no-alternative title
no-alternative title
no-alternative title
no-alternative title

ថេប្លេត Samsung Galaxy Tab S6 Lite បង្ហាញខ្លួននៅលើបញ្ជីរបស់ Argos ជាមួយនឹងតម្លៃ £339

ក្រុមហ៊ុន Samsung នៅមិនទាន់បង្ហាញជាផ្លូវការនូវវត្តមានរបស់ថេប្លេត Galaxy Tab S6 Lite នៅឡើយទេ ប៉ុន្តែថេប្លេតនេះក៏បានចាប់ផ្តើមបង្ហាញខ្លួននៅលើហាងអនឡាញជាច្រើនផងដែរ។ កាលពីប៉ុន្មានថ្ងៃមុននេះ សម្រាប់ 5G version របស់វាគឺនៅលើហាងអនឡាញមួយនៅក្នុងប្រទេសកូរ៉េ។ នៅថ្ងៃនេះ សម្រាប់ Wi-Fi version របស់ថេប្លេតនេះ គឺមានការប្រទះឃើញនៅលើហាងអនឡាញរបស់ Argos ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេប្លេត Galaxy Tab S6 Lite នេះ បានបង្ហាញខ្លួនហើយនៅលើបញ្ជីនៅក្នុងហាងលក់អនឡាញនេះ នៅក្នុងតម្លៃ £339 ($422)។ Galaxy Tab S6 Lite មានទំហំ 64GB និងមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Angora Blue និង Oxford Grey ។

នៅក្នុងបញ្ជីនេះ គឺមានការបង្ហាញនូវលក្ខណៈសម្បត្តិសំខាន់ៗរបស់ថេប្លេតនេះផងដែរ។  ថេប្លេតនេះ មានអេក្រង់ទំហំ 10.4 អ៊ីង ដែលមានការទ្រទ្រង់ទៅលើមុខងារ multi-touch។ Galaxy Tab S6 Lite នេះ គឺដំណើរការនូវបន្ទះឈីប Exynos 9611 Octa-Core Processor ជាមួយនឹងល្បឿន 2.3GHz និងរ៉េមទំហំ 4GB។ Galaxy Tab S6 Lite ក៏អាចបន្ថែមនូវ MicroSD ដែលមានទំហំដល់ទៅ 1TB ថែមទៀត។

ថេប្លេត Galaxy Tab S6 Lite (SM-P610) នេះ គឺមានកាមេរ៉ាមុខ ដែលមានទំហំ 5MP និងកាមេរ៉ាខាងក្រោយទំហំ 8MP។ ថេប្លេតមានរន្ធដោតកាសស្តាប់ Audio Jack និងរន្ធបញ្ចូលថាមពលថ្ម USB Type-C ផងដែរ។ ក្រុមហ៊ុន Samsung បានបន្ថែមនូវប៊ិច S Pen និងប្រព័ន្ធប្រតិបត្តិការ Android 10 ថែមទៀតផង។ ជាមួយនឹងការបង្ហាញវត្តមាននៃថេប្លេត Galaxy Tab S6 Lite (SM-P610) នេះ ក៏ភ្ជាប់មាន Book Cover ដែលមានរន្ធសម្រាប់ដោត S Pen ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម