no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Oppo Reno Ace 2 ទទួលពិន្ទុដល់ទៅ 560,217 នៅលើតារាងវាយតម្លៃ AnTuTu Benchmark

បន្ទាប់ពីការបង្ហាញនូវស្មាតហ្វូន Oppo Find X2 series ជាផ្លូវការរួច ក្រុមហ៊ុននេះ គឺត្រៀមខ្លួនក្នុងការផ្តោតទៅលើស្មាតហ្វូនជំនាន់ថ្មី Reno series របស់ខ្លួនវិញម្តង។ យើងបានដឹងហើយថា នៅមានស្មាតហ្វូនចំនួន 2 ម៉ូឌែលទៀតរបស់ស្មាតហ្វូន ត្រកូល  Find X2 នៅមិនទាន់ចេញនោះទេ នោះគឺម៉ូឌែល Neo និង  Lite ខណៈដែលក្រុមហ៊ុន នឹងមានការប្រកាសចេញវត្តមានរបស់ស្មាតហ្វូន Reno Ace ស៊េរីថ្មីនៅក្នុងខែនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់អនុប្រធានរបស់ក្រុមហ៊ុន Oppo លោក Brian Shen បានបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងបង្ហាញនូវស្មាតហ្វូន Oppo Reno Ace 2 នៅថ្ងៃទី 13 ខែមេសាខាងមុខនេះ។ នៅថ្ងៃនេះ ស្មាតហ្វូនដែលមានការបែកធ្លាយនេះ ក៏បង្ហាញខ្លួននៅលើ AnTuTu benchmark ផងដែរ។ ស្មាតហ្វូន Reno Ace 2 នេះ គឺមានលេខម៉ូឌែល Oppo PDHM00 ដែលបង្ហាញខ្លួននៅលើ TENAA និង 3C រួចរាល់ហើយ។ ស្មាតហ្វូននេះ ក៏មានការបង្ហាញនូវលេខម៉ូឌែលដូចគ្នានៅលើ  AnTuTu ដែលមានពិន្ទុដល់ទៅ 560,217 ពិន្ទុ។ នៅក្នុងការធ្វើតេស្តទៅលើ CPU នោះ វាមាន 180,132 ពិន្ទុខណៈពេលដែលពិន្ទុនៅលើ GPU គឺមានដល់ទៅ 210,310 ពិន្ទុ។ 

 

សម្រាប់ការធ្វើតេស្តនៅលើម៉េមូរីនោះ យើងមានពិន្ទុ 89,927 ពិន្ទុ និង 79,787 ពិន្ទុសម្រាប់ការតេស្តនៅលើ UX។ នៅលើបញ្ជីរបស់  AnTuTu គឺមានបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងមានការ Root។ សម្រាប់ពិន្ទុសរុបរបស់វា គឺប្រហែលជាមិនត្រឹមត្រូវនោះទេចាប់តាំងពីប្រព័ន្ធនេះត្រូវបាន Root នោះ។ បន្ថែមពីនេះ សម្រាប់ការដាក់អោយដំណើរការនូវបន្ទះឈីប SnapDragon 865 យើងនៅមិនទាន់ដឹងច្បាស់ថា វាពិតប្រាកដយ៉ាងណានោះទេ។ តាមការបញ្ជាក់នៅក្នុងព័ត៌មានបែកធ្លាយនេះ ស្មាតហ្វូន Ace 2 នេះ គឺមានអេក្រង់ទំហំ 6.5-inch AMOLED Display ជាមួយនឹងកាមេរ៉ា  punch hole មួយគ្រាប់នៅគែមផ្នែកខាងឆ្វេងនៃអេក្រង់របស់ស្មាតហ្វូននេះ។ វាគឺជាអេក្រង់  20:9 display ជាមួយនឹងកម្រិតភាពច្បាស់  FHD+ ប៉ុន្តែវានៅមិនទាន់មានការបញ្ជាក់អំពីព័ត៌មានលម្អិតអំពីកម្រិត refresh rate នោះទេ។ 

ស្មាតហ្វូននេះ ដំណើរការនូវបន្ទះឈីប Snapdragon 865 SoC និងរ៉េមទំហំ 8GB និង 12GB និងអាចមានម៉េមូរីទំហំ 128GB និង 256GB ផងដែរ។ ស្មាតហ្វូននេះ នឹងដំណើរការនូវបន្ទះឈីប  4,000mAh ជាមួយនឹងបច្ចេកវិទ្យា 40W wireless charging។ តាមការបញ្ជាក់នៅក្នុងបញ្ជីរបស់ 3C នេះ គឺបង្ហាញថា ស្មាតហ្វូននេះ អាចនឹងដំណើរការនូវបច្ចេកវិទ្យា 65W fast wired charge ផងដែរ។ ស្មាតហ្វូននេះ អាចនឹងដំណើរការនូវកាមេរ៉ា 4 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 48MP និងកាមេរ៉ាខាងមុខទំហំ 16MP selfie ។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹង ColorOS 7 ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡានភីកអាប់ថ្មីដើម្បីប្រជែងជាមួយ Ford Ranger Raptor

BYD ត្រៀមបញ្ចេញឡានភីកអាប់ថ្មីដើម្បីប្រជែងជាមួយ Ford Ranger Raptor

ដោយ ប៉េងលីន