no-alternative title

Huawei Mate X បង្ហាញវត្តមាននៅលើ TENAA ត្រូវបានគេមើលឃើញថានឹងមានការផ្លាស់ប្តូររូបរាងមួយចំនួន កាន់តែស្អាត និងរឹងមាំជាងមុន

ស្មាតហ្វូនដែលអាចបត់បាន Huawei Mate X របស់ក្រុមហ៊ុន Huawei ត្រូវបានចុះបញ្ជីជាយូរមកហើយនៅលើការគ្រប់គ្រងការចូលប្រើបណ្តាញនៃឧបករណ៍ទូរគមនាគមន៍(TENAA)។ នៅថ្ងៃនេះ ស្មាតហ្វូននេះ បានបង្ហាញខ្លួនសារជាថ្មីនៅលើ TENAA ហើយវាក៏មានការផ្លាស់ប្តូរមួយចំនួនផងដែរ។ សម្រាប់ការបញ្ចេញស្មាតហ្វូននេះ ជាផ្លូវការនៅក្នុងប្រទេសចិនក៏ជិតដល់ហើយ។ បើក្រឡេកមើលទៅលើរូបភាពទាំងនេះ ស្មាតហ្វូននេះ គឺមានការផ្លាស់ប្តូរមួយចំនួនទៅលើប៊ូតុង Power របស់វាផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ មានរាងសំប៉ែត ធំជាងមុនថែមទៀត បន្ថែមពីនេះទៀត ស្មាតហ្វូននេះ ក៏មានការពង្រឹងទៅលើត្រចៀករបស់ខ្លួនអោយកាន់តែរឹងមាំថែមទៀតផងដែរ។ សម្រាប់ការបង្ហាញស្មាតហ្វូន Huawei Mate X នេះជាផ្លូវការ គឺមានការពន្យារពេល 2 ដងហើយ។ ទោះជាយ៉ាងណាក៏ដោយនោះ សម្រាប់ការបង្ហាញវត្តមាននៅលើ TENAA នៅពេលនេះ មានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា Huawei Mate X គឺជាស្មាតហ្វូនដែលអាចបត់បាន ហើយគឺពិតជាស្អាតមែនទែននៅពេលដែលវាបត់នោះ។ Power និង Fingerprints Keys របស់ស្មាតហ្វូននេះ គឺពិតជាស្តើងស្រស់ស្អាតមែនទែនសម្រាប់ប្រើប្រាស់។ ស្មាតហ្វូននេះមានអេក្រង់ 8-inch OLED Display ជាមួយនឹងកម្រិតភាពច្បាស់ 2480×2200។ MateX ប្រើប្រាស់នូវបន្ទះឈីប Kirin 980 រួមជាមួយនឹង 7nm 5G Balong 5000 ដំបូងបំផុតរបស់ក្រុមហ៊ុន Huawei។ ចំពោះថាមពលថ្មរបស់ស្មាតហ្វូននេះ គឺមានទំហំ 4500 mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 55W Super Fast Charge ថែមទៀត។ តាមការបញ្ជាក់ជាផ្លូវការនោះ ស្មាតហ្វូន Mate X នេះ អាចធ្វើការបញ្ចូលថ្មបាន 85% នៅក្នុងរយៈពេល 30 នាទី។ បច្ចេកវិទ្យានេះ គឺលឿនជាង iPhone XS Max ដល់ទៅ 600%។ បន្ថែមពីនេះទៀត ស្មាតហ្វូន Huawei Mate X នាំយកនូវបទពិសោធន៍ប្រើប្រាស់កាន់តែអស្ចារ្យ និងអេក្រង់កាន់តែមានភាពច្នៃប្រឌិតខ្ពស់សម្រាប់ការដំណើរការកម្មវិធី 2 ក្នុងពេលជាមួយគ្នាថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន