no-alternative title

Huawei Maimang 8 បង្ហាញវត្តមានផ្លូវការណ៍ជាមួយអេក្រង់ទំហំ 6.21 អ៊ីង ប្រើឈីប Kirin 710 និងកាមេរ៉ាក្រោយ 3 គ្រាប់

បើទោះបីជារលកយក្សហ្ស៊ុកណាមិករបស់អាមេរិកកំពុងតែបក់បោកគំរាមកំហែងមកលើក្រុមហ៊ុនខ្លួនយ៉ាងក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei នៅតែបន្តក្នុងការបញ្ចេញទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន និងធ្វើការប្រកូតប្រជែងទីផ្សារជាមួយដៃគូ។ យ៉ាងណាមិញដូចជាពេលនេះ Huawei បានដាក់បង្ហាញចេញទូរស័ព្ទស្មាតហ្វូនធុនកណ្តាលស៊េរីថ្មីរបស់ខ្លួនមួយម៉ូដែលទៀតក្រោមស្លាកឈ្មោះ “Huawei Maimang 8”។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មីមួយនេះ គឺមានលក្ខណះសម្បត្តិទូទៅដូចគ្នាទាំងស្ទើតែទាំងស្រុងជាមួយម៉ូដែល  Huawei P Smart+2019 ដែលចេញកាលពីឆ្នាំទៅ។ នៅផ្ទៃខាងមុខរបស់វាត្រូវបានក្រាលដោយបន្ទះអេក្រង់បង្ហាញស្ទាយដំណក់ទឹកប្រភេទ IPS LCD waterdrop ទំហំ 6.21 អ៊ីង ទ្រទ្រង់កម្រិតបង្ហាញ FHD+ ដោយនៅក្នុងឆកដំណក់ទឹកមានបង្កប់កាមេរ៉ាមុខសម្រាប់សែលហ្វីមួយគ្រាប់ទំហំ 8.0MP។ នៅផ្ទៃខាងក្រោយមានរំលេចដោយកែវលែនកាមេរ៉ាចំនួនបីគ្រាប់ដាំបញ្ឈរនៅជិតគែមខាងឆ្វេងឈៀងខាងលើដែលមានលែនដើមទំហំ 24MP,  លែនបន្ទាប់ទំហំ 16MP Ultra-wide និងចុងក្រោយទំហំ 2.0MP ជាលែន Depth Sensor ។ 

ហើយវាក៏មានអំពូលភ្លើងជំនួយពន្លឺប្រភេទ LED flash មួយគ្រាប់នៅខាងក្រោម និងមានរង្វង់ទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃដូនតាចែកអោយនៅកណ្តាលស្របម្រាមចង្អុលដៃផងដែរ។  Maimang 8 ប្រើឈីប Kirin 710 ជាមួយរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 64GB ព្រមទាំងអាចដាក់បន្ថែមបានដល់ទំហំ 512GB ជាមួយ microSD។ ស្មាតហ្វូននេះមានថ្មកំលាំង 3,400mAh និងធ្វើការសាកបញ្ចូលថាមពលថ្មតាមរយះរន្ធចម្លង microUSB។ សម្រាប់ប្រព័ន្ធប្រតិបត្តិការវិញ Maimang 8 រត់ដោយ Android 9.0 Pie និងស្រោបដោយផ្ទៃមុខ EMUI9។ 

ស្មាតហ្វូននេះមានពីរពណ៌គឺពណ៌ខ្មៅ (Midnight Black) និងពណ៌ខៀវ (Sapphire Blue)។ រីឯតម្លៃរបស់វាវិញគឺខ្ទង់ CNY 1,899 ឬប្រហែល $274 ឬ €244។ Huawei បានបើកអោយអតិថិជនអាចធ្វើការបញ្ជាទិញមុន (Pre-Order) ចាប់ពីថ្ងៃនេះទៅ ហើយការចេញលក់ផ្លូវការណ៍គឺនឹងធ្វើឡើងនៅថ្ងៃទី 12 ក្នុងខែមិថុនាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន