no-alternative title

រថយន្ត Ford Ranger ស៊េរីថ្មី នេះមិនត្រឹមតែមានរូបរាងស្រស់ស្អាតនោះទេ ប៉ុន្តែកម្លាំងម៉ាស៊ីនរបស់វាខ្លាំងក្លាថែមទៀត!

បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្ត Ford ទើបតែនាំយកនូវរថយន្តស៊េរីថ្មី Ranger នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក ដែលមានម៉ាស៊ីនទំហំ 2.3-liter EcoBoost 4-ស៊ីឡាំង។ បើទោះបីជារថយន្ត Ranger ហាក់ដូចជាថ្មីសម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិកក៏ពិតមែន បន្ទាប់ពីការចាកចេញនៅក្នុងឆ្នាំ 2019 និងការវិលត្រឡប់មកវិញនៅក្នុងឆ្នាំ 2019 នោះ អ្វីដែលយើងមាននៅពេលនេះ គឺការធ្វើបច្ចុប្បន្នភាពទៅលើទីផ្សារចាប់ពីឆ្នាំ 2015។ នេះគឺមានន័យថា រថយន្ត Ranger ជំនាន់ថ្មីជិតត្រៀមបង្ហាញខ្លួនហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការរួចរាល់ហើយទៅលើរថយន្តស៊េរីថ្មីនេះ នេះបើតាមការបញ្ជាក់របស់ Which Car នៅក្នុងប្រទេសអូស្រា្តលី ហើយកម្លាំងម៉ាស៊ីនថ្មីនេះពិតជាស្របទៅតាមអ្វីដែលអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកចង់បានជាក់ជាមិនខាន។ តាមការបញ្ជាក់របស់ប្រភពនេះ រថយន្ត Ford ស៊េរីថ្មីនេះនឹងមានកម្លាំងម៉ាស៊ីន 2 ផ្សេងគ្នាសម្រាប់ធ្វើការជ្រើសរើសទៅតាមតម្រូវការជាក់ស្តែង។ ប្រភពនេះអះអាងថា ក្រុមហ៊ុនផលិតរថយន្ត Ford កំពុងតែធ្វើការតេស្តទៅលើកម្លាំងម៉ាស៊ីនម៉ាស៊ូត turbocharged 3.0-liter V6 Power Stroke និងម៉ាស៊ីនប្រើប្រាស់សាំង Twin-Turbocharged 2.7-Liter Gasoline-Powered V6 សម្រាប់ការប្រើប្រាស់នៅលើរថយន្ត Ranger ស៊េរីថ្មីនេះ។ 

សម្រាប់ផ្នែកម៉ាស៊ីនរបស់រថយន្តនេះ គឺល្អប្រើប្រាស់មានសន្ទុះខ្លាំងក្លាថែមទៀត។ ជាមួយនឹងម៉ាស៊ីន Twin-Turbocharged 2.7-liter V6 គឺពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន។ សម្រាប់ម៉ាស៊ីននាពេលបច្ចុប្បន្ននេះ 2.3-liter EcoBoost 4 ស៊ីឡាំងគឺមានកម្លាំងត្រឹមតែ 270 សេះ និងកម្លាំងរមួលត្រឹមតែ 310 lb-ft ។ មួយវិញទៀត សម្រាប់កម្លាំងម៉ាស៊ីនបច្ចុប្បន្ន 2.7-liter turbocharged V6 engine នេះ ក្រុមហ៊ុន Ford គឺប្រើប្រាស់នៅលើរថយន្ត F-150 ដែលមានកម្លាំង 325 សេះ និងកម្លាំងរមួល 400 lb-ft ថែមទៀតផង។

សម្រាប់រថយន្ត Ranger នេះគឺមានការសន្ទុះខ្លាំងក្លានៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ ហើយវាក៏មានការអាប់ដេតទៅលើរូបរាង និងកម្លាំងម៉ាស៊ីនរបស់វាផងដែរដែលនេះគឺជាអ្វីដែលអ្នកប្រើប្រាស់ចង់បាន។ រថយន្ត V6 Ranger ប្រើប្រាស់សាំងនេះនឹងក្លាយជារថយន្តដែលមានកម្លាំងខ្លាំងក្លាក្នុងការប្រើប្រាស់ជាងរថយន្ត Truck នៅក្នុងប្រទេសអូស្រា្តលី ប៉ុន្តែវាត្រូវបានអភិវឌ្ឍសម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិកទៅតាមតម្រូវការរបស់ប្រជាជននៅទីនេះផងដែរ។ សម្រាប់ម៉ាស៊ីនម៉ាស៊ូត 3.0-Liter Turbocharged ក៏នឹងបង្ហាញខ្លួនឆាប់ៗនេះ នៅក្នុងប្រទេសអូស្រា្តលី និងសហរដ្ឋអាមេរិកផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន