no-alternative title

Oppo Reno2 ត្រូវបានលោក Brian Shen បញ្ជាក់ថា បំពាក់នូវបន្ទះឈីប Snapdragon 730G រួមនិងលក្ខណៈពិសេសនៃកាមេរ៉ារផងដែរ

លោក Brian Shen ដែលជាអនុប្រធានក្រុមហ៊ុន Oppo បានបញ្ជាក់ថា Reno 2 នឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 730G លោក Shen បានបង្ហោះវីដេអូនៅលើ Twitter ប្រៀបធៀបបច្ចេកវិទ្យា OIS របស់ Reno 2 ជាមួយនឹងស្មាតហ្វូន ដែលមិនស្គាល់។ ការ បញ្ចេញបែបនេះ គឺលោកមិនចង់អោយមានការភាន់ច្រលំណាមួយនៅមុនពេលដែលមានវត្តមានស្មាតហ្វូនស៊េរីថ្មីនេះ។ លោកអ្នកអាច ពិនិត្យ មើលនៅខាងក្រោម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទន្ទឹមនឹងនេះ គេហទំព័រផ្លូវការ របស់ Oppo India ក៏បានបង្ហាញលក្ខណៈពិសេសចំនួនពីរ របស់ Reno2 គឺ Ultra Dark Mode និង Ultra Steady Mode ដោយប្រើបច្ចេកវិទ្យាប្រឆាំង  HIS anti-shake technology ដើម្បីស្ថេរភាព។ 

ក្រុមហ៊ុន ក៏បានបង្ហាញផងដែរថា ស្មាតហ្វូននេះ នឹងភ្ជាប់មកជាមួយ 5x Hybrid Zoom និង 20x Digital Zoom ដូច្នេះម៉ូឌុល Periscope ដូចនៅលើ Reno 10x Zoom Edition មិនត្រូវបានមកជាមួយទេ។ ក្រុមហ៊ុន Oppo ក៏បានបង្ហោះវីដេអូនៅលើគេហទំព័រយូធូប ដោយ បញ្ជាក់ថា ការដំឡើងកាមេរ៉ាភ្លោះ នៅលើ Reno 2 នឹងរួមបញ្ចូលទាំង Ultra-wide Angle និង Macro Lenses។ យើងបានដាក់វីដេអូ ខាងក្រោម ប្រសិនបើអ្នកចង់មើល។ ស្មាតហ្វូន Reno2 ត្រូវបានគេប្រទះឃើញនៅលើ TENAA កាលពីប៉ុន្មានថ្ងៃមុននេះ ជាមួយនឹងរូបភាព និងលក្ខណៈពិសេសរបស់វា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន