេកវិទ្យាដែលថ្មីៗបំផុតសម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ ហើយចំពោះការរចនាបថអេក្រង់កោង 4 ជ្រុងហៅថា “Quad Curved Screen” ដែលបំពាក់នូវលើកំពូលស្មាតហ្វូនជំនាន់ថ្មី Huawei P40 Series នេះគឺជាបច្ចេកវិទ្យាអេក្រង់ថ្មីបំផុតដែលក្រុមហ៊ុនផលិតទូរស័ព្ទឆ្លាតវៃដ៏ទៃមិនទាន់ធ្វើបាន។ បន្ទះអេក្រង់របស់កំពូលស្មាតហ្វូន Huawei P40 Series ជាប្រភេទអេក្រង់ឆកទំលុះ Dual Punch Hole Display ដែលរំលេចដោយលែនកាមេរ៉ាសែលហ្វីពីរគ្រប់ជាមួយនឹងសែនស័រមួយចំនួនស្ថិតនៅជិតកែងខាងលើនៃគែមអេក្រង់ខាងឆ្វេងដោយអេក្រង់នេះជាបន្ទះបង្ហាញ OLED Display។ អេក្រង់របស់បងប្អូន Huawei P40 Series មើលទៅពិតជាស្រស់ស្អាតមានផ្ទៃលេចផុតអណ្តែត មើលសឹងតែមិនឃើញមានគែមស៊ុម Bezel អេក្រង់របស់វា។ ហើយសម្រាប់ប្រព័ន្ធសុវត្ថិភាពវិញគឺប្រើប្រាស់ ការស្កែនក្រយ៉ៅម្រាមដៃផ្ទាល់លើអេក្រង់តែម្តងជាមួយល្បឿនសំគាល់លឿនជាងជំនាន់មុន 30% ឬក៏ស្កែនទម្រង់មុខរបស់យើងក៏បានជាមួយសែនស័រ TOF 3D Scanner។

ទំហំអេក្រង់របស់ម៉ូដែល Huawei P40៖ 

អេក្រង់របស់ម៉ូដែលប្អូនពៅក្នុងជំនាន់ P40 Series នេះមានទំហំ 6.1” ជាប្រភេទអេក្រង់លាតធម្មតាមិនកោងជ្រុងទាំង 4 ដូចបងៗរបស់វា P40 Pro និង P40 Pr+ នោះទេ។ ហើយអេក្រង់របស់វាទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត Full-HD+ ទំហំ 1080x2340px ជាមួយល្បឿន refresh rate 60Hz លើផ្ទៃបង្ហាញចេញសរុប 86.3% ជាមួយខ្នាតវិមាត្រអេក្រង់ 19.5:9 Ratio និងមានដង់ស៊ីតេភាពច្បាស់ 422ppi។ អេក្រង់របស់វាក៏ទ្រទ្រង់នូវបច្ចេកវិទ្យា HDR10+ជាមួយបច្ចេកវិទ្យាចាក់ពណ៌ DCI-P3 ផងដែរ។

ទំហំអេក្រង់របស់ម៉ូដែល Huawei P40 Pro / P40 Pro+៖ 

ចំពោះអេក្រង់របស់ P40 Pro និង 40 Pro+ វិញមានទំហំ 6.58” ដូចគ្នា និងទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត Quad-HD+ ទំហំ 1200 x 2640px ជាមួយល្បឿន refresh rate 90Hz លើផ្ទៃបង្ហាញចេញសរុប 91.6% ជាមួយខ្នាតវិមាត្រអេក្រង់ 19.5:9 Ratio និងមានដង់ស៊ីតេភាពច្បាស់ 441ppi ដូចគ្នា ហើយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា HDR10+ ជាមួយបច្ចេកវិទ្យាចាក់ពណ៌ DCI-P3 ដូចគ្នាផងដែរ។

កំលាំងម៉ាស៊ីន៖

ទៅលើកំលាំងម៉ាស៊ីនរបស់កំពូលស្មាតរួមជំនាន់ Huawei P40 Series គឺប្រើប្រាស់លើបន្ទះឈីប HiSilicon Kirin 990 5G ខ្នាត 7nm+ ដូចជាជំនាន់មុន P30 Pro 5G ដែលជាមួយរ៉េមទំហំ 8GB និងប្រើអង្គក្រាហ្វិច Mali-G76 MP16។ សម្រាប់ទំហំផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនវិញគឺម៉ូដែលHuawei P40 មានទំហំផ្ទុក 128GB, ម៉ូដែល P40 Pro មានទំហំផ្ទុក 256GB ខណៈម៉ូដែល P40 Pro+ មានទំហំផ្ទុក 512GB។ ហើយអង្គផ្ទុកទិន្នន័យរបស់ពួកវាជាប្រភេទ UFS3.0។ ជាងនេះទៅទៀតបងប្អូនទាំងបីនាក់នេះក៏អាចដាក់បន្ថែមទំហំផ្ទុកខាងក្រៅបានផងដែរជាមួយ Nano Memory បានដល់ទំហំ 256GB។ ចំពោះប្រតិបត្តិការរបស់ពួកវាវិញគឺរត់ដោយ Android 10 ជាមួយនឹងផ្ទៃមុខកម្មវិធី EMUI11 ប៉ុន្តែពួកវាមិនប្រើសេវាកម្ម (GMS) របស់ក្រុមហ៊ុន Google នោះទេគឺប្រើប្រាស់សេវាកម្ម (HMS) របស់ Huawei ផ្ទាល់តែម្តង។ ដូចនេះវាគ្មានទីផ្សារកម្មវិធី Google PlayStore នោះទេគឺវាប្រើប្រាស់ទីផ្សារកម្មវិធី Huawei AppGallery របស់ក្រុមហ៊ុនផ្ទាល់សម្រាប់ការទាញយក និងដំឡើងកម្មវិធី ឬហ្គេមសម្រាប់លេងកម្សាន្ត។

ប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូ៖ 

Huawei នៅតែរក្សាចំណងសហប្រតិបត្តិការបានយ៉ាងល្អជាមួយក្រុមហ៊ុនផលិត Module Camera របស់ប្រទេសអាល្លឺម៉ង់ដែលមានឈ្មោះថា “Leica” ក្នុងការប្រើប្រាស់ Module Camera របស់ក្រុមហ៊ុននេះនៅលើកំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន។

-ប្រព័ន្ធកាមេរ៉ារបស់ Huawei P40៖ 

សម្រាប់ Module Camera របស់ Leica ដែលបំពាក់នៅលើម៉ូដែល P40 គឺមានភ្ជាប់នូវភ្នែកកាមេរ៉ាចំនួន 3 គ្រាប់ដោយលែនចាប់រូបគោលមានទំហំ 50MP ជាប្រភេទ  Ultra Vision Wide Lens ខ្នាត 23mm មាន Aperture f/1.9 ប្រើប្រាស់សែនស័រផលិតពណ៌ 1/1.28" RYYB sensor ជាមួយសែនស័រផលិតរូបភាព 4-in-1 pixel binning ព្រមទាំងភ្ជាប់ដោយមុខងារ Octa PD Autofocus និង OIS។ ភ្នែកកាមេរ៉ាទីពីរជា Telephoto Lens មានទំហំ 8MP ជាប្រភេទ equiv focal length ខ្នាត 80mm មានកម្រិត Aperture f/2.4 ភ្ជាប់នូវមុខងារ OIS និងអាចពង្រីកប្លង់ថតបែប Optical Zoom បាន កម្រិត 3x និងភ្នែកទីបីជា Ultra Wide Angle Lens មានទំហំ 16MP ប្រភេទ equiv focal length ខ្នាត 17mm មានកម្រិត Aperture f/2.2 ប្រើប្រាស់បច្ចេកវិទ្យាផលិតពណ៌ 8 color channel multi spectrum Color Temperature Sensor។ 

-ប្រព័ន្ធកាមេរ៉ារបស់ Huawei P40 Pro៖ 

រីឯ Module Camera របស់ Leica ដែលបំពាក់នៅលើម៉ូដែល P40 Pro គឺមានភ្ជាប់នូវភ្នែកកាមេរ៉ាចំនួន 4 គ្រាប់ដោយលែនចាប់រូបគោលមានទំហំ 50MP ជាប្រភេទ Ultra Vision Wide Lens ខ្នាត 23mm មាន Aperture f/1.9 ប្រើប្រាស់សែនស័រផលិតពណ៌ 1/1.28" RYYB sensor ភ្ជាប់ដោយមុខងារ Octa PD Autofocus និង OIS។ ភ្នែកកាមេរ៉ាទីពីរជា Telephoto Lens ឬ Periscope Lens ខ្នាត 125mm ទំហំផលិតរូបភាព 12MP ជាមួយកម្រិត Aperture f/3.4 ភ្ជាប់នូវមុខងារ OIS និងអាចពង្រីកប្លង់ថតបែប Optical Zoom បានកម្រិត 5x, Hybrid Zoom បាន 10x និង Digital Zoom បាន 50x រីភ្នែកកាមេរ៉ាទីបីជា Ultra Wide Angle Lens មានទំហំ 40MP ខ្នាត 18mm មានកម្រិត Aperture f/1.8 ប្រើប្រាស់បច្ចេកវិទ្យាផលិតពណ៌ RGGB filter និងភ្នែកកាមេរ៉ាចុងក្រោយជា TOF 3D Lens សម្រាប់ជំនួយក្នុងការផលិតសាច់រូបភាព និងរូបភាពបែបព្រាលផ្ទៃខាងក្រោយ។ 

-ប្រព័ន្ធកាមេរ៉ារបស់ Huawei P40 Pro+៖  

ចំពោះ Module Camera របស់ Leica ដែលបំពាក់នៅលើម៉ូដែល P40 Pro+ គឺមានភ្ជាប់នូវភ្នែកកាមេរ៉ារហូតដល់ទៅចំនួន 5 គ្រាប់ឯណោះដោយលែនចាប់រូបគោលមានទំហំ 50MP ជាប្រភេទលែន  Ultra Vision Wide Lens ខ្នាត 23mm មាន Aperture f/1.9 ប្រើប្រាស់សែនស័រផលិតពណ៌ 1/1.28" RYYB sensor ភ្ជាប់ដោយមុខងារ Octa PD Autofocus និង OIS។ ភ្នែកកាមេរ៉ាទីពីរជា Telephoto Lens ឬ Periscope Lens ខ្នាត 240mm ទំហំផលិតរូបភាព 8MP ជាមួយកម្រិត Aperture f/4.4 ភ្ជាប់នូវមុខងារ OIS និងអាចពង្រីកប្លង់ថត បែប Optical Zoom បានកម្រិត 10x, Hybrid Zoom បាន 20x និង Digital Zoom បាន 100x, ភ្នែកកាមេរ៉ាទីបីជា Ultra Wide Angle Lens មានទំហំ 40MP ខ្នាត 18mm មានកម្រិត Aperture f/1.8 ប្រើប្រាស់បច្ចេកវិទ្យាផលិតពណ៌ RGGB filter, ភ្នែកកាមេរ៉ាទីបួនជា Telephoto Lens មានទំហំ 8.0MP ខ្នាត 80mm មានកម្រិត Aperture f/2.4 អាចពង្រីកប្លង់ថតបែប Optical Zoom បាន 3x មាន OIS ទប់លំនឹង និងគ្រាប់ចុងក្រោយជា TOF 3D Lens សម្រាប់ជំនួយក្នុងការផលិតសាច់រូបភាព និងរូបភាពបែបព្រាលផ្ទៃខាងក្រោយ។ ប្រព័ន្ធកាមេរ៉ាក្រោយរបស់កំពូលស្មាតហ្វូនបងប្អូនទាំងបីនេះគឺមានអមមកជាមួយអំពូលភ្លើងជំនួយមួយគ្រាប់ប្រភេទ Leica Optical LED Flash។ សម្រាប់កាមេរ៉ាមុខរបស់ពួកវាវិញជាប្រភេទលែនទំលុះអេក្រង់មានទំហំ 32MP ជាមួយកម្រិត  Aperture f/2.2 ដូចគ្នាជាមួយកាមេរ៉ា IR TOF 3D សម្រាប់ធ្វើការដោះសោរសុវត្ថិភាព។ ហើយកាមេរ៉ាសែលហ្វីមួយគ្រាប់នេះមានសមត្ថភាពផលិតសាច់វិដេអូបានដល់កម្រិត 4K ក្នុងល្បឿន 60fps  និងទ្រទ្រង់មុខងារ HDR ថែមទៀតផង។

កំលាំងថ្ម និងបច្ចេកវិទ្យាសាកថាមពលថ្ម៖

-ថ្មរបស់ Huawei P40 មានទំហំ 3800mAh ជាប្រភេទថ្ម Li-Polymer ទ្រទ្រង់កំលាំងសាកភ្លើងចូលល្បឿនល្បឿនកម្រិត 22.5W។

-ថ្មរបស់ Huawei P40 Pro និង P40 Pro+ មានទំហំ 4200mAh ជាប្រភេទថ្ម Li-Polymer ដូចគ្នា ហើយទ្រទ្រង់កំលាំងសាកភ្លើងចូលល្បឿនលឿនកម្រិត 40W ដោយប្រើប្រាស់នូវបច្ចេកវិទ្យា Huawei SuperCharger រីការសាកចូលតាមរយៈដុំឆ្នាំង Wireless Charging វិញគឺទ្រទ្រង់កំលាំង 27W ហើយពូកវាក៏មានលទ្ធភាពផ្ទេរថាមពលថ្មទៅកាន់ស្មាតហ្វូនផ្សេងកំលាំង 27W ផងដែរតាមរយៈមុខងារ Fast reverse wireless charging។

សរុបមកទាំងអស់នេះគ្រាន់តែជាគុណសម្បត្តិ និងចំនុចខ្លឹមមួយចំនួនដែលមាននៅលើបងប្អូនកំពូលស្មាតហ្វូន Huawei 40 Series តែប៉ុណ្ណោះ ហើយសម្រាប់គុណសម្បត្តិ និងចំនុចខ្លឹមជាច្រើនទៀតដែលមាននៅលើម៉ូដែលនិមួយៗក្រុមការងារយើងខ្ញុំនឹងធ្វើបទបង្ហាញលម្អិតដាច់ដោយឡែកគា្នជូនប្រិយមិត្តអោយដឹងកាន់តែច្បាស់ពីកំពូលស្មាតហ្វូនជំនាន់ថ្មីចុងក្រោយរបស់ Huawei ទាំង 3 ម៉ូដែលនេះក្នុងពេលឆាប់ៗនេះ។ ដូច្នេះសូមរងចាំតាមដានជាមួយក្រុមការងារយើងខ្ញុំទាំងអស់គ្នាណា៕

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ដោយ ប៉េងលីន
Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

ដោយ ប៉េងលីន
iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

ដោយ ប៉េងលីន
Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

ដោយ ប៉េងលីន
ការលក់ទូរស័ព្ទ iPhone មានការធ្លាក់ចុះចំនួន 10% នារយៈពេល 3 ខែដំបូងនេះ

ការលក់ទូរស័ព្ទ iPhone មានការធ្លាក់ចុះចំនួន 10% នារយៈពេល 3 ខែដំបូងនេះ

ដោយ ប៉េងលីន
របាយការណ៌ដែលធ្លាប់និយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 ប្រើប្រាស់សមាសភាគក្នុងស្រុក 90% គឺមិនពិតនោះទេ!

របាយការណ៌ដែលធ្លាប់និយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 ប្រើប្រាស់សមាសភាគក្នុងស្រុក 90% គឺមិនពិតនោះទេ!

ដោយ ប៉េងលីន