no-alternative title

បែកធ្លាយតម្លៃ Huawei P40 Series នៅទីផ្សារប្រទេសចិនលក់ធូថ្លៃជាងតម្លៃទីផ្សារពិភពលោកដល់ទៅ 30% ឯណោះ

នៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2020 នេះ ក្រុមហ៊ុន  Huawei បានបង្ហាញនូវស្មាតហ្វូន Flagship P 40 Series ម៉ូឌែលចុងក្រោយបំផុតរបស់ខ្លួនដែលមានឈ្មោះហៅថា Huawei P40, P40 Pro និង  P40 Pro+។ ស្មាតហ្វូនចំនួន 2 ម៉ូឌែលមានលក្ខណៈសម្បត្តិខ្លាំងក្លា និងតម្លៃខ្ពស់ផងដែរគឺតម្លៃជាង  $1,000។ សម្រាប់ពេលនេះ តម្លៃរបស់ស្មាតហ្វូននេះ នៅក្នុងទីផ្សាររបស់ចិនក៏មានការបែកធ្លាយផងដែរ ដែលមានការបញ្ជាក់ថា តម្លៃរបស់ស្មាតហ្វូននេះ គឺអាចនឹងទាបជាងទីផ្សារពិភពលោកដល់ទៅ 30% ឯណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីនេះ បានអោយដឹងថា ស្មាតហ្វូន Huawei P40 ដែលមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB គឺដាក់លក់នៅក្នុងតម្លៃ 4,488 Yuan (632$) ប៉ុណ្ណោះ។ សម្រាប់តម្លៃនេះ គឺទាបជាងតម្លៃទីផ្សារនៅក្នុងអ៊ឺរ៉ុប គឺមានតម្លៃ 799 Euros (6,195 Yuan)។ ស្រដៀងគ្នានេះផងដែរ ស្មាតហ្វូន Huawei P40 Pro 8GB+128GB នឹងលក់នៅក្នុងតម្លៃ 5,788 Yuan (815$) ខណៈពេលដែលទំហំ 8GB+256GB គឺមានតម្លៃ 6,288 Yuan (885$)។

សម្រាប់តម្លៃនេះ គឺពិតជាថោកជាងតម្លៃរបស់ស្មាតហ្វូននៅក្នុងទីផ្សារបរទេសដែលស្មាតហ្វូន Huawei P40 Pro នេះ គឺមានតម្លៃ 999 EUR សម្រាប់ម៉ូឌែល 256GB។ ចំនែកស្មាតហ្វូន Huawei P40 Pro នេះ គឺមានតម្លៃ 7,988 Yuan (1,125$) ដែលមាមនតម្លៃថោកជាងនៅក្នុងទីផ្សារអ៊ឺរ៉ុបដែលមានតម្លៃ  1,399 EUR(10,845 Yuan)។ យោងតាមតម្លៃដែលបានបែកធ្លាយនេះ បានបង្ហាញថា ស្មាតហ្វូន Huawei P40 series នេះ គឺមានតម្លៃថោកជាងទីផ្សារដល់ទៅ 30% បើធៀបជាមួយនឹងទីផ្សារបរទេស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន