no-alternative title

ស្មាតហ្វូន OPPO ជំនាន់ក្រោយ និងមានអេក្រង់អាចបត់បានហើយថែមទាំងភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើងទៀតផង

ថ្មីៗនេះ យោងតាមឯកសារនៅក្នុងប៉ាតង់មួយដែលធ្វើការចុះបញ្ជីដោយក្រុមហ៊ុន Oppo គឺបានពីការទម្លាយអំពីគំនិតមួយដែលក្រុមហ៊ុននេះ ក្នុងការគិតសម្រាប់ស្មាតហ្វូនដែលអាចបត់បានជាច្រើន ដែលនេះ គឺជាផ្នែកមួយដែលបង្ហាញពីការលំបាកជាច្រើនដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ក៏បានស្នើនូវដំណោះស្រាយជាច្រើនសម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើអ្នកគិតអំពីស្មាតហ្វូន ដែលអាចបត់បាន Samsung Galaxy Fold នោះ អ្នកអាចមើលដឹងថាវាមានបញ្ហាជាច្រើនដែលត្រូវធ្វើការដោះដោះស្រាយមុនពេលដែលក្រុមហ៊ុនបច្ចេកវិទ្យានេះដាក់លក់ស្មាតហ្វូនដែលអាចបត់បាននេះនៅលើទីផ្សារ ហើយក្រុមហ៊ុនធានាថានឹងមិនមានបញ្ហាណាមួយដូចករណីដែលកើតឡើងតាមរយៈការលើកឡើងរបស់ Media នោះ។ នៅក្នុងប៉ាតង់ថ្មីមួយរបស់ក្រុមហ៊ុន Oppo គឺមានស្មាតហ្វូនមួយដែលមានអេក្រង់ធំហើយអាចបត់បាន។ វាមានអេក្រង់ពីរដែលនៅពេលបត់ទៅក្លាយជាអេក្រង់មួយវិញ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនផលិតស្មាតហ្វូននេះ ក៏បានធ្វើការឌីស្សាញទៅលើប្រព័ន្ធនៃការថតរូបភាពថ្មីនៅលើស្មាតហ្វូននេះ ដែលអាចប្រើប្រាស់បានទាំងធ្វើការថតរូបភាពខាងក្រោយ និងរូបភាព Selfies នោះ។ 

សម្រាប់តួខ្លួនរបស់ស្មាតហ្វូននេះ គឺពិតជាស្រស់ស្អាត ហើយវាក៏មានភ្ជាប់ជាមួយនឹង Microphones តែពីរប៉ុណ្ណោះ រន្ធដោតកាសស្តាប់ 3.5 mm audio input jack រន្ធសម្រាប់ដាក់ស៊ីម និង Volume Key ផងដែរ។ ប៉ាតង់របស់ Oppo បញ្ជាក់ថាស្មាតហ្វូនដែលអាចបត់បាននេះគឺជាផ្នែកមួយនៅក្នុងគំនិតស្រម៉ៃរបស់អ្នកឌីស្សាញជាច្រើនដែលធ្វើការដាក់តេស្តសាកល្បង។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung បានធ្វើការលុបចោលនូវការប្រកាសដាក់លក់ស្មាតហ្វូនដែលអាចបត់បាន Galaxy Fold តាំងពីថ្ងៃទី 26 ខែមេសាកន្លងទៅ ដោយសារតែវាមានបញ្ហាមួយចំនួនកើតឡើងនៅលើអេក្រង់របស់ស្មាតហ្វូននេះដែលត្រូវធ្វើការជួសជុលនោះ។ 

នៅពេលនេះ ក្រុមហ៊ុន Samsung ក៏បានធ្វើការដោះស្រាយទៅលើបញ្ហាជាច្រើនដែលកើតឡើង និងមានរបាយការណ៍ជាច្រើន បញ្ជាក់ថា ក្រុមហ៊ុននេះ ក៏ធ្វើការផ្លាស់ប្តូរជាច្រើនផងដែរ យ៉ាងណាមិញ ក្រុមហ៊ុននេះ នៅមិនទាន់បញ្ជាក់អំពីរឿងនេះនោះទេថា ពេលណាដែលក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ចេញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅក្នុងពិភពលោកនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន