no-alternative title

SAMSUNG នឹងនាំមុខគេក្នុងការផ្គត់ផ្គង់ទៅលើបន្ទះឈីប QUALCOMM SNAPDRAGON 865

ថ្មីៗនេះ មានរបាយការណ៍ជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics បានទទួលនូវការបញ្ជាទិញជាច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Qualcomm ក្នុងការផលិតបន្ទះឈីប application processor (AP) ជំនាន់ចុងក្រោយដែលត្រូវបានគេរំពឹងថាជាបន្ទះឈីប Snapdragon 865 នោះ។ នេះមានរយៈពេលប្រហែលជា 1 ឆ្នាំហើយបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េនេះបាត់បង់ទៅលើការផ្គង់ផ្គង់សម្រាប់ក្រុមហ៊ុន Semiconductor manufacturing company (TSMC) ដែលទទួលខុសត្រូវសម្រាប់បន្ទះឈីប Snapdragon 855 បច្ចុប្បន្ននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សារព័ត៌មាន Theelec របស់ប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung គួរតែចាប់ផ្តើមនូវការផលិតទៅលើបន្ទះឈីប SD865 chipsets របស់ខ្លួននេះនៅចុងឆ្នាំ ២០១៩ នេះ។ សម្រាប់បន្ទះឈីបចុងក្រោយនេះនឹងធ្វើការផលិតនៅក្នុងដំណើរការ 7nm ultra-violet (EUV) ។ វាគឺជាបន្ទះឈីបដំបូងបំផុតដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ធ្វើការផលិតសម្រាប់ក្រុមហ៊ុន Qualcomm ជាមួយនឹងដំណើរការនៃ 7nm EUV នេះ។ ត្រឡប់ទៅកាន់ឆ្នាំ ២០១៧ វិញនោះ ក្រុមហ៊ុនផលិតរបស់ប្រទេសកូរ៉េនេះក៏ធ្វើការផលិតនូវបន្ទះឈីប Snapdragon 845 ដែលប្រើប្រាស់នូវដំណើរការ 10nm ។ កាលពីឆ្នាំមុននេហះ ក្រុមហ៊ុន TSMC នាំមុខគេទៅលើការផ្គត់ផ្គង់ដំណើរការ 7nm ហើយក្រុមហ៊ុន Qualcomm ក៏ធ្វើការបញ្ជាទិញបន្ទះឈីប Snapdragon 845 ពីពួកគេផងដែរ។

 

 

ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ជឿជាក់ថា ដំណើរការ 7nm EUV របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺមានការប្រកួតប្រជែងជាងដំណើរការ TSMC 7nm ដូចនេះវានឹងមានការផ្លាស់ប្តូរទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបរបស់ប្រទេសកូរ៉េនៅឆ្នាំក្រោយនេះ។ កាលពីដើមខែមេសានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរាយការណ៍ថាចាប់ផ្តើមធ្វើការដឹកជញ្ជូនទៅលើបន្ទះឈីប 7nm EUV process Exynos AP ដែលអាចមានវត្តមាននៅលើស្មាតហ្វូន Galaxy Note 10 ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែសីហាខាងមុខនេះ។

កន្លងមកក៏មានបញ្ជាក់អំពីការចរចាររវាងក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ ដែលស្ថិតនៅក្នុងដំណើរការនៅឡើយ ប៉ុន្តែវាក៏ឈានដល់ដំណាក់កាលចុងក្រោយផងដែរ។ សម្រាប់បន្ទះឈីប Snapdragon ជំនាន់បន្ទាប់នេះគឺជា Snapdragon 865 ដែលត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននៅឆ្នាំ 2020 ខាងមុខនេះ។ ក្រៅពីក្រុមហ៊ុន Qualcomm វាក៏មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតដូចជា NVIDIA, IBM និងក្រុមហ៊ុនជាច្រើនទៀតដែលនឹងប្រើប្រាស់នូវបន្ទះឈីប Samsung’s 7nm EUV នេះ។ បន្ទះឈីបជំនាន់បន្ទាប់នេះត្រូវគេរំពឹងថានឹងមានពីរជម្រើសគឺ Version ស្តង់ដារ និងមួយទៀតគឺភ្ជាប់ជាមួយនឹងឈីប Snapdragon X55 5G៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន