no-alternative title

Honor MagicBook Pro (Ryzen 5 Edition) អាចធ្វើការ Pre-order បានហើយនៅលើ Giztop នៅក្នុងតម្លៃ $849

កាលពីខែកញ្ញា ឆ្នាំមុននេះ ក្រុមហ៊ុន  Huawei បានបង្ហាញនូវកុំព្យូទ័រស៊េរីថ្មីកុំព្យូទ័រ Huawei Honor MagicBook Pro (Ryzen 5 Edition) នៅក្រោមម៉ាកយីហោ Honor។ កុំព្យូទ័រនេះ ប្រើប្រាស់នូវបន្ទះឈីប Ryzen 5 3550H Quad-Core processorដែលជាបន្ទះឈីបជំនាន់ទី 8 របស់ក្រុមហ៊ុន Intel ដែលបង្ហាញខ្លួននៅក្នុងខែកក្កដា ឆ្នាំ 2019 នេះ។ បន្ថែមពីនេះទៀតនោះ លក្ខណៈសម្បត្តិរបស់កុំព្យូទ័រនេះមិនមានការ upgrade ខ្លាំងក្លានោះទេ ។ កុំព្យូទ័រនេះមានអេក្រង់ 16.1-inch FHD (1920 x 1080 pixels) ជាមួយនឹងគែម Bezel របស់វាស្តើងមែនទែន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ Honor MagicBook Pro (Ryzen 5 Edition) នេះមានភ្ជាប់ជាមួយនឹងក្រាហ្វិកកាត Radeon Vega 8 Graphics 1200MHz GPU ជាមួយនឹងរ៉េមទំហំ 16GB DDR4 2400MHz RAM និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB SSD storage ថែមទៀត។  Honor MagicBook Pro (Ryzen 5 Edition) មានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខដែលមានទំហំ 1MPដែលអ្នកអាចធ្វើការថត និងឆាតជាមួយនឹងមិត្តភក្តិជាច្រើនរបស់អ្នកបានយ៉ាងងាយស្រួល។ កុំព្យូទ័រ Notebook នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Microsoft Windows 10 OS និងថាមពលថ្មទំហំ 56Wh ដែលអាចប្រើប្រាស់បានរយៈពេលដល់ទៅ 12 ម៉ោងថែមទៀត។

កុំព្យូទ័រ Honor MagicBook Pro នេះប្រើប្រាស់នូវ dual-antenna WLAN ដែលមានល្បឿនកម្រិតខ្ពស់បំផុតដល់ទៅ 1733Mbps ។ បន្ថែមពីនេះទៀតនោះ វានឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា Bluetooth 5.0 technology ចុងក្រោយបំផុតសម្រាប់ការបញ្ចូនរូបភាព តន្រ្តី និងឯកសារជាច្រើនទៀតរវាងកុំព្យូទ័ររបស់អ្នកជាមួយនឹងឧបករណ៍ដែលដំណើរការនូវ Bluetooth បានយ៉ាងងាយស្រួល។ កុំព្យូទ័រ notebook នេះមាន 4 speakers ជាមួយនឹងប្រព័ន្ធសំឡេង Dolby Atmos និង dual mics ដ៏ល្អបំផុត។ Huawei Honor MagicBook Pro (Ryzen 5 Edition) អាចធ្វើការ pre-order បានហើយនៅក្នុងតម្លៃ $849 នៅលើ Giztop ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន